January 3, 2026

ញាក់សាច់! ខ្សែការពារ Ramos កំពុងពិចារណា​ទិញអតីតក្លិបខ្លួនធ្លាប់លេងមួយនៅ អេស្ប៉ាញ

វីរបុរស Real Madrid និងក្រុមជម្រើសជាតិ អេស្ប៉ាញ កីឡាករ Sergio Ramos កំពុងពិចារណាតួនាទីថ្មី ក្នុងការក្លាយខ្លួនជាម្ចាស់ក្លិបរបស់ក្លិប Sevilla បន្ទាប់ពីមានរបាយការណ៍អំពីកីឡាករ អេស្ប៉ាញ រូបនេះចង់ទិញយកអតីតក្លិបរបស់ខ្លួន។ ក្លិប Sevilla នៃលីគកំពូល អេស្ប៉ាញ បានស្ថិតនៅក្រោមពាក្យចចាមអារ៉ាម អំពីការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអស់រយៈពេលជាច្រើនខែមកហើយ។ មួយរយៈមុន មានក្រុមវិនិយោគិនអាមេរិកមួយ បានបើកការចរចាលើរឿងនេះ ប៉ុន្តែដោយសារតែពួកគេផ្តល់សំណើហិរញ្ញវត្ថុទាបពេក ក៏បានធ្វើឱ្យការពិភាក្សាបរាជ័យ។ ប្រការនេះ បានបើកទ្វារឲ្យអ្នកវិនិយោគផ្សេងទៀតចូលមកពិភាក្សាជំនួស។   Ramos ជាកីឡាករបាល់ទាត់អាជីព ដែលបានរីកលូតលាស់ពីថ្នាលយុវជនរបស់ Sevilla ឥឡូវនេះកំពុងផ្តួចផ្តើមប្រមូលក្រុមវិនិយោគទិញយកក្លិបនៃក្របខណ្ឌ La Liga មួយនេះ។ ជុំវិញរឿងនេះ ត្រូវបានគេរាយការណ៍ថា ក្រុមវិនិយោគរបស់គាត់បានដាក់សំណើតម្លៃខ្ពស់ជាងគេនៅពេលនេះ ហើយ Ramos ត្រូវបានជ្រើសរើសជាប្រធាននៃគម្រោង ដោយសារតែគាត់ជាវីរបុរសមួយរូបរបស់ Sevilla និងបាល់ទាត់អេស្ប៉ាញ។   ដូច្នេះ ខ្សែការពារវ័យ ៣៩ ឆ្នាំអាចនឹងត្រឡប់មកកាន់ទ្រនំចាស់ Sevilla ជាថ្មីម្ដងទៀត ក្នុងនាមជាម្ចាស់ក្លិប ដែលជាជំហានធំបំផុតមួយរបស់គាត់ពីអាជីពកីឡាករបាល់ទាត់ ក្លាយជាអ្នកដឹកនាំ […]

ញាក់សាច់! ខ្សែការពារ Ramos កំពុងពិចារណា​ទិញអតីតក្លិបខ្លួនធ្លាប់លេងមួយនៅ អេស្ប៉ាញ Read More »

Palace ទិញខ្សែបម្រើស្លាប Johnson ពី Spurs តម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប

ក្លឹប Crystal Palace បានចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិវេល Brennan Johnson ពីក្លឹប Tottenham Hotspur ក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំកន្លះសម្រាប់តម្លៃផ្ទេរគឺខ្ពស់បំបែកកំណត់ត្រារបស់ក្លឹប។ ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា Palace បានចុះហត្ថលេខាលើ Johnson ក្នុងតម្លៃ 35 លានផោន (47.16 លានដុល្លារ) ។ ក្រុមPalace ដែលជាក្រុមឈរលេខរាងទី 10 ក្នុងក្របខណ្ឌ Premier League បាននិយាយថា Johnson នឹងមានសិទ្ធិបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅទឹកដី Newcastle United នៅថ្ងៃអាទិត្យ។ លោក Oliver Glasner គ្រូបង្វឹករបស់ក្លឹប Palace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំពិតជារីករាយណាស់ដែល Brennan បានចូលរួមជាមួយក្លឹប។ គាត់បានមកដល់លឿនណាស់នៅក្នុងពេលបើកទីផ្សារដូច្នេះសូមសរសើរដល់ក្លឹបសម្រាប់ការធ្វើឱ្យរឿងនេះកើតឡើងយ៉ាងឆាប់រហ័ស។ Brennan នឹងផ្តល់ឱ្យយើងនូវជម្រើសក្នុងការលេងប្រយុទ្ធរបស់យើងជាមួយនឹងល្បឿន និងសមត្ថភាពស៊ុតបញ្ចូលទីរបស់គាត់ ហើយសម្រាប់ការប្រកួតនាពេលខាងមុខគាត់នឹងក្លាយជាកំលាំងបន្ថែមដ៏មានតម្លៃសម្រាប់ក្រុម”៕ ប្រភព៖ NKDNEWS

Palace ទិញខ្សែបម្រើស្លាប Johnson ពី Spurs តម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប Read More »

AC Milan ចុះហត្ថលេខាខ្ចីជើងខ្សែប្រយុទ្ធ Fullkrug របស់ West Ham

ក្លឹបអ៊ីតាលី AC Milan បានចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប West Ham កីឡាករ Niclas Fullkrug ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់រយៈពេលដែលនៅសល់នៃរដូវកាលនេះ ជាមួយនឹងជម្រើសទិញយកជាអចិន្ត្រៃយ៍តែម្តង។ កីឡាករវ័យ 32 ឆ្នាំបានចូលរួមជាមួយក្រុមញញួរធំ ក្នុងកិច្ចព្រមព្រៀង 27 លានផោនពី Dortmund ក្នុងឆ្នាំ 2024 ។ ប៉ុន្តែខ្សែប្រយុទ្ធអាឡឺម៉ង់រូបនេះមានទម្រង់លេងមិនសូវល្អ ពេលលេងនៅភាគខាងកើតទីក្រុងឡុងដ៍ ដោយស៊ុតបញ្ចូលទីបានតែ 3 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 29 លើកសម្រាប់ក្លឹប។ Fullkrug បានមកដល់ភាគខាងជើងប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន ហើយបានហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីរបស់គាត់រួចហើយ។ ក្រុម AC Milan បានឡើងឈរលើកំពូលតារាង Serie A ជាមួយនឹងជ័យជម្នះ 1-0 នៅក្រៅដី លើក្រុម Cagliari កាលពីថ្ងៃសុក្រ ដែលគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីពីររបស់ Rafael Leao បានធ្វើឱ្យក្រុមភ្ញៀវទទួលបាន 3 ពិន្ទុ។ Milan ដែលបានបន្តការមិនស្គាល់ចាញ់របស់ពួកគេក្នុង Serie A ដល់ទៅ 16

AC Milan ចុះហត្ថលេខាខ្ចីជើងខ្សែប្រយុទ្ធ Fullkrug របស់ West Ham Read More »

Neymar តកិច្ចសន្យាថ្មីជាមួយ Santos ដើម្បីស្វែងរកឱកាសទៅលេង World Cup 2026

ខ្សែប្រយុទ្ធ Neymar Jr បន្តកិច្ចសន្យាថ្មីជាមួយក្លិប Santos FC ដែលនឹងធ្វើឱ្យគេអាចបន្តអាជីពរហូតដាច់ឆ្នាំ ២០២៦។ កិច្ចសន្យាថ្មីនេះ ជាការផ្តល់ឱកាសដល់កីឡាករវ័យ ៣៣ឆ្នាំ ស្វែងរកការវិលត្រឡប់ចូលរួមក្នុងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលឡើងវិញ ដើម្បីឱ្យគេបង្ហាញខ្លួនម្តងទៀត នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រឿងចចាមអារ៉ាមទៅនឹងអនាគតបាល់ទាត់របស់ Neymar Jr ដែលថាគេនឹងចាកចេញពីក្លិប Santos ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាច្រើនលើកយកមកនិយាយ។ ព្រោះតែកិច្ចសន្យារបស់គេត្រូវផុតកំណត់ត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៥។ ​ប៉ុន្តែចូលថ្ងៃទី១ មករា ដើមឆ្នាំ២០២៦ ភ្លាម ក្លិប Santos FC បានប្រកាសអំពីការបន្តកិច្ចសន្យាថ្មី ១ឆ្នាំពេញ ទៅកាន់ Neymar ហើយរឿងនេះបានធ្វើឱ្យអ្នកគាំទ្ររំភើបរីករាយខ្លាំង។ កិច្ចសន្យាថ្មីនោះ កើតឡើងស្របពេលដែល អតីតកីឡាករ Barcelona និង Paris Saint Germain កំពុងតែព្យាបាលបញ្ហារបួសជង្គង់របស់គេផងដែរ។  ឆ្នាំ ២០២៥ ជារដូវកាលដំបូងសម្រាប់ Neymar វិលត្រឡប់លេងឱ្យក្លិបដើមកំណើតរបស់គេវិញ។

Neymar តកិច្ចសន្យាថ្មីជាមួយ Santos ដើម្បីស្វែងរកឱកាសទៅលេង World Cup 2026 Read More »

លោក Maresca ក្លាយជាគ្រូបង្វឹកនៅ Premier League ដំបូងគេ អស់តំណែងចំថ្ងៃដើមឆ្នាំថ្មី

ដើមឆ្នាំ២០២៦ ទើបតែមួយថ្ងៃប៉ុណ្ណោះ រឿងដ៏ភ្ញាក់ផ្អើលបានកើតឡើងភ្លាម នៅលីគកំពូលអង់គ្លេស (Premier League) ដោយក្លិប Chelsea ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក លោក Enzo Maresca។ ការចែកផ្លូវគ្នានេះ កើតឡើងក្រោយថ្នាក់ដឹកនាំក្លិបរហស្សនាមតោខៀវ ឃើញក្រុមធ្លាក់ទម្រង់លេងខ្លាំង ទោះក្រុមទើបឈ្នះពាន Europa Conference League និង FIFA Club World Cup ឆ្នាំ២០២៥ ក៏ដោយ។ រឿងរ៉ាវក្លិប Chelsea និងលោក Enzo Maresca នេះ នាំមកនូវភាពស្រឡាំងកាំងសម្រាប់អ្នកគាំទ្របាល់ទាត់ ពិសេសអ្នកគាំទ្រក្លិបតោខៀវផ្ទាល់។ ក្លិបបានប្រកាសចំថ្ងៃដើមឆ្នាំ២០២៦ តែម្តងពីការចែកផ្លូវជាមួយគ្រូបង្វឹក សញ្ជាតិអ៊ីតាលី ទោះបីមានកិច្ចសន្យាជាមួយគ្នារហូតដល់ឆ្នាំ២០២៩ ក៏ដោយ។  ការសម្រេចចិត្តរបស់ Chelsea ធ្វើឡើងដោយពុំខ្វល់ខ្វាយខ្លាំងចំពោះសមិទ្ធផល ដែលបុរសអ៊ីតាលី ធ្លាប់ជួយ​​ឱ្យ​​ ក្រុម​ដណ្តើមបានពានរង្វាន់ Club World Cup ឆ្នាំ២០២៥ ដែលរកចំណូលបានរាប់លាន​ដុល្លារនោះឡើយ។ បើតាមការប្រកាសរបស់ក្លិប Chelsea បានបង្ហាញថាថ្នាក់ដឹកនាំកំពូលរបស់ក្លិប ហាក់បាត់ជំនឿលើលោក Maresca

លោក Maresca ក្លាយជាគ្រូបង្វឹកនៅ Premier League ដំបូងគេ អស់តំណែងចំថ្ងៃដើមឆ្នាំថ្មី Read More »

Scroll to Top