ស្ថិតិថ្មី ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អឥតខ្ចោះ ៤ប្រកួតគ្មានដៃគូស៊ុតចូល
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានកំពុងធ្វើយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រកួតលីគបាល់ទាត់កំពុលកម្ពុជា រដូវកាលថ្មី បន្ទាប់ពីឆ្លងកាត់ ៤ ប្រកួតមិនទាន់មានក្រុមណាស៊ុតចូលសោះ។ នៅសប្តាហ៍ទី៤ ព្រះខ័នរាជស្វាយរៀង បានបន្តរក្សាសំណាញ់ទីរបស់ខ្លួនស្អាត (Clean Sheet) តាមរយៈជ័យជម្នះ ២-០ លើ វិសាខា នៅកីឡដ្ឋានព្រីនស៍ ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ ២០២៥។ ២គ្រាប់រកបានដោយកីឡាករខ្សែបម្រើការពារកណ្តាល Odawara Takashi និងខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwam Peprah។ នេះជាជ័យជម្នះសំណាញ់ទីស្អាត លើកទី៤ បន្ទាប់ពីឈ្នះ ណាហ្គាវើលដ៍ទី ៣-០, អង្គរថាយហ្គឺរ ៣-០ និង បឹងកេត ៣-០។ ដូច្នេះមិនទាន់មានក្រុមណាអាចស៊ុតចូល ព្រះខ័នរាជស្វាយរៀងបានឡើយ ហើយពួកគេបានស៊ុតចូលដៃចំនួន ១១គ្រាប់ រកបាន ១២ពិន្ទុពេញ ដើម្បីបន្តឈរលើកំពូលតារាងដ៏រឹងមាំ។ នេះជាស្ថិតិថ្មីដែលពួកគេបានបង្កើត ហើយកន្លងមកក៏មិនធ្លាប់មានក្រុមណាធ្វើបានដូចដែរ។ នៅជាមួយគ្នានេះ ក្រុមកងយោធពលខេមរភូមិន្ទ នៅតែមិនទាន់ស្គាល់បរាជ័យ បន្ទាប់ពីស្មើជាមួយម្ចាស់ផ្ទះ បឹងកេត ១-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពួកគេឈ្នះ១ និងស្មើ […]
ស្ថិតិថ្មី ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អឥតខ្ចោះ ៤ប្រកួតគ្មានដៃគូស៊ុតចូល Read More »