February 7, 2026

កីឡាករ​ ឃឹម​ ឌីម៉ា​ វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញក្រោយ​ព្យាបាល​ ACL ជា​សៈស្បើយ

កីឡាករ​ជើង​ខ្លាំង​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ ឃឹម​ ឌីណា​ នឹង​វិល​ត្រឡប់​មក​កាន់​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​នៅ​ថ្ងៃ​ទី៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ក្រោយ​ពី​ចំណាយ​ពេល​ព្យាបាល​របួស​ដាច់​ ACL​ តាំង​ពី​អំឡុង​ឆ្នាំ​២០២៤​ ដែល​រូប​គេ​ប៉ះ​ជា​មួយ​កីឡាករ​ថៃ។​ ឃឹម​ ឌីម៉ា​ បាន​បង្ហោះ​នៅ​លើ​ហ្វេសបុក​របស់​ខ្លួន​ថា​ «សង្ឃឹមថាការខិតខំមួយនេះ នឹងទទួលបានជោគជ័យ ជួបខ្ញុំបាទនៅថ្ងៃអាទិត្យ ទី8 នៅសង្វៀនបាយ័ន នាខេត្តស្វាយរៀង សុំស្គាល់ផងបងប្អូនអ្នកស្វាយរៀង»។​ ដូច្នេះ​ហើយ​កីឡាករ​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បាន​វិល​ចូល​សង្វៀន​វិញ​ហើយ​ដើម្បី​កំដរ​អារម្មណ៍​ប្រិយមិត្ត​អ្នក​គាំទ្រ​គុន​ខ្មែរ។​   មុន​ដល់​គម្រោង​នៃ​ការ​ឡើង​សង្វៀន​វិញ​នេះ​គេ​ក៏​ឃើញ​ ឌីម៉ា​ បាន​ព្យាយាម​ហ្វឹកហាត់​ជា​ច្រើន​ដង​ផង​ដែរ​ ដើម្បី​ពង្រឹង​សមត្ថភាព​ និង​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ។​ នៅ​លើ​បណ្ដាញ​សង្គម​ក៏​មាន​ការ​អបអរ​សារទរ​ច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​គាំទ្រ​ចំពោះ​ដំណឹង​ល្អ​នៃ​ការ​វិល​ត្រឡប់​មក​វិញ​របស់​បង​ប្រុស​ ឃឹម​ បូរ៉ា​ ។ បញ្ជាក់​ដែរ​ថា​ កីឡាករ​ ឃឹម​ ឌីម៉ា​ បាន​រងរបួស ACL​ នេះ​ចំនួន​ ២លើក​ហើយ​ ខណៈ​លើក​ទី២​ នេះ​អំឡុង​ពេល​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ថៃ​ កាល​ពី​ថ្ងៃ​ទី២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នៅ​សង្វៀន​ទទក។​ ការ​ឡើង​សង្វៀន​ជា​ថ្មី​របស់​ ឌីម៉ា​ នេះ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ថ្ងៃ​ទី៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ លើ​ទូរទស្សន៍​ BTV​ ទីតាំងនៅ​ឯ​ខេត្ត​ស្វាយរៀង៕​ ប្រភព៖ KAMPUCHEATHMEY

កីឡាករ​ ឃឹម​ ឌីម៉ា​ វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញក្រោយ​ព្យាបាល​ ACL ជា​សៈស្បើយ Read More »

អតីតខ្សែបម្រើ Real Madrid និង Bayern កីឡាករ James Rodriguez ផ្លាស់ទៅលេងនៅសហរដ្ឋអាមេរិក

ប្រធានក្រុមជម្រើសជាតិកូឡុំប៊ី James Rodriguez បានចុះកិច្ចសន្យារយៈពេលខ្លីជាមួយក្លិប Minnesota United កាលពីថ្ងៃសុក្រ ដែលក្លាយជាក្លឹបទី 7 របស់គាត់ចាប់តាំងពីចាកចេញពី Real Madrid នៅឆ្នាំ 2020 ខណៈម្ចាស់ពានស្បែកជើងមាស World Cup មុននេះ បន្តអាជីពលេងបាល់ជុំវិញពិភពលោក។ ក្លឹបនៅ Major League Soccer បានប្រកាសថា ខ្សែបម្រើវ័យ 34 ឆ្នាំរូបនេះ បានចុះកិច្ចសន្យាលេងរហូតដល់ខែមិថុនា ឆ្នាំ 2026 ហើយមានជម្រើសបន្តរហូតដល់ខែធ្នូ ឆ្នាំ 2026 ផងដែរ។ នាយកកីឡារបស់ក្លឹប លោក Khaled El-Ahmad បាននិយាយថា៖ «James គឺជាកីឡាករដែលមានគុណភាព ចក្ខុវិស័យ និងបទពិសោធន៍នៅកម្រិតខ្ពស់បំផុត ដែលមិនអាចបដិសេធបាន។ យើងរំភើបក្នុងការបន្ថែមភាពច្នៃប្រឌិត និងបញ្ញាបាល់ទាត់របស់គាត់ចូលទៅក្នុងក្រុម។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរនេះផ្តោតលើកម្លាំងរួម មិនមែនលើមនុស្សតែម្នាក់ទេ»។ Rodriguez ដែលឈ្នះពានស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2014

អតីតខ្សែបម្រើ Real Madrid និង Bayern កីឡាករ James Rodriguez ផ្លាស់ទៅលេងនៅសហរដ្ឋអាមេរិក Read More »

FIFA ពិចារណាកាត់បន្ថយប៉ូលីស ICE នៅកម្មវិធី World Cup 2026

(បរទេស)៖ នៅសល់រយៈពេលតែជាង ៤ខែទៀតប៉ុណ្ណោះ សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា នឹងធ្វើម្ចាស់ផ្ទះរួមគ្នានៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដោយមាន ៤៨ប្រទេសចូលរួម ស្ថិតក្រោមទម្រង់លេងថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ opera news។ ថ្មីៗនេះដែរអាមេរិក បានប្រឈមមុខទៅនឹងការរិះគន់ជាខ្លាំង ជុំវិញការប្រើប្រាស់សកម្មភាពយោធារបស់ខ្លួន ទៅលើប្រទេសវ៉េណេហ្សូអេឡា ការគំរាមកំហែងអ៉ីរ៉ង់ និងការទាមទារដែនកោះ Greenland របស់ប្រទេសដាណឺម៉ាក មកគ្រប់គ្រងទៀតផង។ ទន្ទឹមគ្នានោះ ការស្ទាក់ចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ និងការដាក់ពង្រាយក្រុមប៉ូលីស ICE នៅតាមទីក្រុងមួយចំនួន និងនៅឯកម្មវិធី World Cup 2026 បង្កជាក្តីកង្វល់ដល់សហព័ន្ធ FIFA ទៅវិញ។ បច្ចុប្បន្នក្រុមមន្រ្តីកាណាដា ដែលជាប្រទេសសហម្ចាស់ផ្ទះ World Cup ក្នុងឆ្នាំនេះជាមួយអាមេរិកនោះបានបញ្ជាក់ថា កាណាដានឹងមិនដាក់ពង្រាយប៉ូលីស ICE នៅការប្រកួតក្នុងប្រទេសរបស់ពួកគេឡើយ។ យ៉ាងណាមិញ នៅក្នុងកិច្ចសន្យាមួយរបស់ FIFA ក៏បានបញ្ជាក់ថា ភ្នាក់ងារ ICE នឹងមិនត្រូវបានដាក់ពង្រាយនោះទេ នៅតាមខ្សែបន្ទាត់ព្រំដែនរវាងកាណាដា និងមិចស៊ិក នៅអំឡុង World

FIFA ពិចារណាកាត់បន្ថយប៉ូលីស ICE នៅកម្មវិធី World Cup 2026 Read More »

សៅយ៉ាន់​ វិសាល​ សមត្ថភាព​កាន់​តែ​ឡើង​ហើយ​ទើប​ឈ្នះ​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ទម្ងន់​ ៥៧​គីឡូក្រាម

កូន​ប្រុស​លោក​ សាន់​ សៅយ៉ាន់​ គឺ​កីឡាករ​ សៅយ៉ាន់​ វិសាល​ សមត្ថភាព​កាន់​តែ​ល្អ​ឡើង​ហើយ​បន្ទាប់​ពី​រូប​គេ​ប្រកួត​ឈ្នះ​មេដាយ​មាស​ជូន​ក្រសួង​ការពារជាតិ​ ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៥​ ដែល​ទើប​បញ្ចប់​កាល​ពី​យប់មិញ​នៅ​ឯ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ សាន់​ សៅយ៉ាន់​ កូន​ប្រុស​របស់​លោក​យប់​មិញ​នេះ​បាន​ឈ្នះ​ពិន្ទុ​ដៃគូ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​បាន​មេដាយ​មាស​ជូន​ក្រសួង​ការពារ​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជ្រើស​ជើងឯក​ថ្នាក់​ជាតិ​ដែល​ទើប​បញ្ចប់​នេះ។​   គ្រូ​បង្វឹក​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បន្ថែម​ទៀត​ថា​ កូន​របស់​លោក​បន្ទាប់​ពី​ឈ្នះ​មេដាយ​នៅ​ប៉ារែន​ និង​ការ​ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន​ថោន​ជា​មួយ​ ធន់​ បុរី​ រួច​មក​មាន​ការ​កើន​ឡើង​សមត្ថភាព​ និង​អភិវឌ្ឍន៍​ខ្លួន​កាន់​តែ​ល្អ​ឡើងៗ។​ កាល​ពី​មុន​កូន​របស់​លោក​មិន​សូវ​ចេញ​បាន​អាវុធ​ច្រើន​ទេ​ ដូច​ជា​កែង​ និង​មិន​សូវ​ហ៊ាន​ប្ដូរ​នោះ​ឡើយ​ ពោល​រៀង​ខ្លាចៗ​បន្តិច។​ ណា​មួយ​កូន​របស់​លោក​នៅ​ក្មេង​ និង​មិន​បាន​ហ្វឹកហាត់​ជាប់​ផង​ដោយ​សារ​រវល់​រៀន​សូត្រ។​ ការ​ប្រកួត​អំឡុង​ជើងឯក​ថ្នាក់​ជាតិ​នេះ​ វិសាល​ ធ្វើ​បាន​ល្អ​ចេញ​អាវុធ​បាន​ច្រើន​ កែង​ ជង្គង់​ និង​ហ៊ាន​ប្ដូរ​មុខ​ជា​ដើម។​ មួយ​វិញ​ទៀត​ការ​ចេញ​អាវុធ​ឥលូវ​ក៏​ធ្ងន់​ល្អ​ទៀត​ផង ដូច​បាន​ឃើញនៅ​ការ​ប្រកួត​ឯសង្វៀន​ TV5 ​បាន​ធ្វើ​ឲ្យ​ដៃគូ​បាក់​ដៃ​ផង​ដែរ។​ បញ្ជាក់​ដែរ​ថា​ កីឡាករ​ សៅយ៉ាន់​ វិសាល​ កាល​ពី​យប់​ថ្ងៃ​ទី៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ យប់​ម្សិលមិញ​នេះ​រូប​គេ​បាន​ប្រកួត​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ ឆាយ​ វណ្ណី​ ទទួល​បាន​មេដាយ​មាស។​ រូប​គេ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ និង​ឈ្នះ​៣ប្រកួត​ទើប​ទទួល​បាន​មេដាយ​មាស​នេះ​ជូន​ក្រសួង​ការពារជាតិ៕​ ប្រភព៖ KAMPUCHEATHMEY

សៅយ៉ាន់​ វិសាល​ សមត្ថភាព​កាន់​តែ​ឡើង​ហើយ​ទើប​ឈ្នះ​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ទម្ងន់​ ៥៧​គីឡូក្រាម Read More »

យល់ដឹងកីឡា៖ ដំណើរដើមទងដែលអាមេរិក មិចស៊ិក និងកាណាដា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup 2026 រួមគ្នា

(បរទេស)៖ ប្រទេសក្បែរខាងគ្នារវាងសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ត្រូវបានជ្រើសរើសជាសហម្ចាស់ផ្ទះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយដោយ soccer forward។ សេចក្តីសម្រេចនេះដែរ ត្រូវបានធ្វើឡើងនៅក្នុងសមាជលើកទី៦៨ របស់សហព័ន្ធ FIFA នៅឯទីក្រុង Moscow ប្រទេសរុស្ស៊ី ក្រោមការបោះឆ្នោតគាំទ្រចំនួន ៦៥សំឡេង ក្នុងចំណោម ១៣៤សំឡេងសរុប។ ក្នុងអង្គពិធីបោះឆ្នោតនោះដែរ ពោលគឺត្រូវបានរៀបចំឡើងមុន ១ថ្ងៃនៃព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ីចាប់ផ្តើមផងដែរ ដែលជាលើកដំបូងមាន ៣ប្រទេសធ្វើមា្ចស់ផ្ទះរួមគ្នា និងជាការពាំនាំ World Cup មកកាន់តំបន់អាមេរិកខាងជើងវិញទៀតផង ក្នុងរយៈពេល ៣២ឆ្នាំ។ វាក៏ជាលើកដំបូងទៀតដែរដែល FIFA បានសម្រេចបង្កើនក្រុមពី ៣២ឡើងដល់ ៤៨ក្រុមសម្រាប់លេងជុំចុងក្រោយ ក្នុងចំណោម ២១១ប្រទេសជាសមាជិករបស់ខ្លួន។ ខាងក្រោមនេះជាកត្តាប្រឈម ជាមួយក្តីរំពឹងទទួលបានពី World Cup 2026 – ចំនួនសរុប៖ ៤៨ក្រុម– ចំនួនប្រកួត៖ ១០៤– ចំនួនកីឡាករ៖

យល់ដឹងកីឡា៖ ដំណើរដើមទងដែលអាមេរិក មិចស៊ិក និងកាណាដា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup 2026 រួមគ្នា Read More »

ក្រោយចាញ់ស្វាយរៀង ក្លិប Lion City បញ្ចប់លោក Rankovic ពីតំណែងគ្រូបង្វឹក

ក្លិប Lion City Sailors FC បានបញ្ចប់លោក Aleksandar Rankovic ពីតំណែងគ្រូបង្វឹក បន្ទាប់ពីក្រុមនៃលីគកំពូលសិង្ហបុរី (SPL) ចាញ់ព្រះខ័នរាជស្វាយរៀង ២-០ នៅជំនួបវគ្គសន្សំពិន្ទុ Shoppe Cup។ បើតាមការប្រកាសរបស់ក្លិប​ Sailors នៅថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់​ពី​ដឹកនាំ​បានរយៈពេល ២ ឆ្នាំ​កន្លះ គ្រូបង្វឹកសញ្ជាតិស៊ែប៊ី Aleksandar Rankovic និង ក្រុម Sailors ត្រូវចែកផ្លូវគ្នាដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ គ្រូជំនួយលោក Varo Moreno នឹង​ទទួល​បន្ទុកមើលការខុសត្រូវ​បណ្ដោះអាសន្ន​ ដោយត្រូវដឹកនាំ Sailors តទល់ Young Lions ក្នុងជំនួប SPL នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ។ សម្រាប់ការ​ស្វែងរក​គ្រូបង្វឹក​ថ្មី​កំពុង​ដំណើរការ ហើយ​អ្នក​ស្នង​តំណែង​របស់ Rankovic នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ។ ចំពោះការចែកផ្លូវនឹងគ្រូ Rankovic ក្លិប Sailors បាន​សរសេរក្នុងសេចក្តីប្រកាសរបស់ខ្លួបថា៖« ក្លិប​សូម​សម្តែងការអរគុណ​ចំពោះ Rankovic ដែល​បាន​ដឹកនាំ​ក្រុមរបស់យើង​​ដ៏​ជោគជ័យ​ក្នុង​ប្រវត្តិសាស្ត្រ​។

ក្រោយចាញ់ស្វាយរៀង ក្លិប Lion City បញ្ចប់លោក Rankovic ពីតំណែងគ្រូបង្វឹក Read More »

Scroll to Top