គ្រូបង្វឹកអង់គ្លេសថា Bellingham, Foden និង Kane មិនអាចចាប់ផ្តើមជម្រើស11នាក់ដំបូងជាមួយគ្នាទេ
អ្នកចាត់ការក្រុមតោកំណាចអង់គ្លេសThomas Tuchel បាននិយាយថា Jude Bellingham, Phil Foden និង Harry Kane មិនអាចចាប់ផ្តើមជាមួយគ្នានៅក្នុងប្រព័ន្ធបច្ចុប្បន្នរបស់ប្រទេសអង់គ្លេសបានទេ។ Bellingham របស់ Real Madrid និង Foden របស់ Manchester City ត្រូវបានកោះហៅមកក្រុមវិញសម្រាប់ការប្រកួតជម្រុះ World Cup នៅសប្តាហ៍នេះជាមួយស៊ែប៊ី និងអាល់បានី។ នៅពេលត្រូវបានសួរថាតើវាមានន័យថា Bellingham, Foden និងប្រធានក្រុម Kane អាចលេងជាមួយគ្នាបានទេ Tuchel បានប្រាប់ TalkSport ថា “នៅពេលនេះ ប្រសិនបើយើងរក្សារចនាសម្ព័ន្ធ ពួកគេមិនអាចលេងបានទេ”។ ក្រោមការដឹកនាំរបស់ Tuchel ប្រទេសអង់គ្លេសបានលេងប្រព័ន្ធ 4-3-3 ជាមួយនឹងខ្សែស្លាបនៅផ្នែកម្ខាងៗរបស់ខ្សែប្រយុទ្ធ Kane ។ ខ្សែប្រយុទ្ធ Bukayo Saka របស់ Arsenal គឺជាជម្រើសដំបូងក្នុងការលេងនៅខាងស្តាំ ដោយមាន Anthony Gordon របស់ […]







