ប្រធាន FIFA ថា ពាន FIFA ASEAN Cup ជា​ជោគជ័យ​ធំ​មួយ​ប្រចាំ​តំបន់​អាស៊ាន

លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) និង​លោក កៅ គឹមហ៊ួន អគ្គលេខាធិការ​អាស៊ាន បាន​ចុះ​ហត្ថលេខាលើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ​​ថ្មី​មួយដើម្បី​​ជំរុញ​វិស័យ​កីឡា​បាល់ទាត់​នៅ​ក្នុង​តំបន់​អាស៊ាន​ឲ្យ​កាន់​តែ​រីក​ចម្រើន។

តាមការ​ចុះ MoU នេះ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ និង​អាស៊ាន បាន​សម្រេច​បង្កើត​ពាន​រង្វាន់​ផ្លូវការ​មួយ​ឈ្មោះ FIFA ASEAN Cup ដែលនឹងឃើញ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទាំង ១១ ប្រចាំ​តំបន់​ចូល​រួម​ប្រកួតប្រជែង។

 

លោក Infantino ប្រធាន FIFA បាន​លើក​ឡើង​ថា ៖«ពាន​រង្វាន់​ថ្មី​នេះ​នឹង​បន្ថែម​កាន់​តែ​ល្អ​​សម្រាប់​ការ​ប្រកួត​បាល់ទាត់​នៅ​ក្នុង​តំបន់។ តាម​រយៈ​ពាន​រង្វាន់ FIFA ASEAN Cup យើងនឹង​រួប​រួម​​ប្រទេស​ទាំង​អស់ ហើយ​ពាន​នេះនឹង​ជា​ជោគជ័យ​ដ៏​ធំ​មួយ ​ដែល​ជួយ​ជម្រើស​ជាតិ​នៅ​ក្នុង​តំបន់​អាស៊ាន​កាន់​តែ​រីក​ចម្រើន ហើយ​ជួយ​គ្នា​ឲ្យ​កាន់​តែ​រីក​ចម្រើន»។

ទោះ​បី​ជា​យ៉ាង​ណា កាល​បរិច្ឆេទ​ និង​រូបមន្ត​នៃ​ការ​ប្រកួត នៅ​មិន​ទាន់​ប្រកាស​លំអិត​ឡើយ។

ប្រទេសទាំង​ ១១ នៅ​តំបន់​អាស៊ាន​ត្រូវ​ចូល​រួម​ប្រកួត​គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា កម្ពុជា ឡាវ ប្រ៊ុយណេ និង​ ទីម័រខាងកើត។

ក្រៅ​ពី​កម្មវិធី​ប្រកួត​កម្រិត AFC និង FIFA បច្ចុប្បន្ន​តំបន់​អាស៊ាន​មាន​តែ​ពាន​រង្វាន់​ ASEAN Championship​ មួយ​ប៉ុណ្ណោះ​ ដែល​រៀបចំ​ការ​ប្រកួត​​​រាល់​ពីរ​ឆ្នាំ​ម្តង។ ដូច្នេះ FIFA ASEAN Cup គឺ​ជា​ពាន​រង្វាន់​ទី​២ សម្រាប់​ក្រុម​ជម្រើស​ជាតិ​ជម្រើស​ទី១​​​នៅ​តំបន់​អាស៊ាន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top