ភ្នំពេញក្រោន យកបាន៣ពិន្ទុពីបឹងកេត ក្នុងជំនួបដ៏តានតឹងនៅលីគកំពូលកម្ពុជា សប្ដាហ៍ទី១៣
ភ្នំពេញក្រោន បានយកឈ្នះ លើបឹងកេត លទ្ធផល១-០ ក្នុងការប្រកួតសប្ដាហ៍ទី១៣ នៃពានរង្វាន់ Cambodian Premier League នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ សំឡេងស្រែកហ៊ោគាំទ្រ និងស្មារតីចង់ឈ្នះរបស់កីឡាករទាំង២ក្រុម ធ្វើឲ្យការប្រកួតនៅកីឡដ្ឋានភ្នំពេញក្រោន ឡើងកម្តៅ។ Cambodian Classic Match គឺជាការប្រកួតដ៏ក្ដៅគគុករវាងភ្នំពេញក្រោន និងបឹងកេត នៅកីឡដ្ឋានភ្នំពេញក្រោន។ ស្មៅដ៏ស្រស់ស្អាត កាន់តែអំណោយផលដល់ការលេងរបស់ក្រុមទាំង២។ ការប្រកួត ដែលវាយបកគ្នាទៅវិញទៅមកលឿនៗ បង្ហាញពីកម្ដៅ និង ស្មារតីចង់ឈ្នះ ក្នុងការដណ្ដើមយក ៣ពិន្ទុ រៀងៗខ្លួន។ នៅនាទី១៧ Louis Zabala របស់បឹងកេត ប៉ះទង្គិចជាមួយ Park Yi Young ខ្សែការពារភ្នំពេញក្រោន ប៉ុន្ដែត្រូវបានអាជ្ញាកណ្ដាល រួមទាំងកីឡាករទាំង២ក្រុម បានសម្រួលស្ថានភាពឡើងវិញ។ ចូលដល់នាទី២០ កីឡាករ Cyrus Dehmie ខ្សែប្រយុទ្ធបឹងកេត ទទួលបានកាតលឿងមួយ បន្ទាប់ពីយកដៃទៅរំខានអ្នកចាំទីភ្នំពេញក្រោន។ ក្រុមទាំង២ ព្យាយាមសម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែឆ្លងមិនផុតពីខ្សែការពារឡើយ។ ក្នុងការប្រកួតនេះ […]
ភ្នំពេញក្រោន យកបាន៣ពិន្ទុពីបឹងកេត ក្នុងជំនួបដ៏តានតឹងនៅលីគកំពូលកម្ពុជា សប្ដាហ៍ទី១៣ Read More »






