TFF! អាជ្ញាកណ្តាល និងជំនួយការសរុប ១៤៩នាក់ក្នុងលីគទួរគី រងពិន័យ បទពាក់ព័ន្ធល្បែងភ្នាល់

(ទួរគី)៖ សហ័ពន្ធកីឡាបាល់ទាត់ទួរគី (TFF) បានសម្រេចដាក់ពិន័យព្យួរក្រុមអាជ្ញាកណ្តាល និងជំនួយការប្រមាណ ១៤៩នាក់ កាលពីថ្ងៃសុក្រ ក្រោយការស៊ើបអង្កេតបានរកឃើញថា បានជាប់ពាក់ពាន់ល្បែងភ្នាល់លើការប្រកួតបាល់ទាត់ ។

ករណីនេះ ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធ (TFF) បានដាក់ពិន័យចាប់ពី ៨ ទៅ ១២ខែ លើមន្ត្រីចំនួន ១៤៩ នាក់ ពីបទពាក់ព័ន្ធនឹងសកម្មភាពភ្នាល់ដោយកំណត់ទៅតាមសកម្មភាពធ្ងន់ធ្ងរនៃទ្វើ ខណៈដែលការស៊ើបអង្កេតលើមន្ត្រី ៣នាក់ផ្សេងទៀតនៅតែកំពុងដំណើរការ។

លោក Ibrahim Haciosmanoglu ប្រធានសហព័ន្ធបាល់ទាត់ទួរគី (TFF) បាននិយាយថា ការស៊ើបអង្កេតរបស់សហព័ន្ធនេះដែរ គឺធ្វើឡើងដោយផ្អែកលើទិន្នន័យពីស្ថាប័នរដ្ឋបានបង្ហាញថា អាជ្ញាកណ្តាលសកម្មចំនួន ៣៧១នាក់ក្នុងចំណោម ៥៧១នាក់នៅក្នុងលីគអាជីពរទួរគី មានគណនីភ្នាល់ ហើយប្រមាណ ១៥២នាក់ក្នុងចំណោមនោះកំពុងលេងល្បែងស៊ីសងយ៉ាងសកម្ម។

ប្រធាន (TFF) បន្តឱ្យដឹងថា អាជ្ញាកណ្តាលមួយចំនួនបានដាក់ការភ្នាល់ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងម្នាក់ភ្នាល់អាចមានចំនួន ១៨,២២៧ដង ហើយអាជ្ញាកណ្តាលចំនួន ៤២នាក់បានភ្នាល់លើការប្រកួតបាល់ទាត់ជាង ១,០០០លើកក្នុងម្នាក់ៗ ដោយហៅករណីនេះ «ជាវិបត្តិអសីលធម៌ក្នុងលីគបាល់ទាត់ទួរគី» ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top