Ran តារាបាល់ទះជប៉ុន បដិសេធមានទំនាក់ទំនងស្នេហា ក្រោយនាំតារាសម្តែងរឿងអាសអាភាសឡើងសណ្ឋាគារ
កីឡាករ Ran Takahashi តារាកីឡាបាល់ទះជប៉ុន ត្រូវចុះផ្សាយថាបាននាំនារី២នាក់ ចូលសណ្ឋាគារក្នុងពេល ២ថ្ងៃ ដោយក្នុងនោះក៏រួមមានទាំងតារាសម្តែងរឿងអាសអាភាសជប៉ុនម្នាក់ផងដែរ។ យ៉ាងណាក៏ដោយ កីឡាករវ័យ ២៤ឆ្នាំ បានចេញមុខបដិសេធថានារីទាំងពីរនាក់នោះជាមិត្តភក្កិប៉ុណ្ណោះ។ Ran ជាកីឡាករបាល់ទះកម្រិតកំពូលមួយរូបក្នុងក្រុមបាល់ទះជម្រើសជាតិជប៉ុន។ តែកាលពីពេលថ្មីៗនេះ កាសែតជប៉ុន Bunshun Online ចុះផ្សាយថា រូបគេមានជាប់ពាន់ព័ន្ធនឹងរឿងអាស្រូវទំនាក់ទំនងស្នេហាជាមួយតារាសម្តែងរឿងអាសអាភាស។ ការចុះផ្សាយនៅថ្ងៃទី២១ តុលា រៀបរាប់ថាកីឡាករវ័យ ២៤ឆ្នាំ បានចំណាយពេល ១យប់គេងនៅសណ្ឋាគារ ជាមួយតារាសម្តែងរឿងកូនជ្រូក ឈ្មោះ Saika Kawakita និងថ្ងៃបន្ទាប់ គេណាត់ជួបតារាស្រីម្នាក់ផ្សេងទៀត។ រឿងនោះកើតឡើងក្រោយពេលកីឡាករ Ran បានចេញពីការប្រកួតមិត្តភាពរវាងជប៉ុន ទល់នឹងប៊ុលហ្ការី តាំងថ្ងៃទី៣ កាលពីខែសីហា មកម្ល៉េះ។ កីឡាករលេងឱ្យក្រុមបាល់ទះ Suntory Sunbirds ត្រូវបានគេប្រទះឃើញចាកចេញពីកន្លែងប្រកួត រួចធ្វើដំណើរទៅកាន់សណ្ឋាគារស្នាក់របស់ក្រុមក្រោយការប្រកួត។ ប៉ុន្តែរូបគេ ក្រោយមកក៏បានចាកចេញទៅស្នាក់នៅកន្លែងផ្សេងទៀត។ ហេតុការណ៍នោះ អ្នកកាសែតបានថតសកម្មភាពរបស់គេដើរចូលទីតាំងហាងអាហារមួយកន្លែង ដោយពាក់មួក និងម៉ាស់បិទមុខជិត។ បន្តិចក្រោយមក មាននារីវ័យក្មេងម្នាក់ទៀត សក់ខ្លីដើរចូលភោជនីយដ្ឋាននោះ រួចពួកគេទាំងពីរ ក៏បានចាកចេញទៅកាន់សណ្ឋាគារមួយកន្លែងស្ថិតក្នុងទីក្រុងតូក្យូ។ […]
Ran តារាបាល់ទះជប៉ុន បដិសេធមានទំនាក់ទំនងស្នេហា ក្រោយនាំតារាសម្តែងរឿងអាសអាភាសឡើងសណ្ឋាគារ Read More »






