ខ្សែបម្រើ Tonali បន្តកិច្ចសន្យាថ្មីជាមួយ Newcastle ទោះស្ថិតក្នុងជាប់បម្រាមក្តី
(បរទេស)៖ ខ្សែបម្រើអន្តរជាតិអ៉ីតាលី Sandro Tonali បានបន្តរួមរស់ជាមួយក្លឹបអង់គ្លេស Newcastle United អាចឈានដល់ឆ្នាំ២០៣០ នៅអំឡុងស្ថិតក្រោមបម្រាមបញ្ឈរជើងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នៅចាំបានថា Tonali បានផ្លាស់ចេញពីក្លឹប AC Milan នៃក្របខណ្ឌ Serie A នាអំឡុងខែកក្កដា ឆ្នាំ២០២៣ មកចូលរួមជាមួយសារិកាព្រៃ ដែលលេងនៅ Premier League ក្នុងតម្លៃខ្លួន ៥៥លានផោន ជាមួយនឹងកិច្ចសន្យា ៥ឆ្នាំទៀត។ ក៏ប៉ុន្តែខ្សែបម្រើដែលត្រូវបានកោះហៅចូលជម្រើសជាតិអាសូរីអ៉ីតាលីនាអំឡុងឆ្នាំ២០១៩ រូបនេះ ត្រូវបានដកបញ្ឈរជើងរយៈពេល ១០ខែចាប់តាំងពីខែតុលា ដោយសហព័ន្ធបាល់ទាត់អ៉ីតាលី ក្រោយពេលរកឃើញជាប់ពាក់ព័ន្ធ នឹងការរៀបចំលទ្ធផលប្រកួតទុកមុន។ ទោះជាបែបក្តី Newcastle នៅតែបន្តគាំទ្រ និងផ្តល់សេចក្តីទុកចិត្តចំពោះ Tonali ដោយភាគីទាំងពីរបានព្រមព្រៀង ក្នុងការបន្តកិច្ចសន្យាថ្មីបន្ថែមទៀតដែរ ដោយមានរយៈពេល ១ឆ្នាំបន្ថែមលើកិច្ចសន្យាចាស់ និងមានជម្រើសតបាន ១២ខែទៀតដែរ៕ ប្រភព៖ FRESHNEWS
ខ្សែបម្រើ Tonali បន្តកិច្ចសន្យាថ្មីជាមួយ Newcastle ទោះស្ថិតក្នុងជាប់បម្រាមក្តី Read More »





