កាប់វែរ ដែលមានប្រជាជនជាងកន្លះលាននាក់ បានកៅអី World Cup លើកដំបូង
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាប់វែរ ឈ្នះកៅអីទៅ FIFA World Cup ឆ្នាំ ២០២៦ លើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីយកឈ្នះអេស្វាទីនី ៣-០ បញ្ចប់ចំណាត់ថ្នាក់កំពូលតារាងនៃវគ្គជម្រុះទ្វីបអាហ្វ្រិក។ ប្រទេសដែលមានប្រជាជនប្រហែល ៥២៥,០០០ នាក់នេះ ក៏បានក្លាយជាប្រទេសតូចបំផុតទីពីរ បានបង្ហាញមុខនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក ផ្នែកបុរស បន្ទាប់ពីអ៊ីស្លង់ ដែលចូលរួមដំបូងនៅឆ្នាំ ២០១៨។ នៅមុនជំនួបសំខាន់ចុងក្រោយវគ្គជម្រុះពូល D ក្នុងកីឡដ្ឋាន Estádio Nacional de Cabo Verde ក្នុងក្រុង Praia រដ្ឋធានីកាប់វែរ ថ្ងៃទី១៣ ខែតុលា រដ្ឋាភិបាលកាប់វែរ បានអនុញ្ញាតឱ្យពលរដ្ឋខ្លួនចេញពីធ្វើការមុនម៉ោង ពោលគឺប្រមាណម៉ោង៣រសៀល ដើម្បីពួកគេអាចទៅគាំទ្រក្រុមទល់នឹង អេស្វាទីនី។ ទីបំផុត កីឡាករ Livramento, Willy Semedo និង Santos Tavares សម្រេចបានម្នាក់មួយគ្រាប់ជួយកាប់វែរឈ្នះ អេស្វាទីនី ៣-០ ជួយក្រុមដែលដឹកនាំដោយលោក Bubista កក់សំបុត្រទៅ World Cup […]
កាប់វែរ ដែលមានប្រជាជនជាងកន្លះលាននាក់ បានកៅអី World Cup លើកដំបូង Read More »







