ពិធីបើកកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ ២០២៥ នៅប្រទេសថៃ ត្រូវបានគេចាត់ទុកជាពិធីបើកអន់បំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម ដោយសារមានបញ្ហាជាច្រើនបានកើតមានឡើង។ កំហុសឆ្គង់ប្រហែលជាកើតមានច្រើនរាប់មិនអស់ដែលមហាជនមិនបានឃើញ ប៉ុន្តែគ្រាន់តែកំហុសឆ្គង់មើលឃើញផ្ទាល់ភ្នែកគឺមាន ៧ ចំណុច។
- អត់ភ្លើងហ្វា LED លើ កម្ពុជា
ម្ចាស់ផ្ទះថៃ បានរៀបចំប្លុកបង្ហាញភ្លើងហ្វាឈ្មោះប្រទេសទាំង ១១ ដែលចាប់ផ្តើមដោយលេងរៀងអក្សរឡាតាំង។ ផ្តើមពីអក្សរ B តំណាងឲ្យប្រទេស ព្រុយណេ ហើយបន្ទាប់មកអក្សរ C តំណាងឲ្យប្រទេសកម្ពុជា ប៉ុន្តែភ្លើងហ្វាអក្ស C របស់កម្ពុជាមិនភ្លឺទេ។ ចំណែក១០ប្រទេសផ្សេងទៀតសុទ្ធតែភ្លឺទាំងអស់។ នេះហាក់ដូចជាចេតនាទាំងស្រុងតែម្តង។
- ខុសពាក្យខ្មែរ ជំរាបសួរ
នៅពេលគណៈប្រតិភូកីឡាកម្ពុជាបង្ហាញក្បួនដោយមានចេញទង់ជាតិ ថៃបានសរសេរអក្សខ្មែរពាក្យ«ជំរាបសួរ» ប៉ុន្តែសរសេរពាក្យខុសគឺ «ជំារាបសួរ»។
- ឈ្មោះឥណ្ឌូណេស៊ី ដាក់ទង់ជាតិសិង្ហបុរី
ប្រទេសឥណ្ឌូណេស៊ីខឹងសម្បារមិនស្ទើរទេនៅពេលថៃបង្ហាញឈ្មោះ ឥណ្ឌូណេស៊ី ប៉ុន្តែបែរជា ដាក់ទង់ជាតិរបស់ប្រទេស សិង្ហបុរី នៅពីក្រោយទៅវិញ។
- ផែនទីប្រទេសវៀតណាម បាត់កោះពីរ
ថៃ បានធ្វើឲ្យមានបញ្ហាទៀតហើយលើប្រទេសវៀតណាម។ នៅពេលបង្ហាញផែនទីរបស់ប្រទេស វៀតណាម បែរជាបាត់កោះចំនួន ២ ដែលបានធ្វើឲ្យប្រជាជនវៀតណាមខឹងសម្បារទាំងយប់។
- ពិធីពន្យារពេល៣០នាទី ដោយសារព្រះមហាយាងមកយឺត
ដំណើរការពិធីបើករអាក់រអ៊ួលបំផុតគឺពិធីបើកដោយត្រូវបានពន្យារពេលប្រហែលជា ៣០ នាទី ដោយសារព្រះមហាក្សត្រថៃបានយាងមកយឺត។ ពិធីបើកហាក់ដូចជាគ្មានផែនការត្រៀមទុក នៅពេលពន្យារពេលវេលាបែបនេះ គឺគ្មានអ្វីបង្ហាញច្រើនទេ ដោយភាគច្រើនពិធីករ ពិធីការិនីជាអ្នកអត្ថាធិប្បាយដើម្បីអូសបន្លាយពេលវេលា។
- ដុតភ្លើបគប់អត់ឆេះ លុបចោលការដុតកាំជ្រួច
រឿងកាន់តែដុនដាបបំផុត គឺ ការដុតភ្លើងគប់មិនឆេះ ហើយចេញតែផ្សេង។ នៅពេលដុតភ្លើងគប់មិនឆេះយូរពេក អ្នករៀបចំក៏យកភ្លើងហ្វា LED បាញ់ទៅលើកន្លែងភ្លើងគប់ដែលមើលទៅឃើញផ្សេងច្បាស់ តែគ្មានអណ្តាតភ្លើង។ នៅពេលភ្លើងគប់ដុតមិនឆេះ កម្មវិធីដុតកាំជ្រួចអប់អរសាទរក៏ត្រូវបានផ្អាក។
- សម្តែងម៉ូតូទឹកខុសធ្លាក់ទឹកដូលេងសើច
រឿងដែលអស់សំណើចមួយទៀតគឺ ការសម្តែងជិះម៉ូតូទឹកបែរជាដូចកូនក្មេង។ អ្នកសម្តែងជិះបានធ្លាក់ទឹកជាច្រើនលើកដែលបានធ្វើឲ្យទស្សនាហួសចិត្តចំពោះការសម្តែងក្នុងពិធីបើកផ្លូវការ។
ខាងលើគ្រាន់តែត្រួសៗបញ្ហាកើតមានឡើងក្នុងពិធីប៉ុណ្ណោះ ប៉ុន្តែអាចមានរឿងរ៉ាវក្រៅឆាក ក៏ដូចជាទាំងមុនពេលពិធីបើកជាច្រើនទៀតដែលកើតមានបញ្ហា។ ជាក់ស្តែងការប្រើប្រាស់ឈ្មោះប្រទេស ទង់ជាតិខុស និងចាក់ភ្លេងជាតិមិនចេញពេលការប្រកួតកីឡាបាល់ទាត់ជាដើម៕
ប្រភព៖ KAMPUCHEATHMEY



