November 22, 2025

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមិនមានការបិទបាំងណាមួយនៅក្នុងការស៊ើបអង្កេតរបស់ FIFA

(ម៉ាឡេស៊ី)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា នឹងមិនមានការបិទបាំងណាមួយនៅក្នុងការស៊ើបអង្កេតក្នុងស្រុកលើការក្លែងបន្លំឯកសារដែលនាំឱ្យស្ថាប័នគ្រប់គ្រង់បាល់ទាត់ពិភពលោក FIFA សម្រេចព្យួរកីឡាករចំនួន ៧នាក់នៃក្រុមបាល់ទាត់ជម្រើសជាតិនោះទេ។ ពាក់ព័ន្ធករណីនេះ ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងក្នុងពេលថ្មីៗនេះថា នឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតជាផ្លូវការលើប្រតិបត្តិការផ្ទៃក្នុងទៅលើសមាគមបាល់ទាត់ម៉ាឡេស៊ី និងជូនដំណឹងដល់អាជ្ញាធរនៅក្នុងប្រទេសចំនួន៥ ដែលពាក់ព័ន្ធអំពីដំណើរនេះដែលអាចកើតមាន បន្ទាប់ពីបានបដិសេធបណ្តឹងឧទ្ធរណ៍របស់សមាគមប្រឆាំងនឹងការព្យួរកីឡាករ ។ កាលពីខែមុនសមាគម FAM បានផ្អាកអគ្គលេខាធិការរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងបង្កើតគណៈកម្មាធិការឯករាជ្យមួយដើម្បីស៊ើបអង្កេត ហើយក៏បានជូនដំណឹងថា មានគម្រោងនាំយកករណីនេះទៅតុលាការអាជ្ញាកណ្តាលកីឡា។ ជាមួយនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសន្យាថានឹងធ្វើឱ្យមានតម្លាភាពក្នុងការស៊ើបអង្កេត ប៉ុន្តែក៏បានសង្កត់ធ្ងន់ថា FAM គួរតែត្រូវបានអនុញ្ញាតមានលក្ខខណ្ឌការពារខ្លួន ហើយរដ្ឋាភិបាលនឹងមិនធ្វើសកម្មភាពដោយផ្អែកលើការរកឃើញពីស្ថាប័ន FIFA ដោយឯកត្តោនោះទេ។ សូមជម្រាបផងថា ក្នុងករណីនេះ កីឡាករទាំងនោះត្រូវបានហាមឃាត់មិនឲ្យចូលលេងរយៈពេល ១២ខែ បន្ទាប់ពី FIFA បានរកឃើញថា កីឡាករមានឯកសារក្លែងក្លាយត្រូវបានប្រើប្រាស់ចុះសញ្ជាតិម៉ាឡេស៊ី ដើម្បីឲ្យពួកគេអាចលេងក្នុងវគ្គជម្រុះពានតំបន់អាស៊ី Asian Cup ដែលយកឈ្នះវៀតណាម ៤-០ កាលពីខែមិថុនាកន្លងទៅនេះ ខណៈប្រទេសដែល FIFA ជូនដំណឹងដល់អាជ្ញាធរក្នុងករណីនេះមាន […]

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមិនមានការបិទបាំងណាមួយនៅក្នុងការស៊ើបអង្កេតរបស់ FIFA Read More »

លោក Ancelotti ទាមទារឱ្យ Neymar បំពេញលក្ខខណ្ឌ២ចំណុច ទើបមានឈ្មោះនៅ World Cup

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល លោក Carlo Ancelotti ចាត់ទុក Neymar ជាកីឡាករដ៏មានសក្តានុពលសម្រាប់ក្រុមរហស្សនាម សាំបា នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup 2026) ប៉ុន្តែលោកបានសង្កត់ធ្ងន់ អំពីកីឡាកររូបនេះ នឹងជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយ ឬមិនជាប់ គឺអាស្រ័យលើទម្រង់លេង និងលក្ខខណ្ឌកាយសម្បទារបស់គេ។ ក្រុមជម្រើសជាតិ ប្រេស៊ីល បានឆ្លងផុតវគ្គជម្រុះប្រចាំតំបន់ អាមេរិកខាងត្បូង ដោយទទួលបានកៅអីឡើងទៅជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ ហើយ។ បើក្រឡេកមកមើល Neymar វិញ គឺនៅតែជាប្រធានបទសំខាន់សម្រាប់ក្រុមជម្រើសជាតិ ប្រេស៊ីល ថាតើរូបគេនឹងមានឈ្មោះក្នុងបញ្ជីឈ្មោះរបស់លោក Ancelotti នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ ដែរឬទេ? សមត្ថភាពរបស់ Neymar បច្ចុប្បន្ន ត្រូវបានគេទទួលស្គាល់ ថា ហាក់មិនល្អខ្លាំងដូចពីមុនទៀតឡើយ ដោយសារតែបញ្ហារបួសញាំញីខ្លាំងពេក។ ទោះបីជានៅរដូវកាលនេះ កីឡាករបានផ្លាស់មកចូលរួមជាមួយក្រុម Santos ដែលជាអតីតផ្ទះចាស់របស់គេក៏ដោយ ក៏រូបគេនៅមិនទាន់បង្ហាញសមត្ថភាពល្អពេញលេញនោះដែរ។ ម្យ៉ាងទៀត បញ្ហារបួសរបស់គេ នៅតែបន្តញាំញីជាខ្លាំងដដែល។ ពាក់ព័ន្ធនឹងអនាគតរបស់ Neymar ជាមួយក្រុមជម្រើសជាតិ ប្រេស៊ីល

លោក Ancelotti ទាមទារឱ្យ Neymar បំពេញលក្ខខណ្ឌ២ចំណុច ទើបមានឈ្មោះនៅ World Cup Read More »

UEFA បង្ហាញការសុំទោស អ្នកគាំទ្រស្កុតឡេន បន្ទាប់ពីបង្ខំឱ្យលុប Video អបអរសាទរ

(អឺរ៉ុប)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានចេញសារសុំទោសអ្នកគាំទ្រស្កុតឡេន បន្ទាប់ពីបង្ខំឱ្យដកវីដេអូ ដែលបង្ហាញការអបអរសាទរក្រុមមានសិទ្ធិពេញលេញឡើងទៅ FIFA World Cup 2026 ចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសារតែការរំលោភបំពានច្បាប់រក្សាសិទ្ធិ។ UEFA ដែលជាម្ចាស់នៃកម្មសិទ្ធិផ្សាយការប្រកួតនេះ បានឱ្យដឹងកាលពីថ្ងៃសុក្រថា «យើងសូមអភ័យទោសចំពោះភាពរអាក់រអួលដែលបានកើតឡើង ហើយសូមអរគុណចំពោះការយោគយល់របស់អ្នក» ។ សមាគមអ្នកគាំទ្របាល់ទាត់ស្កុតឡេន (SFSA) បានទទួលការជូនដំណឹងនេះតាមរយៈអ៊ីមែលពី UEFA ដោយបញ្ជាក់ថា ខ្លួនបានចែករំលែកវីដេអូដែលបង្ហាញពីការផ្សាយតាមទូរទស្សន៍នៃជ័យជម្នះ ៤-២ របស់ស្កុតឡេន ទៅលើដាណឺម៉ាក ក្នុងវគ្គជម្រុះ World Cup នៅលើបណ្តាញសង្គម X ដោយគ្មានការអនុញ្ញាត នឹងបង្ខំឱ្យលុបចេញ ។ សូមជម្រាបផងថា ការបង្ហោះវីដេអូទាំងនោះលើគណនី X របស់ (SFSA) គឺបានបង្ហាញអំពីក្រុមអ្នកគាំទ្រទូទាំងប្រទេសស្កុតឡេន កំពុងអបអរសាទរនៅជ័យជម្នះការប្រកួតកាលពីថ្ងៃអង្គារ ដោយក្រុមស្កុតឡេនទទួលបានកៅអីឡើងទៅ World Cup 2026 ជាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីឆ្នាំ១៩៩៨ ៕ ប្រភព៖ FRESHNEWS

UEFA បង្ហាញការសុំទោស អ្នកគាំទ្រស្កុតឡេន បន្ទាប់ពីបង្ខំឱ្យលុប Video អបអរសាទរ Read More »

ទស្សនៈ ៦ ​ចំណុចរបស់​លោក វ៉ាត់ ចំរើន ចំពោះ​ការចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ថៃ

កម្ពុជា នឹង​បញ្ជូន​ប្រតិភូ និង​អត្តពលិក​លើ​ ២១ ប្រភេទ​កីឡា​​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ​នា​ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ប្រទេស​ថៃ ស្រប​ពេល​វិបត្តិ​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​មិន​ទាន់​ធូរ​ស្រាល។ កីឡាមានគោលការណ៍ផ្សេងដែលមិនពាក់ព័ន្ធនឹងនយោបាយ ដូចជា ប្រកាន់ភ្ជាប់យុត្តិធម៌ សាមគ្គីភាព រួបរួមគ្នា ការយោគយល់ និងសុខសន្តិភាពរវាងប្រទេសជាជន ប្រទេស អន្តរតំបន់ ទ្វីប និងពិភពលោក។ ស្របពេលការសម្រេចចិត្តបញ្ជូនប្រតិភូកីឡាទៅចូលរួមប្រកួតបែបនេះ ក៏មានមហាជនជាច្រើនមិនគាំទ្រឡើយដោយបារម្ភពីសុវត្ថិភាព និងមិនជឿទុកចិត្តលើប្រទេសថៃ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញទស្សនៈផ្ទាល់ខ្លួនចំនួន ៦ ចំណុចចំពោះការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។ ការចូលរួមប្រកួត SEA Games លើក​នេះ​ គឺកម្ពុជាចូលរួមប្រកួតក្នុងនាមជា​សមាជិក និងគ្រួសារសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ចលនាអូឡាំពិកតំបន់។ ចលនាអូឡាំពិកប្រទេសជាសមាជិកត្រូវមានកាតព្វកិច្ចចូលរួមប្រកួតពហុកីឡាតាមការកំណត់។  គោលការណ៍គ្រឹះអូឡាំពិកអន្តរជាតិ គឺប្រឆាំងនឹងការរើស​អើង​គ្រប់ទម្រង់ ក្នុងវិស័យកីឡា និងជៀសវាងពីសម្ពាធនយោបាយ សាសនា ជាតិសាសន៍ និង និន្នាការសង្គមឡើយ។ ប្រកាន់យកស្មារតីសាមគ្គីភាព មិត្តភាព

ទស្សនៈ ៦ ​ចំណុចរបស់​លោក វ៉ាត់ ចំរើន ចំពោះ​ការចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ថៃ Read More »

Sesko នឹងអវត្តមានជិត ១ខែ ដោយរបួសជង្គង់ ជាការបញ្ជាក់ពីគ្រូបង្វឹកមុនលេងទល់ Everton

(ឡុងដ៏)៖ ក្រុម Manchester United នឹងអវត្តមានខ្សែប្រយុទ្ធ Benjamin Sesko រយៈពេល ២ ទៅ៣ សប្តាហ៍ នេះបើយោងតាមការបញ្ជាក់របស់លោក Ruben Amorim គ្រូបង្វឹកក្រុម Manchester United កាលពីថ្ងៃសុក្រ មុនលេងទល់ក្រុម Everton ក្នុងលីគអង់គ្លេស Premier League នៅថ្ងៃអង្ការ ទី២៥ នៃសប្តាហ៍ទី១២ ។ សូមរំលឹកផងថា Sesko បានរងរបួសជង្គង់ក្នុងការប្រកួតស្មើ ២-២ របស់ក្រុម Manchester United ទល់នឹងក្រុម Tottenham Hotspur ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ មុនពេលសម្រាកអន្តរជាតិ ខណៈដែល Kobbie Mainoo នៅតែមិនច្បាស់លាស់អំពីការវិលត្រលប់ បន្ទាប់ពីខកខានការហ្វឹកហាត់នៅថ្ងៃសុក្រ។ គិតត្រឹមការលេង ១១ប្រកួតក្នុងលីគ ក្រុម Man United បានកំពុងឈររលខរៀងទី៧ ជាមួយការរកបាន ១៨ពិន្ទុ ខណៈក្រុមស្ករគ្រាប់ Everton ឈរលេខ១៣ មាន

Sesko នឹងអវត្តមានជិត ១ខែ ដោយរបួសជង្គង់ ជាការបញ្ជាក់ពីគ្រូបង្វឹកមុនលេងទល់ Everton Read More »

គ្រូបង្វឹកបញ្ជាក់ថា Yamal និង Raphinha មានសុខភាពល្អពេញលេញ វិលជួយ Barcelona បាន

(អេស្ប៉ាញ)៖ ខ្សែបម្រើស្លាប Lamine Yamal និង Raphinha របស់ក្រុម Barcelona ដែលបានខកខានការប្រកួតដោយសាររបួស ពេលនេះក្រោយការត្រួតពិនិត្យនោះ បានជាសះស្បើយជាមួយសុខភាពល្អពេញលេញវិញហើយ នេះបើតាមគ្រូបង្វឹកលោក Hansi Flick បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន នៅមុនការចាប់ផ្តើមបន្តការប្រកួតលីគ La Liga ។ Barcelona ត្រូវតទល់នឹងក្លឹប Athletic Bilbao នៅ Camp Nou នៅថ្ងៃសៅរ៍នេះ ខណៈលោក Flick បានបន្ថែមថា Raphinha ដែលអវត្តមានចាប់តាំងពីខែកញ្ញាមកនេះ ដោយសាររបួសសរសៃពួរក៏ត្រៀមនឹងវិលត្រឡប់មកវិញដែរ ប៉ុន្តែខ្សែប្រយុទ្ធ Marcus Rashford គឺស្ថិតលើការសង្ស័យបន្ទាប់ពីមានបញ្ហាសុខភាពគ្រុនក្តៅ។ Yamal ដែលបានអវត្តមាន ៣ដងដោយសារបញ្ហាក្រលៀន គិតចាប់តាំងពីខែកញ្ញា ក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រឡប់មកវិញ ខណៈដែល Barca នឹងលេងនៅ Camp Nou វិញបន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លះ ក្រោយការជួសជុលឡើងវិញដោយផ្នែកចំនួន ។ ជាបណ្តោះអាសន្ននៃការប្រកួតលីគអេស្ប៉ាញ La Liga ក្រុម Barca

គ្រូបង្វឹកបញ្ជាក់ថា Yamal និង Raphinha មានសុខភាពល្អពេញលេញ វិលជួយ Barcelona បាន Read More »

ខ្សែបម្រើស្លាបDiaz របស់ Bayern  ជាប់បម្រាមបីប្រកួតបន្ទាប់ពីបានកាតក្រហមក្នុងពេលឈ្នះលើ PSG

សមាគមបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បាននិយាយកាលពីថ្ងៃសុក្រថា កីឡាករ Luis Diaz របស់ក្លឹប Bayern Munich ត្រូវបានហាមមិនឱ្យលេងបីប្រកួតបន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញក្នុងជ័យជម្នះ 2-1 ក្នុងក្របខ័ណ្ឌ Champions League លើក្រុមម្ចាស់ជើងឯក Paris St Germain កាលពីដើមខែនេះ។ Diaz បានស៊ុតបញ្ចូលទីទាំងពីរគ្រាប់ក្នុងទីក្រុងប៉ារីស ប៉ុន្តែត្រូវបានបណ្តេញចេញដោយសារការប៉ះទង្គិចយ៉ាងហឹង្សាទៅលើកីឡាករ Achraf Hakimi របស់ PSG នៅតង់ទី1។ PSG បានបញ្ជាក់មួយថ្ងៃក្រោយមកថា Hakimi បានបាក់កជើងឆ្វេងរបស់គាត់យ៉ាងធ្ងន់ធ្ងរ ហើយខ្សែការពារសញ្ជាតិម៉ារ៉ុកនេះ មិនបានលេងឱ្យក្លឹប Ligue 1 តាំងពីពេលនោះមក។ Hakimi បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិកកាលពីថ្ងៃពុធហើយបានឡើងលើឆាកដោយប្រើម៉ូតូស្កូតឺដើម្បីធ្វើដំណើរ។ គ្រូបង្វឹកក្រុម Bayern លោក Vincent Kompany រំពឹងថា Diaz នឹងខកខានតែមួយប្រកួតពេលធ្វើដំណើរទៅ Arsenal នៅថ្ងៃពុធ ប៉ុន្តែខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ីរូបនេះក៏នឹងអង្គុយមើលការប្រកួតក្នុងផ្ទះជាមួយ Sporting នៅថ្ងៃទី 9 ខែធ្នូ និង Union

ខ្សែបម្រើស្លាបDiaz របស់ Bayern  ជាប់បម្រាមបីប្រកួតបន្ទាប់ពីបានកាតក្រហមក្នុងពេលឈ្នះលើ PSG Read More »

Scroll to Top