ទីបំផុតជំនួបរវាងព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុមថៃ Bangkok United ត្រូវបានលើកពេល
(ភ្នំពេញ)៖ ជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទល់នឹងក្រុម Bangkok United FC របស់ថៃ ក្នុងពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ពូល B ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៩ ខែមករាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ត្រូវបានលើកពេលហើយ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបព្រះខ័នរាជស្វាយរៀង នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ សេចក្ដីថ្លែងការណ៍ខាងលើបានបញ្ជាក់ថា «សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានសម្រេចពន្យារ និងត្រូវរៀបចំកាលវិភាគប្រកួតឡើងវិញ ដោយការប្រកួតនេះនឹងមិនត្រូវបានធ្វើឡើងតាមកាលបរិច្ឆេទដែលបានប្រកាស និងកំណត់នោះទេ។ បច្ចុប្បន្នក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងជិតស្និទ្ធបំផុតជាមួយ AFF និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកាលវិភាគប្រកួតថ្មី ហើយក្លឹបនឹងជូនដំណឹងដល់សាធារណជន និងអ្នកគាំទ្រនៅពេលសមស្របណាមួយ»។ គួរដឹងថា កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ ព្រះខ័នរាជស្វាយរៀង បានជូនដំណឹងអំពីកាលបរិច្ឆេទ នៃការប្រកួតជាមួយក្រុម Bangkok United នាចុងខែនេះ ក្រោយលេចលឺព័ត៌មានចរចាមអារ៉ាមអំពីការលើកពេលជាបន្ដបន្ទាប់ តាមសំណើពីភាគីក្លឹបថៃ។ រហូតដល់ថ្ងៃទី១៦ ខែមករាម្សិលមិញ AFF ក៏បានជូនដំណឹងពីការលើកពេលការប្រកួតរវាងក្រុមទាំងពីរ ដែលអាចលេងនៅខែមីនា […]
ទីបំផុតជំនួបរវាងព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុមថៃ Bangkok United ត្រូវបានលើកពេល Read More »






