October 29, 2025

ក្លឹប Paris St Germain បានប្រកាសប្រាក់ចំណូលក្នុងរដូវកាល ២០២៤-២០២៥ រហូតដល់ជិត១ពាន់លានដុល្លារ

ក្លឹបយក្សរបស់បារាំង Paris St Germain បានប្រកាសប្រាក់ចំណូលក្នុងរដូវកាល ២០២៤-២០២៥ ចំនួន ៨៣៧ លានអឺរ៉ូ (៩៧៦,១១ លានដុល្លារ) នេះបើតាមម្ចាស់ជើងឯក Champions League បានប្រកាសនៅក្នុងលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេកាលពីថ្ងៃអង្គារ។ PSG ដែលជាចំណាត់ថ្នាក់លេខ 3 នៅ Deloitte Football Money League ក្នុងខែមករា បានយកឈ្នះលើប្រាក់ចំណូលពីមុនរបស់ពួកគេដែលមានចំនួន ៨០៦ លានអឺរ៉ូ។ ក្លឹបជើងឯក Ligue 1 រកបានចំណូលពីពាណិជ្ជកម្មចំនួន ៣៦៧ លានអឺរ៉ូ និង ១៧៥ លានអឺរ៉ូពីប្រាក់ចំណូលប្រចាំថ្ងៃ ។ រដូវកាល ២០២៤-២០២៥ គឺជារដូវកាលមួយកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រ ខណៈដែល PSG បានឈ្នះជើងឯក Champions League ជាលើកដំបូងរបស់ពួកគេ បូករួមទាំងគ្រងជើងឯក Ligue 1, French Cup និង Trophee des Champions […]

ក្លឹប Paris St Germain បានប្រកាសប្រាក់ចំណូលក្នុងរដូវកាល ២០២៤-២០២៥ រហូតដល់ជិត១ពាន់លានដុល្លារ Read More »

ក្លិប Barcelona បាន​ដាក់លក្ខខណ្ឌលើជីវិតឯកជន Yamal រួម​ទាំងរូបភាព​ស្រីស្នេហ៍

ថ្នាក់ដឹកនាំក្លិបអ្នកមានបុណ្យ FC Barcelona បានជួបប្រជុំជាមួយភ្នាក់ងាររបស់កីឡាករ Lamine Yamal លោក ​​Jorge Mendes ដើម្បីកំណត់លក្ខខណ្ឌមួយចំនួនអំពីជីវិតឯកជនរបស់ខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំសញ្ជាតិ អេស្ប៉ាញ រូបនេះ ក្រោយចាញ់ក្នុងការប្រកួត Clasico ទល់នឹងក្រុម Real Madrid។ កាលពីថ្ងៃ អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ កន្លងទៅ ក្រុម Barcelona បានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid នៅកីឡដ្ឋាន Santiago Bernabeu ក្នុងលទ្ធផល ២ ទល់នឹង ១ ដែលជាការប្រកួតសប្តាហ៍ទី ១០ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។   ចំពោះការប្រកួតនោះ ខ្សែប្រយុទ្ធស្លាបម្ចាស់អាវលេខ ១០ Lamine Yamal ធ្វើពុំសូវបានល្អនោះទេ ដោយរូបគេមិនបានស៊ុតចូល

ក្លិប Barcelona បាន​ដាក់លក្ខខណ្ឌលើជីវិតឯកជន Yamal រួម​ទាំងរូបភាព​ស្រីស្នេហ៍ Read More »

ភ្នំពេញ​ក្រោន ឈ្នះ Shan United ៣-១ ឡើង​ឈរ​លើ​កំពូលតារាង​ពូល E

ក្រុម​បាល់ទាត់​កម្ពុជា ភ្នំពេញ​ក្រោន បាន​ឡើង​ឈរ​លើ​កំពូល​តារាង​ពូល E បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា Shan United ដោយ​លទ្ធផល ៣-១ សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ លើក​ទី​២ ពាន​រង្វាន់ AFC Challenge League នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ ២០២៥។ ការ​ប្រកួត​ទាំង​វគ្គ​ទី១ និង​វគ្គ​ទី២ ភ្នំពេញ​ក្រោន បាន​គ្រប់​គ្រង​ស្ទើរ​ទាំង​ស្រុង​ ប្រៀប​ដូច​ជា​បត់​តារាង​លេង​ទៅ​ហើយ ប៉ុន្តែ​គ្រាប់​បាល់​រក​បាន​មុខ​ដោយ​ក្រុម Shan United ដោយ​កីឡាករ Myat Kaung Khant នៅ​នាទី​ទី១។ បន្ទាប់ពី​ដៃ​គូ​នាំ ភ្នំពេញ​ក្រោន បាន​ព្យាយាម​ដាក់​យ៉ាង​ខ្លាំង តែមិន​អាច​រក​បាន​គ្រាប់​បាល់​ឡើយ។ នៅ​វគ្គ​ទី​២ ភ្នំពេញ​ក្រោន រក​បាន ៣ គ្រាប់ ដោយ​កីឡាករ Moses Dyer ស៊ុត​ចូល ២ គ្រាប់ និង​កីឡាករ Makerlo Tellez ស៊ុត​ចូល១គ្រាប់។   តាម​រយៈ​ជ័យជម្នះ​នេះ ភ្នំពេញ​ក្រោន មាន

ភ្នំពេញ​ក្រោន ឈ្នះ Shan United ៣-១ ឡើង​ឈរ​លើ​កំពូលតារាង​ពូល E Read More »

អង់គ្លេស កោះហៅកូនប្រុសខ្សែការពារប្រេស៊ីល Thiago Silva ចូលក្រុម U15

កីឡាករថ្នាល Iago Silva កូនប្រុស Thiago Silva អតីតខ្សែការពារក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានសម្រេចចិត្តជ្រើសចូលរួមក្រុមអាយុក្រោម ១៥ឆ្នាំ U15 របស់អង់គ្លេស បើទោះឪពុករបស់គេបង្ហាញខ្លួនឱ្យប្រេស៊ីល ១១៣លើក។ នៅពេលអនាគតកូនប្រុសរបស់សមាជិកក្រុម  Fluminense ក៏នឹងអាចចូលលេងនៅក្រុមឈុតធំអង់គ្លេសផងដែរ។ យុវជន Iago Silva ត្រូវបានក្រុមអង់គ្លេសអាយុក្រោម ១៥ឆ្នាំ កោះហៅឱ្យចូលរួមក្រុម ក្រោយការដឹកនាំរបស់លោក Kevin Betsy។ ​មិនត្រឹមតែប៉ុណ្ណោះ កូនប្រុសរបស់ខ្សែការពារវ័យ ៤១ឆ្នាំ បានសម្រេចចិត្តតាមបំណងខ្លួន ខុសពីឪពុកខ្លួន ដែលតែងតែបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ អតីតខ្សែការពារក្រុម Chelsea ក៏ជាវីរបុសមួយរូបប្រចាំក្រុមស្ថិតនៅលីគកំពូលអង់គ្លេសនេះផងដែរ ហើយបច្ចុប្បន្នគេក៏កំពុងបន្តអាជីពបាល់ទាត់នៅក្លិប Fluminense ទោះមានវ័យជ្រេទៅហើយក៏ដោយ។ កីឡាករខ្សែការពារជើងចាស់ ធ្លាប់លេងឱ្យក្លិបជាច្រើនរួមមាន Chelsea, Paris Saint Germain, AC Milan ហើយពិសេសនោះគឺការបង្ហាញខ្លួន ១១៣លើក នៅក្រុមជម្រើសជាតិប្រេស៊ីល។ Thiago Silva ក្លាយជាប្រធានក្រុមប្រេស៊ីល ២លើក ចំណោមការបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup

អង់គ្លេស កោះហៅកូនប្រុសខ្សែការពារប្រេស៊ីល Thiago Silva ចូលក្រុម U15 Read More »

FIFA ដាក់លក់សំបុត្រ World Cup ១លានសន្លឹកបន្ថែម សម្រាប់អ្នកគាំទ្រម្ចាស់ផ្ទះ

សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានបើកទទួលពាក្យសុំទិញសំបុត្រទស្សនាការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ចំនួន ១លានសន្លឹកបន្ថែមទៀត សម្រាប់តែពលរដ្ឋរបស់ប្រទេសម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៧ ខែតុលាតទៅ​។ FIFA បានបើកលក់សំបុត្រទស្សនាការប្រកួតបាល់ទាត់ពិភពលោក លើទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក លើកទី២ បន្ទាប់ពីការលក់សំបុត្រលើកទីមួយ អស់ចំនួនជាង ១,៥លានសន្លឹករួចមក។ FIFA លក់សំបុត្រអស់ជាង ១,៥លានសន្លឹក សម្រាប់អ្នកគាំទ្រដែលបានដាក់ពាក្យទិញ មកពីចំនួន ២១០ប្រទេស ជុំវិញពិភពលោក ដោយប្រើពេលត្រឹមតែ ២៤ម៉ោង ប៉ុណ្ណោះ កាលពីថ្ងៃទី១១ ខែកញ្ញា។ ការលក់សំបុត្រលើកទី២នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧-៣១ ខែតុលា ដោយ FIFA បើកទទួលការដាក់ពាក្យពីពលរដ្ឋដែលមកពីប្រទេសធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត។ នៅថ្ងៃទី១២-១៥ ខែវិច្ឆិកា នឹងបើកលក់សម្រាប់អ្នកមានសំណាងពីការចាប់ឆ្នោតរបស់ FIFA ដើម្បីអនុញ្ញាតឱ្យពួកគេអាចទិញសំបុត្រការប្រកួត World Cup លើកទី២នេះបាន។ ពលរដ្ឋទាំងអស់នោះ មានសិទ្ធិត្រឹមតែទិញសំបុត្រទស្សនាការប្រកួតដែលនឹងមាននៅលើទឹកដីពួកគេរៀងៗខ្លួនប៉ុណ្ណោះ។  ទោះជាយ៉ាងណា ពលរដ្ឋម្ចាស់ផ្ទះរៀបចំការប្រកួត មានសិទ្ធិទិញសំបុត្រតែ​ ១សន្លឹក ប៉ុណ្ណោះក្នុងម្នាក់ ហើយសម្រាប់តែការប្រកួតធ្វើឡើងក្នុងស្រុករបស់ពួកគេ។

FIFA ដាក់លក់សំបុត្រ World Cup ១លានសន្លឹកបន្ថែម សម្រាប់អ្នកគាំទ្រម្ចាស់ផ្ទះ Read More »

Scroll to Top