ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​រក្សា​​កំណត់​ត្រា​អ្នក​មើល​ច្រើន​បំផុត ក្នុងចំណោម​ ២០ ​ប្រកួត AFC រដូវ​កាលថ្មី

ការ​ប្រកួត​រវាង​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​មួយ​ក្រុម SP Falcons ថ្ងៃ​អាទិត្យ ទី​២៦​ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ ​មាន​អ្នក​ទស្សនាផ្ទាល់​ច្រើន​ជាង​គេ​បំផុត ក្នុង​ចំណោម​ការ​ប្រកួតសន្សំពិន្ទុក្នុង​ពូល​​ ​ចំនួន ២០ ប្រកួត​ទាំង​តំបន់​អាស៊ី​ខាង​លិច និង​ អាស៊ី​ខាង​កើត វគ្គ​សន្សំពិន្ទុ​​ក្នុង​ពូល ពាន​រង្វាន់ AFC Challenge League រដូវ​កាល​ថ្មី។

នៅ​ពេល ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ ៣-០ លើក្រុម SP Falcons នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា​ មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ១០,៣៦៩​នាក់។ ការ​ប្រកួត​ពូល E នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចំនួន ៤ ប្រកួត​ក៏មិន​មាន​ការ​ប្រកួត​ណា​ដែល​ មាន​អ្នក​ទស្សនាផ្ទាល់ច្រើន​ជាង​ដែរ។

 

ចំណែក​ការ​ប្រកួត ៣ ពូល នៅ​តំបន់​អាស៊ី​ខាង​លិច នៅ​ប្រទេស​ប៊ូតាន គុយវែត​ និង​ គីជីស្ថាន សម្រាប់​ ១២​ ប្រកួតកន្លង​មក​ ក៏​គ្មាន​ការ​ប្រកួត​​ណា​ដែល​មាន​អ្នក​ទស្សនា​ផ្ទាល់​ច្រើន​ជាង​ដែរ។​

អ្នក​ទស្សនា ​ការ​ប្រកួត​នៅ​តំបន់​អាស៊ី​ខាង​កើត

  1. ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-0 SP Falcons មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ១០,៣៦៩​ នាក់ (នៅ​កម្ពុជា)
  2. Manila Digger ៣-១ Ezra FC មាន​ទស្សនាផ្ទាល់​ចំនួន ៧៧៧​ នាក់ (នៅ​កម្ពុជា)
  3. Dewa United ១-១ ភ្នំពេញ​ក្រោន មាន​ទស្សនា​ផ្ទាល់ចំនួន ៨៧១ នាក់ (នៅ​ឥណ្ឌូណេស៊ី)
  4. Shan United ១-២ Tainan City FC មាន​ទស្សនា​ផ្ទាល់ចំនួន ៣៩ ​នាក់ (នៅ​ឥណ្ឌូណេស៊ី)
  5. ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ Ezra FC មាន​អ្នក​ទស្សនា​ផ្ទាល់ ៥,៦០៦ ​នាក់ (នៅ​កម្ពុជា)
  6. SP Falcons ០-២​ Manila Digger មាន​អ្នក​ទស្សនា​ផ្ទាល់ ៤៦១​ នាក់ (នៅ​កម្ពុជា)
  7. ភ្នំពេញ​ក្រោន ៣-១ Shan United មាន​អ្នក​ទស្សនា​ផ្ទាល់ ៣០​ នាក់ (នៅឥណ្ឌូណេស៊ី)
  8. Tainan City ០-៤ Dewa United មាន​អ្នក​ទស្សនា​ផ្ទាល់ ៤៤៧ ​នាក់ (នៅឥណ្ឌូណេស៊ី)

អ្នក​ទស្សនា ការ​ប្រកួត​នៅ​តំបន់​អាស៊ី​ខាង​លិច

  1. Altyn Asyr ១-០​ Abddysh-Ata មាន​អ្នក​ទស្សនា​ផ្ទាល់ ៤៣២ នាក់ (​នៅប៊ូតាន)
  2. Al-Shabab ១-០​ Paro មាន​អ្នក​ទស្សនា​ផ្ទាល់ ៤,៩៣៣ ​នាក់ (នៅ​ប៊ូតាន)
  3. Al-Seeb ៣-២ Bashundhara មាន​អ្នក​ទស្សនា​ផ្ទាល់ ២,៨៤០ ​នាក់ (នៅគុយវែត)
  4. Al-Ansar ២-៣ Al-Kuwait មាន​អ្នក​ទស្សនា​ផ្ទាល់ ១,៣២៦​ នាក់ (នៅគុយវែត)
  5. Safa ២-២ Al-Arabi មាន​អ្នក​ទស្សនា​ផ្ទាល់ ៣១៣ នាក់ (នៅគីជីស្ថាន)
  6. Regar-TadAz ០-០ Muras United មាន​អ្នក​ទស្សនា​ផ្ទាល់ ៧,៤៤២ ​នាក់ (នៅគីជីស្ថាន)
  7. Abdysh-Ata ១-២ Al-Shabab មាន​អ្នក​ទស្សនាផ្ទាល់ ១២៥​ នាក់ (នៅ​ប៊ូតាន)
  8. Paro ១-៣ Altyn Asyr មាន​អ្នក​ទស្សនា​ផ្ទាល់ ២,០៣៨​ នាក់ (នៅប៊ូតាន)
  9. Bashundhara 0-៣​ Al-Ansar មាន​អ្នក​ទស្សនា​ផ្ទាល់ ៣១៤ នាក់ (នៅគុយវែត)
  10. Al-Kuwait ១-១ Al-Seeb មាន​អ្នក​ទស្សនា​ផ្ទាល់ ៦៣៧ ​នាក់ (នៅគុយវែត)
  11. Al-Arabi ២-១ Regar-TadAZ មាន​អ្នក​ទស្សនា​ផ្ទាល់ ២៤៤ ​នាក់ (នៅគីជីស្ថាន)
  12. Muras United ២-០ Safa មាន​អ្នក​ទស្សនា​ផ្ទាល់ ៩,០៧៥​ នាក់ (នៅ​គីជីស្ថាន)

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top