October 26, 2025

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ ៣ ពិន្ទុ​ដ៏​សំខាន់​ថ្ងៃ​បើក​ឆាក​ពាន AFC Challenge Leauge

ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០ លើ​ក្រុម​របស់​ប្រទេស​ម៉ុងហ្គោលី SP Falcons ថ្ងៃ​បើក​ឆាក​ពូល D ពាន​រង្វាន់​​ទ្វីប​អាស៊ី AFC Challenge Leauge ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ពហុកីឡ្ដដ្ឋាន​ជាតិ​មរតក​តេជោ។ សម្រាប់​ការ​ប្រកួត​ទាំង​ពីរវគ្គ ក្រុម​ម្ចាស់​ផ្ទះ​ធ្វើ​បាន​យ៉ាង​ល្អ​ទាំង​ការ​គ្រប់​គ្រប់​បាល់់ ដាក់​សម្ពាធ និង​ស៊ុត​សំដៅ​ទី​​របស់​ក្រុម​ភ្ញៀវ​។ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន ៣ គ្រាប់​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ញាតិ​ហ្គាណា Kwame Peprah ពីរ​គ្រាប់​នៅ​វគ្គ​ទី១ និង​១​គ្រាប់​ទៀត​ដោយ​ខ្សែ​បម្រើ​ការពារ Odawara Takahashi នៅ​ចុង​វគ្គ​ទី២។ ចំណែក​ក្រុម SP Falcons មិន​សូវ​មាន​ឱកាស​ស៊ុត​សំដៅ​ទី​របស់​ម្ចាស់​ផ្ទះ​ទេ ហើយ​ម្តង​ម្កាល​តាម​រយៈ​ការ​វាយ​បក។ តាម​រយៈ​ជ័យជម្នះ​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន ៣ ពិន្ទុ ដ៏​សំខាន់​ដើម្បីឈរ​លើ​កំពូល​តារាង​ពូល D ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​របស់​ឡាវ Ezra FC និង​ថ្ងៃ​ទី​១ ខែវិច្ឆិកា ប្រកួត​ជា​មួយ​ក្រុមរបស់​ហ្វីលីពីន Manila Digger៕​ […]

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ ៣ ពិន្ទុ​ដ៏​សំខាន់​ថ្ងៃ​បើក​ឆាក​ពាន AFC Challenge Leauge Read More »

ថ្នាលគុនខ្មែរ ២រូប ត្រៀមប្រកួតដណ្ដើមមេដាយមាសកីឡាយុវជនអាស៊ី ល្ងាចនេះ ខណៈ ធន ចន្ធូ ទទួលបានមេដាយសំរឹទ្ធ

(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីថ្នាលគុនខ្មែរ ២រូប រួមមានកីឡាករ ឆុង វិសាល និងកីឡាការិនី អ៊ុំ ស្រីពេញ បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ហើយត្រូវធ្វើការប្រកួតកាត់សេចក្ដីដណ្ដើមមេដាយមាស នាល្ងាចថ្ងៃទី២៦ ខែតុលានេះ ស្របពេលកីឡាករ ធន ចន្ធូ ទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់កីឡាករអ៊ូបេគីស្ថាន ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញ។ សម្រាប់បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រទាំង ២រូប សុទ្ធតែធ្វើបានយ៉ាងល្អ ក្នុងវគ្គជម្រុះ ក្នុងនោះកីឡាករ ឆុង វិសាល បានយកឈ្នះគូប្រជែង ៤ប្រកួតជាប់គ្នា មុនឈានវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាទម្ងន់ក្រោម ៥៤គីឡូក្រាម រួមមានឈ្នះកីឡាករថៃ Suphak Chanthachaem ដោយពិន្ទុ ៣០-២៧ ក្នុងវគ្គ ៣២នាក់ និងឈ្នះកីឡាករលីបង់ Khodor Bahaa Din ដោយពិន្ទុ ២៩-២៨ ក្នុងវគ្គ ១៦នាក់ កាលពីថ្ងៃទី២៣-២៤ ខែតុលាកន្លងទៅ។ បន្ទាប់មកនៅយប់ថ្ងៃទី២៥ ខែតុលាម្សិលមិញ វិសាល បានយកឈ្នះ ២ប្រកួតជាប់គ្នា

ថ្នាលគុនខ្មែរ ២រូប ត្រៀមប្រកួតដណ្ដើមមេដាយមាសកីឡាយុវជនអាស៊ី ល្ងាចនេះ ខណៈ ធន ចន្ធូ ទទួលបានមេដាយសំរឹទ្ធ Read More »

ពលករ និងនិស្សិតខ្មែរនៅកូរ៉េជាង៤០០នាក់ ប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

ពលករ និងនិស្សិតខ្មែរ ដែលកំពុងសិក្សា និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ​ប្រមាណជាង ៤០០នាក់ បានចូលរួមការប្រកួតបាល់ទាត់មិត្តភាព ក្រោមប្រធានបទ «យើងទាំងអស់គ្នាដើម្បីកម្ពុជា» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ នៅតំបន់អ៊ឹមសង់ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។ លោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ តំណាងលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការប្រកួតបាល់ទាត់មិត្តភាពនេះ រៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការឧបត្ថម្ភគាំទ្ររបស់លោករដ្ឋមន្ដ្រី ហេង សួរ រួមជាមួយលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ ឆ្លៀតឱកាសនោះ លោកបានសម្ដែងក្ដីរីករាយ ដែលមានពលករ និងនិស្សិតជាច្រើន បានចូលរួមការប្រកួតនេះ ហើយលោកចាត់ទុកការជួបជុំនេះ ជាវេទិកាមួយ ដើម្បីបង្ហាញនូវការអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ ដែលទើបចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយសម្ដេចបវរធិបតី ហ៊ុន

ពលករ និងនិស្សិតខ្មែរនៅកូរ៉េជាង៤០០នាក់ ប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ Read More »

ម្ចាស់ជើងឯក Liverpool ចាញ់ម្តងទៀត ខណៈ Man United ឡើងលើមកកំពូលទាំងបួន

ការការពារតំណែងជើងឯករបស់ Liverpool លើពានរង្វាន់ Premier League របស់ពួកគេបានបន្តចុះខ្សោយ ខណៈដែលពួកគេបានចាញ់ក្នុងលទ្ធផល 3-2 នៅលើទឹកដី Brentford កាលពីថ្ងៃសៅរ៍ ដែលជាបរាជ័យក្នុងលីគជាលើកទីបួនជាប់ៗគ្នារបស់ពួកគេដែលធ្វើឱ្យពួកគេឈរនៅលេខរៀងទី 6 ក្នុងតារាង។ Manchester United បានឡើងមកឈរនៅលេខរៀងទី 4 ជាមួយនឹងជ័យជម្នះ 4-2 ក្នុងផ្ទះលើក្រុម Brighton & Hove Albion ខណៈដែលក្រុម Sunderland កំពុងឡើងជើងខ្លាំងបន្ទាប់ពីឈ្នះ 2-1 នៅលើទឹកដីក្រុមតោខៀវ Chelsea បានលើកពួកគេទៅឈរចំណាត់ថ្នាក់លេខ 2 ។ Newcastle United បានយកឈ្នះក្នុងលទ្ធផល 2-1 នៅផ្ទះ Fulham ដោយសារការស៊ុតបញ្ចូលទីនៅនាទីទី 89 ដោយ Bruno Guimaraes។ Liverpool ដែលហាក់ដូចជាបានងើបចេញពីការធ្លាក់ចុះរបស់ពួកគេជាមួយនឹងជ័យជម្នះ 5-1 ក្នុងក្របខ័ណ្ឌ Champions League នៅលើទឹកដី Eintracht Frankfurt កាលពីថ្ងៃពុធប៉ុន្តែបានរងទុក្ខវេទនាបន្ថែមទៀតនៅក្នុងទីក្រុងឡុងដ៍បន្ទាប់ពីការបរាជ័យថ្មីៗនេះនៅ

ម្ចាស់ជើងឯក Liverpool ចាញ់ម្តងទៀត ខណៈ Man United ឡើងលើមកកំពូលទាំងបួន Read More »

វិបត្តិរបួសរបស់ Barcelona កាន់តែធ្ងន់ធ្ងរ ខណៈដែល Raphinha ត្រូវអវត្តមានក្នុងការប្រកួតជាមួយReal Madrid

ជំនួយការគ្រូបង្វឹកលោក Marcus Sorg បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ក្រុម Barcelona នឹងជួបជាមួយក្រុមកំពូលតារាង LaLiga ក្រុម Real Madrid ក្នុងការប្រកួត El Clasico នៅថ្ងៃអាទិត្យនៅកីឡដ្ឋាន Santiago Bernabeu ដោយគ្មានខ្សែប្រយុទ្ធប្រេស៊ីល Raphinha របស់ពួកគេ នោះទេខណៈដែលក្រុម Catalan ប្រឈមនឹងបញ្ជីរបួសកីឡាករល្អៗច្រើននាក់។ កីឡាករ Raphinha វ័យ 28 ឆ្នាំដែលមិនទាន់បានជាសះស្បើយពីរបួសសាច់ដុំជើងនឹងអវត្តមានជាមួយកីឡាករសំខាន់ៗច្រើនទៀតរួមមាន Dani Olmo, Robert Lewandowski, Gavi និងអ្នកចាំទី Joan Garcia និង Marc-Andre ter Stegen ។ ជាមួយនឹងកីឡាករ 10 នាក់ដែលត្រូវបានអវត្តមានចាប់តាំងពីខែសីហា វិបត្តិរបួសរបស់ Barca បានធ្វើឱ្យក្រុមរបស់ពួកគេអស់កំលាំងយ៉ាងធ្ងន់ធ្ងរ មុនពេលការប្រកួតដ៏សំខាន់បំផុតមួយនៃរដូវកាលនេះ។ ថ្វីត្បិតតែ Raphinha មានការខកចិត្តក៏ដោយ ម្ចាស់ជើងឯកអេស្ប៉ាញនៅតែមានសុទិដ្ឋិនិយមថាពួកគេអាចពឹងផ្អែកលើកីឡាករសំខាន់ៗ Ferran Torres, Jules

វិបត្តិរបួសរបស់ Barcelona កាន់តែធ្ងន់ធ្ងរ ខណៈដែល Raphinha ត្រូវអវត្តមានក្នុងការប្រកួតជាមួយReal Madrid Read More »

ពេជ្រ​ សឹង្ហៈ៖ បច្ចុប្បន្ន​នេះ​ទម្ងន់​ ៥១គីឡូក្រាម​នេះពិបាក​រក​អ្នក​ស៊ី​ មហាម៉ាត់​ ណាស់

កូន​សិស្ស​លោក​គ្រូ​ឆ្នើម​គឺ​កីឡាករ ពេជ្រ​ សឹង្ហៈ​ ថា​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​បច្ចុប្បន្ន​នេះ​ពិបាក​រក​កីឡាករ​ណា​មក​ប្រកួត​ឲ្យ​ឈ្នះ​ មហាម៉ាត់​ ណាស់​ដោយ​សារ​សមត្ថភាព​បរទេស​រូប​នេះ​ល្អ​ខ្លាំង​ពេកមាន​គ្រប់​ចំណុច​ទាំង​អស់​ទៅ​ហើយ។ លើក​ឡើង​ក្នុង​កិច្ច​សម្ភាសមួយ​កីឡាករ​ ពេជ្រ​ សឹង្ហៈ​ និយាយ​ចំៗ​ដោយ​មិន​មាន​ភាព​ស្ទាក់ស្ទើ​ថា​ បច្ចុប្បន្ន​នេះ​ទម្ងន់​ ៥១គីឡូក្រាម​នេះ​គឺ​ពិបាក​រក​អ្នក​វាយ​ឈ្នះ​ មហាម៉ាត់​ ណាស់​ដោយ​សារ​តែ​សមត្ថភាព​ល្អ​ខ្លាំង​ពេក។​   ប្អូន​ប្រុស​របស់​ ពេជ្រ​ សម្បត្តិ​ ខាង​លើ​លើក​ពី​ចំណុច​ល្អ​របស់​ មហាម៉ាត់​ ថា​ជា​កីឡាករ​ល្អ​គ្រប់​គ្រឿង​ទាំង​អស់​ដូច​ជា​កម្លាំង​ស៊ុហ្វ​ រាងកាយ​ ស្នៀត​ប្រយុទ្ធ​ ភាព​ធន់​ ពោល​បាន​មួយ​ចប់​តែ​ម្ដង។​​ ប្រភេទ​ទម្ងន់​នៅ​​ស្រុក​ខ្មែរ​បច្ចុប្បន្ន​បើ​ចង់​ប៉ះ​ មហាម៉ាត់​ ប្រកួត​បាន​តែ​លទ្ធផល​អ្នក​គ្រប់​គ្នា​ដឹង​ហើយ​ថា​បាន​ទៅ​លើ​អ្នក​ណា​នោះ។​ បញ្ជាក់​ដែរ​ថា​ មហាម៉ាត់​ គឺ​ជា​កីឡាករ​បរទេស​ដែលកំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​សេនប៊ុនថេន​គុនខ្មែរ។​ រូប​គេ​ជា​កីឡាករ​មក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន និង​បាន​មក​រួមរស់​ជា​មួយ​លោក​ សេន​ ប៊ុនថេន​ ប្រហែល​១ឆ្នាំ​មក​ហើយ។​ សូម្បី​ជើង​ខ្លាំង​ ពេជ្រ​ សឹង្ហៈ​ ឡៅ​ សៃណេត​ សុទ្ធតែ​ចាញ់​ក្រោម​ថ្វីដៃ​ មហាម៉ាត់​ រហូត​ដល់​ទៅ​២ដង​ដូច​គ្នា៕​ ប្រភព៖ KAMPUCHEATHMEY

ពេជ្រ​ សឹង្ហៈ៖ បច្ចុប្បន្ន​នេះ​ទម្ងន់​ ៥១គីឡូក្រាម​នេះពិបាក​រក​អ្នក​ស៊ី​ មហាម៉ាត់​ ណាស់ Read More »

AFC Challenge League៖ ព្រះខ័នរាជស្វាយរៀង ប្រកួតបើកឆាកពូល D ជាមួយ SP Falcons នាថ្ងៃទី២៦ខែតុលា

ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតបើកឆាកពូល D នៃពានរង្វាន់ AFC Challenge League ជាមួយក្រុម SP Falcons នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាម៉ោង ៤:០០ រសៀលថ្ងៃទី២៦ ខែតុលា ។ លោក Mattew Mc Conkey ដែលជាគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានមើលឃើញពីសមត្ថភាពក្រុមខ្លួនមានប្រៀបច្រើនជាង ព្រោះជាការប្រកួតក្នុងទឹកដីខ្លួន ដែលមានអ្នកគាំទ្រជាកម្លាំងចិត្ត។ ចំណែកគ្រូបង្វឹក SP Falcons លោក Arthu Ferreira ក៏បានសរសើរពីគុណភាពកីឡាករព្រះខ័នរាជស្វាយរៀងផងដែរ។ នេះ គឺជាលើកទី២ ដែលក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ SP Falcons ក្នុងពានរង្វាន់ AFC Challenge League។ កាលរដូវកាល២០២៤-២០២៥ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ SP Falcon លទ្ធផល២-១ នៅទឹកដី SP Falcons ក្នុងប្រទេសម៉ុង់ហ្គោលី។ ដោយឡែក ជំនួបនារសៀលថ្ងៃទី២៦ ខែតុលា ក្រុមព្រះខ័នរាជស្វាយរៀង

AFC Challenge League៖ ព្រះខ័នរាជស្វាយរៀង ប្រកួតបើកឆាកពូល D ជាមួយ SP Falcons នាថ្ងៃទី២៦ខែតុលា Read More »

Scroll to Top