IOC និង OCA ផ្តល់ជំនួសមនុស្សធម៌អូឡាំពិកជួយជនភៀសសឹកកម្ពុជា
ស្ថាប័នគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាប្រតិបត្តិអូឡាំពិកអាស៊ី (OCA) បានផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយទៅកាន់ជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ លើកម្ពុជា។ ជំនួយនេះផ្តល់ជួន តាមរយៈគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា (NOCC)។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងក្នុងពេលទទួលជំនួយមនុស្សធម៌ នៅរសៀលថ្ងៃទី២៥ ខែធ្នូនេះថា ជំនួយដែលបានផ្តល់មកនេះ គឺ ស្ថិតក្រោមមូនិធិចលនាអូឡាំពិកជួយជនភៀសសឹក (Olympic Refugees Foundations) ដែល IOC សហការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសសឹក (UNHCR) ដើម្បីជួយជនរងគ្រោះដោយសារគ្រោះមហន្តរាយ ឬក៏បញ្ហាសង្គ្រាម។ អគ្គលេខាធិការ NOCC បន្តទៀតថា ការផ្តល់ជំនួយនេះមកកម្ពុជានៅពេលនេះ ធ្វើឡើងក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតពីសំណាក់ IOC និង OCA។ ជំនួសនេះក៏បានបញ្ជាក់ថា ស្ថាប័នកីឡាលំដាប់ពិភពលោកទាំងនោះ បានទទួលស្គាល់ និងមើលឃើញថាពលរដ្ឋកម្ពុជារាប់សែននាក់ កំពុងតែរងគ្រោះដោយសារតែបញ្ហាសង្គ្រាមឈ្លានពានយ៉ាងពិតប្រាកដ។ ស្ថាប័ន IOC និង OCA បានផ្តល់ជំនួយទាំងនោះដូចជាស្បៀងអាហារ សម្ភារៈសិក្សា និងសម្ភារៈកីឡា ដើម្បីធានាថាកុមារ យុវជន និងពលរដ្ឋ នៅតែអាចបន្តលេងកីឡា […]
IOC និង OCA ផ្តល់ជំនួសមនុស្សធម៌អូឡាំពិកជួយជនភៀសសឹកកម្ពុជា Read More »






