December 31, 2025

Messi ត្រូវគេជ្រើសរើស ជាអត្តពលិកកំពូលក្នុងសតវត្សទី ២១ ខណៈ Ronaldo ស្ថិតនៅលេខ ១០

ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi ត្រូវបានកាសែតដ៏ធំរបស់ បារាំង Le Journal de Québec វាយតម្លៃ ជាអត្តពលិកកំពូលសម្រាប់សតវត្សទី ២១ ខណៈ Cristiano Ronaldo ដែលជាគូប្រជែងធំបំផុតរបស់គាត់ ត្រូវគេចាត់ថ្នាក់នៅលេខរៀងទី ១០ ឯណោះ។ កាសែត Le Journal de Québec បានសម្រេចផ្តល់តំណែងកំពូលតារាងទៅឱ្យ Lionel Messi ដោយសារតែសមិទ្ធផលជាច្រើនរបស់គាត់ ទាំងនៅក្រុមជម្រើសជាតិ និងក្លិបអាជីព។ ម្ចាស់ពាន Ballon d’Or ៨ សម័យរូបនេះ តែងតែក្លាយជាកីឡាករ ដែលមានឥទ្ធិពលខ្លាំងជាងគេក្នុងក្រុម ដែលធ្លាប់លេង និងកំពុងលេង ដូចជា Barcelona, Paris Saint-Germain និងចុងក្រោយនេះ Inter Miami។ ដោយឡែកនៅជម្រើសជាតិវិញ Messi ទើបតែសាងប្រវត្តិសាស្ត្រដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីឈ្នះពានបាល់ទាត់ជើងឯកពិភពលោក World Cup […]

Messi ត្រូវគេជ្រើសរើស ជាអត្តពលិកកំពូលក្នុងសតវត្សទី ២១ ខណៈ Ronaldo ស្ថិតនៅលេខ ១០ Read More »

ក្រុម Arkadag ប៉ះ Al Nassr របស់ Ronaldo វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ពាន AFC Two

ក្រុម​បាល់ទាត់របស់​ប្រទេស​តួកមេនីស្ថាន FC Arkadag  ដែល​ជា​ដៃ​គូ​ចាស់​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជួប​ក្រុម ​ Al Nassr របស់ Cristiano Ronaldo នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី​ខាង​លិច ក្នុង​ពាន​រង្វាន់ AFC Champions League Two រដូវ​កាល ២០២៥-២៦។ ក្រុម FC Arkadag បាន​យក​ឈ្នះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ១-០ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​​អាស៊ីកម្រិត​ទី​៣ AFC Challenge League រដូវ​កាល ២០២៤-២៥ ដើម្បី​ទទួល​បាន​កៅអី​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់​កម្រិត​ទី​២។ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង ក្រុម Arkadag បាន​ឈ្នះ​ ១ ប្រកួត ស្មើ ៤ ប្រកួត និង​ចាញ់ ១ ប្រកួត រក​បាន ៧ ពិន្ទុ​ ឈរ​លេខ​ ២ ក្នុង​ពូល

ក្រុម Arkadag ប៉ះ Al Nassr របស់ Ronaldo វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ពាន AFC Two Read More »

សកម្មភាពកីឡាជំរុញឲ្យ អេអាយអេ ឈ្នះពានរង្វាន់ ៧ ពីវេទិកាក្នុងស្រុក និងអន្ដរជាតិ ឆ្នាំ២០២៥

(ភ្នំពេញ)៖ តាមរយៈសកម្មភាពកីឡា ពិសេសកីឡាបាល់ទាត់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាពលរដ្ឋគ្រប់វ័យ ព្រមទាំងសិស្សានុសិស្ស បានជំរុញឲ្យ អេអាយអេ ខេមបូឌា ឈ្នះពានរង្វាន់ធំៗចំនួន ៧ នៅក្នុងវេទិកាក្នុងស្រុក និងអន្ដរជាតិ។ ពានរង្វាន់ទាំង ៥ នេះ គឺជាការទទួលស្គាល់នូវគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន ក្នុងការទាញយកអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមបាល់ទាត់ និងកីឡាផ្សេងទៀត ដើម្បីជំរុញប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងកាន់តែប្រសើរ តាមរយៈការចូលរួមសកម្មភាពកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «ប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត»។ កំឡុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុនបានបង្កើតនូវគំនិតផ្ដួចផ្ដើម និងការងារសង្គមជាច្រើន ដើម្បីគាំទ្រ និងផ្សារភ្ជាប់សហគមន៍តាមកីឡា ដោយរាប់ចាប់ពីវគ្គបណ្តុះបណ្តាលបាល់ទាត់ថ្នាក់មូលដ្ឋាន រហូតដល់យុទ្ធនាការទូទាំងប្រទេស ដែលលើកទឹកចិត្តដល់របៀបរស់នៅសកម្ម ហើយគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែបានលើកកម្ពស់គោលបំណងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតផលប្រែប្រួលវិជ្ជមានយូរអង្វែងនៅទូទាំងទៀតផង។ ពានរង្វាន់ទាំង ៧ខាងលើ រួមមាន ៣ពានរង្វាន់ពីស្ថាប័ន HR ASIA ក្នុងនាមជាក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី ក្នុងរយៈពេល ៦ឆ្នាំជាប់គ្នា(ឆ្នាំ២០២០-២០២៥) រួមជាមួយពាន Diversity, Equity និង Inclusive Awards 2025 និងពានរង្វាន់ចីរភាពកន្លែងការងារ ឆ្នាំ២០២៥ ។ មួយវិញទៀត

សកម្មភាពកីឡាជំរុញឲ្យ អេអាយអេ ឈ្នះពានរង្វាន់ ៧ ពីវេទិកាក្នុងស្រុក និងអន្ដរជាតិ ឆ្នាំ២០២៥ Read More »

Kroos ទាត់ចោលអាល្លឺម៉ង់ និងអង់គ្លេស ពីបញ្ជីមានភាគរយខ្ពស់ឈ្នះពាន World Cup 2026

(បរទេស)៖ ខ្សែបម្រើចូលនិវត្តន៍ Toni Kroos មិនចុចឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងអាល្លឺម៉ង់របស់ខ្លួន ឡើយ ក្នុងចំណោមបេក្ខភាពសំខាន់ ដើម្បីឈ្នះពាន World Cup 2026 ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ The Sun។ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid រូបនេះ បានបង្ហាញក្រុមនៅតំបន់អឺរ៉ុប ៣ក្រុមដែលមានភាគរយខ្ពស់ជាងគេដោយមានរួមមាន «អេស្ប៉ាញ ព័រទុយហ្គាល់ និងបារាំង» ក្នុងការដណ្តើមបានជើងឯកបាល់ទាត់ពិភពលោក ជំនាន់ទី២៣ នាឆ្នាំក្រោយនៅប្រទេសអាមេរិក មិចស៊ិក និងកាណាដា។ ការថ្លែងបែបនេះត្រូវបានធ្វើឡើង នៅពេលរូបលោកបានចូលរួមក្នុងកម្មវិធី YouTube Channel របស់លោក Romario TV ដែលជាអតីតកីឡាករនិម្មិតរូបរបស់ប្រេស៊ីលផងដែរកាលពីរាត្រីថ្ងៃចន្ទដើមសប្តាហ៍នេះ។ Kroos ក៏បានរំលេចដែលលោកមានវត្តមានក្នុងជម្រើសជាតិអាល្លឹម៉ង់ដែលបានបំបាក់ប្រេស៊ីល ៧-១ ក្នុងវគ្គ ៤ក្រុមកាល World Cup 2014 នៅពេលឥន្រ្ទីដែកជាម្ចាស់ពាន។ ក្នុងកិច្ចសន្ទនានោះដែរ Kroos បានថ្លែងថា «ទាំងអាល្លឺម៉ង់ និងប្រេស៊ីល ក៏មិនស្ថិតក្នុងចំណោម Top-5 នៃការប្រជែងជើងឯក WC26 ដែរ។ Kroos ក៏បានសុំទោស

Kroos ទាត់ចោលអាល្លឺម៉ង់ និងអង់គ្លេស ពីបញ្ជីមានភាគរយខ្ពស់ឈ្នះពាន World Cup 2026 Read More »

Wolves បញ្ចប់កំណត់ត្រាចាញ់ ១១ប្រកួតក្នុងលីគ តាមរយៈវាយបកតាមស្មើម្ចាស់ផ្ទះ Man Utd

(បរទេស)៖ ក្រុមបាតតារាង Wolverhamton Wanderer បានវាយបកតាមស្មើ ១-១ ទល់នឹងបិសាចក្រហម Manchester United ដែលបានបញ្ចប់កំណត់ត្រាចាញ់ ១១ប្រកួងក្នុងលីគអង់គ្លេស Premier League 2025-26។ នេះបើ់យោងតាមការចេញផ្សាយដោយ BBC។ កីឡាករ Ladislav Krejci ជាអ្នករកបានគ្រាប់តាមស្មើ ១-១ ក្នុងកីឡដ្ឋាន Old Trafford នៅមុនពេលជិតបញ្ចប់វគ្គទី១ បន្ទាប់ពី Joshua Zirkzee ជាអ្នករកបានគ្រាប់នាំមុខឱ្យក្រុមរបស់លោក Ruben Amorim នៅថ្ងៃបិទបញ្ចប់ជើងទី១ មុនដាច់ឆ្នាំ២០២៥។ នេះក៏ជាពិន្ទុដំបូងសម្រាប់ពួកគេផងដែរ គិតចាប់តាំងពីខែតុលាមក ក្នុងនាមក្រុមលេងមិនទាន់ឈ្នះនៅឡើយទេ ក្នុងចំណោម ១៩ប្រកួតនារដូវកាលនេះ ស្របពេល Man Utd ស្គាល់រសជាតិស្មើជាលើកទី២ ប្រចាំខែធ្នូនេះ។ Wolves បានកំពុងប្រឈមនឹងការកាត់ចេញពី Premier League ដ្បិតទើបរកបានតែ ៣ពិន្ទុប៉ុណ្ណោះឈរបាតតារាង នៅថ្ងៃបិទបញ្ចប់ជើងទី១ និងដាច់ចំនួន ១៥ពិន្ទុឯណោះពីតំបន់មានសុវត្ថិភាព Nottingham Forest នៅពេលគូប្រជែង Man

Wolves បញ្ចប់កំណត់ត្រាចាញ់ ១១ប្រកួតក្នុងលីគ តាមរយៈវាយបកតាមស្មើម្ចាស់ផ្ទះ Man Utd Read More »

ម្ចាស់ពានមាស២០០៤ Arsenal បំបាក់ចង្គូម Aston ឱ្យស្គាល់ចាញ់មុនចូលឆ្នាំថ្មី២០២៦

(ឡុងដ៏)៖ ក្រុម Arsenal ដែលជាក្រុមម្ចាស់ពានមាសលីគអង់គ្លេស Premier League បានបិទបញ្ចប់ឆ្នាំ២០២៥ យ៉ាងអស្ចារ្យ ដោយបានបំបាក់ចង្គូមក្រុម Aston Villa ឱ្យស្គាល់ចាញ់មុនចូលឆ្នាំថ្មី២០២៦ក្នុងលទ្ធផល ៤-១ ប្រកួតទី១៩ ជើងទី២ ដើម្បីបន្តនាំមុខ ៥ពិន្ទុនៅកំពូលតារាងបណ្តោះអាសន្ន ។ ជាមួយគ្នានេះ ក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយ Wolverhampton Wanderers ១-១ ខណៈក្រុម Bournemouth ក៏ដណ្តើមបាន ១ពិន្ទុពីក្រុម Chelsea នៅលទ្ធផល ២-២ គ្រាដែលម្ចាស់ពានរដូវកាលមុន Liverpool ត្រូវប៉ះ Leeds United នៅដើមឆ្នាំថ្មី២០២៦ ។ នេះក៏ជាការសងសឹងបានវិញរបស់កាំភ្លើងធំ Arsenal បន្ទាប់ពីជើងទី១ ចាញ់ក្រុម Aston Villa ២-១ និងជាការបញ្ចប់ការលេងមិនចាញ់ ១១ប្រកួតរបស់ក្រុមដឹកនាំដោយលោក Emery ដែលជាកំណត់ត្រាប្រចាំក្រុមពីការដឹកនាំរបស់លោក ។ សូមជម្រាបផងថា Arsenal កំពុងមាន ៤៥ពិន្ទុនាំមុខកំពូលតារាង

ម្ចាស់ពានមាស២០០៤ Arsenal បំបាក់ចង្គូម Aston ឱ្យស្គាល់ចាញ់មុនចូលឆ្នាំថ្មី២០២៦ Read More »

Scroll to Top