ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយក្រុម SP Falcons ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ មានអ្នកទស្សនាផ្ទាល់ច្រើនជាងគេបំផុត ក្នុងចំណោមការប្រកួតសន្សំពិន្ទុក្នុងពូល ចំនួន ២០ ប្រកួតទាំងតំបន់អាស៊ីខាងលិច និង អាស៊ីខាងកើត វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ AFC Challenge League រដូវកាលថ្មី។
នៅពេល ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះ ៣-០ លើក្រុម SP Falcons នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែតុលា មានអ្នកទស្សនាផ្ទាល់ចំនួន ១០,៣៦៩នាក់។ ការប្រកួតពូល E នៅប្រទេសឥណ្ឌូណេស៊ី ចំនួន ៤ ប្រកួតក៏មិនមានការប្រកួតណាដែល មានអ្នកទស្សនាផ្ទាល់ច្រើនជាងដែរ។
ចំណែកការប្រកួត ៣ ពូល នៅតំបន់អាស៊ីខាងលិច នៅប្រទេសប៊ូតាន គុយវែត និង គីជីស្ថាន សម្រាប់ ១២ ប្រកួតកន្លងមក ក៏គ្មានការប្រកួតណាដែលមានអ្នកទស្សនាផ្ទាល់ច្រើនជាងដែរ។
អ្នកទស្សនា ការប្រកួតនៅតំបន់អាស៊ីខាងកើត
- ព្រះខ័នរាជស្វាយរៀង ៣-0 SP Falcons មានអ្នកទស្សនាផ្ទាល់ចំនួន ១០,៣៦៩ នាក់ (នៅកម្ពុជា)
- Manila Digger ៣-១ Ezra FC មានទស្សនាផ្ទាល់ចំនួន ៧៧៧ នាក់ (នៅកម្ពុជា)
- Dewa United ១-១ ភ្នំពេញក្រោន មានទស្សនាផ្ទាល់ចំនួន ៨៧១ នាក់ (នៅឥណ្ឌូណេស៊ី)
- Shan United ១-២ Tainan City FC មានទស្សនាផ្ទាល់ចំនួន ៣៩ នាក់ (នៅឥណ្ឌូណេស៊ី)
- ព្រះខ័នរាជស្វាយរៀង ៣-០ Ezra FC មានអ្នកទស្សនាផ្ទាល់ ៥,៦០៦ នាក់ (នៅកម្ពុជា)
- SP Falcons ០-២ Manila Digger មានអ្នកទស្សនាផ្ទាល់ ៤៦១ នាក់ (នៅកម្ពុជា)
- ភ្នំពេញក្រោន ៣-១ Shan United មានអ្នកទស្សនាផ្ទាល់ ៣០ នាក់ (នៅឥណ្ឌូណេស៊ី)
- Tainan City ០-៤ Dewa United មានអ្នកទស្សនាផ្ទាល់ ៤៤៧ នាក់ (នៅឥណ្ឌូណេស៊ី)
អ្នកទស្សនា ការប្រកួតនៅតំបន់អាស៊ីខាងលិច
- Altyn Asyr ១-០ Abddysh-Ata មានអ្នកទស្សនាផ្ទាល់ ៤៣២ នាក់ (នៅប៊ូតាន)
- Al-Shabab ១-០ Paro មានអ្នកទស្សនាផ្ទាល់ ៤,៩៣៣ នាក់ (នៅប៊ូតាន)
- Al-Seeb ៣-២ Bashundhara មានអ្នកទស្សនាផ្ទាល់ ២,៨៤០ នាក់ (នៅគុយវែត)
- Al-Ansar ២-៣ Al-Kuwait មានអ្នកទស្សនាផ្ទាល់ ១,៣២៦ នាក់ (នៅគុយវែត)
- Safa ២-២ Al-Arabi មានអ្នកទស្សនាផ្ទាល់ ៣១៣ នាក់ (នៅគីជីស្ថាន)
- Regar-TadAz ០-០ Muras United មានអ្នកទស្សនាផ្ទាល់ ៧,៤៤២ នាក់ (នៅគីជីស្ថាន)
- Abdysh-Ata ១-២ Al-Shabab មានអ្នកទស្សនាផ្ទាល់ ១២៥ នាក់ (នៅប៊ូតាន)
- Paro ១-៣ Altyn Asyr មានអ្នកទស្សនាផ្ទាល់ ២,០៣៨ នាក់ (នៅប៊ូតាន)
- Bashundhara 0-៣ Al-Ansar មានអ្នកទស្សនាផ្ទាល់ ៣១៤ នាក់ (នៅគុយវែត)
- Al-Kuwait ១-១ Al-Seeb មានអ្នកទស្សនាផ្ទាល់ ៦៣៧ នាក់ (នៅគុយវែត)
- Al-Arabi ២-១ Regar-TadAZ មានអ្នកទស្សនាផ្ទាល់ ២៤៤ នាក់ (នៅគីជីស្ថាន)
- Muras United ២-០ Safa មានអ្នកទស្សនាផ្ទាល់ ៩,០៧៥ នាក់ (នៅគីជីស្ថាន)
ប្រភព៖ KAMPUCHEATHMEY



