បាល់ទាត់៖ FIFA ទទួលបានសំណើសុំទិញសំបុត្ររហូតដល់ 500 លានសន្លឹក សម្រាប់ World Cup ឆ្នាំ 2026
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានទទួលសំណើសុំទិញសំបុត្រចូលទស្សនាការប្រកួត World Cup ឆ្នាំ 2026 ច្រើនជាង 500 លាន សន្លឹកក្នុងអំឡុងពេលបើកទទួលពាក្យសុំរយៈពេល 33 ថ្ងៃ ដែលបានបិទបញ្ចប់នៅសប្ដាហ៍នេះ ហើយបានចាត់ទុកវាថា ជាជោគជ័យធំមួយក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ពិភពលោក។ ការប្រកួតនេះ នឹងត្រូវធ្វើឡើងដោយសហការជាម្ចាស់ផ្ទះរវាង សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ហើយនឹងមានក្រុមចូលរួមចំនួន 48 ក្រុម ជាលើកដំបូង។ តាមសេចក្តីថ្លែងការណ៍របស់ FIFA បានឲ្យដឹងថា មានអ្នកគាំទ្រពីប្រទេស និងដែនដីសមាជិក FIFA ទាំង 211 ទូទាំងពិភពលោក បានដាក់ពាក្យសុំទិញសំបុត្រ។ FIFA បានបញ្ជាក់ថា ពាក្យសុំទិញសំបុត្រនីមួយៗ ត្រូវបានផ្ទៀងផ្ទាត់តាមទិន្នន័យកាតឥណទានតែមួយគត់ ដោយអ្នកគាំទ្របានដាក់សំណើសុំសំបុត្រជាមធ្យមប្រហែល 15 លាន សំបុត្រ ក្នុងមួយថ្ងៃ។ ក្រៅពីប្រទេសម្ចាស់ផ្ទះទាំងបី ចំនួនពាក្យសុំច្រើនបំផុត បានមកពីប្រទេស អាល្លឺម៉ង់ អង់គ្លេស ប្រេស៊ីល អេស្ប៉ាញ ព័រទុយហ្គាល់ អាហ្សង់ទីន និងកូឡុំប៊ី។ […]




