Man United ត្រៀមប្រកាសគ្រូបណ្តោះអាសន្នថ្មីឆាប់ៗ តែមិនមែនជាលោក Solskjaer
ក្លិប Manchester United ត្រៀមប្រកាសគ្រូបង្វឹកបណ្តោះអាសន្នថ្មីក្នុងពេលឆាប់ៗ ខណៈពេលនេះលោក Michael Carrick កំពុងក្លាយជាបេក្ខភាពឈានមុខគេ ក្នុងការមកដឹកនាំក្រុមបិសាចក្រហមជាងលោក Ole Gunnar Solskjaer។ Man United បានតែងតាំងលោក Darren Fletcher ជាគ្រូបង្វឹកបណ្តោះអាសន្ន បន្ទាប់ពីលោក Ruben Amorim ត្រូវក្លិបបញ្ចប់តំណែង។ លោក Ole Gunnar Solskjaer ត្រូវបានគេរំពឹង ថា នឹងអាចមកដឹកនាំ Man United ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ដល់ចប់រដូវកាល ក្រោយលោកបានប្រកាសចង់ត្រឡប់មក Old Trafford វិញ និងបានពិភាក្សារួចរាល់ជាមួយថ្នាក់លើក្លិប។ ទោះបីជាយ៉ាងណា យោងតាមព័ត៌មានចុងក្រោយពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Man United ពេញចិត្តអតីតខ្សែបម្រើលោក Michael Carrick មកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នថ្មីរបស់ខ្លួន បន្ទាប់ពីក្លិបបានធ្វើការចរចាជាមួយគ្រូបង្វឹកទាំង ២ នាក់។ […]
Man United ត្រៀមប្រកាសគ្រូបណ្តោះអាសន្នថ្មីឆាប់ៗ តែមិនមែនជាលោក Solskjaer Read More »



