ក្រុមនារី ESports ថៃ ត្រូវបានដកសិទ្ធិចេញពីស៊ីហ្គេម លើកទី៣៣ ក្រោយសមាជិកលួចប្រើកម្មវិធីគ្មានការអនុញ្ញាត Unauthorized software
(បរទេស)៖ ក្រុមកីឡាការិនី ESports ថៃ ទាំងមូលពេលនេះត្រូវបានសហព័ន្ធកីឡា Esports ថៃ (TESF) បានសម្រេចចិត្តដកក្រុមនារីថៃចេញពីការប្រកួតលើវិញ្ញាសា Arena of Valor ពីការប្រកួត SEA Games លើកទី៣៣ ក្រោយសមាជិកក្រុម Warasin Naraphat បង្កបញ្ហាការលួចប្រើប្រាស់កម្មវិធីគ្មានការអនុញ្ញាត Unauthorized software អំឡុងពេលប្រកួតវិញ្ញាសា Arena of Valor ទល់នឹងវៀតណាម។ នេះបើយោងតាមប្រភពពី News Straits Times ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។ Unauthorized software គឺជាកម្មវិធីជំនួយមួយដែលគ្មានការអនុញ្ញាត ហើយសហព័ន្ធកីឡា Esports ថៃ (TESF) បានបញ្ជាក់ថា Naraphat ដែលត្រូវបានគេស្គាល់ដោយឈ្មោះហៅក្រៅក្នុងហ្គេមរបស់នាងថា «Tokyogurl» ត្រូវបានដកសិទ្ធិចេញកាលពីថ្ងៃអង្គារ ដោយលើកឡើងពីការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិបច្ចេកទេស។ ជាមួយស្ថានភាពធ្ងន់ធ្ងរនៃរឿងអាស្រូវនេះ TESF ក៏បានសម្រេចចិត្តដកក្រុមនារីថៃ ចេញពីប្រកួតលើវិញ្ញាសា Arena of Valor ទាំងមូលចេញពីការប្រកួត SEA Games […]






