U17 កម្ពុជា ចេញទៅបោះជំរុំហាត់នៅវៀតណាម ត្រៀមប្រកួតជម្រុះជើងឯកយុវជនអាស៊ី នៅកៀហ្ស៊ីគីស្ថាន ចុងខែនេះ
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកានេះ បានចេញទៅបោះជំរុំហ្វឹកហាត់ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U17 Asian Cup Saudi Arabia 2026 នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន នាចុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ បេសកកម្មនេះ ដឹកនាំដោយលោក អ៊ុក សុធី ជាគ្រូបង្វឹក ព្រមទាំងកីឡាករវ័យក្មេង ២២រូប ដែលបានកោះហៅមកពីសាលាបាល់ទាត់ជាតិបាទី និងសមាគម/ក្លិបចំនួន ៧ ដោយគ្រោងចំណាយពេលជិត ១សប្ដាហ៍ ដើម្បីហ្វឹកហាត់នៅវៀតណាម មុនបន្ដដំណើរទៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់យុវជន U17 ប្រចាំទ្វីបខាងលើ។ សម្រាប់វគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup Saudi Arabia 2026 គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី២២-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកម្ពុជា ស្ថិតក្នុងពូលB ជាមួយគូប្រជែង ៥ក្រុមផ្សេងទៀត រួមមានក្រុមជម្រើសជាតិ U17 ឡាវ, ហ្គាំ, […]






