ប្រធានលីគអារ៉ាប់បញ្ជាក់ថា Salah ខិតជិតផ្ទេរទៅកាន់ Pro-League មែនទែនហើយ

(បរទេស)៖ លោក Omar Mugharbel ប្រធាននាយកប្រតិបត្តិលីគ Saudi Pro League បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool ខិតជិតផ្ទេរចេញប្រទេសអង់គ្លេសមែនទែនហើយ តាមរយៈផ្លាស់ទៅលេងនៅអារ៉ាប៊ីសាអូឌីតវិញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមអេហ្ស៊ីប វ័យ ៣៣ឆ្នាំរូបនេះ ពុំមានឈ្មោះលេងក្នុងក្រុម Liverpool ឡើយ ពេលយកឈ្នះម្ចាស់ផ្ទះ Inter Milan ១-០ នៅកម្មវិធី UEFA Champions League កាលពីរាត្រីថ្ងៃអង្គារ បន្ទាប់ពីជួបរឿងប្រេះឆាជាមួយអ្នកចាត់ការទូទៅលោក Arne Slot ក៏ជាដូចក្លឹបផងនោះ។


ក្រោយលេងស្មើ ៣-៣ នៅក្នុងផ្ទះរបស់ Leeds United នៅក្របខណ្ឌ Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន Salah ត្រូវបានគេតិះទៀនពីទម្រង់លេងធ្លាក់ចុះ និងមានភាពរកាំរកូសជាមួយគ្រូបង្វឹកទៀតផង។

ការថ្លែងក្នុងកម្មវិធី World Football Summit ស្ថិតក្នុងទីក្រុង Riyadh លោក Omar បានគូសបញ្ជាក់ថា «Mohamad Salah ត្រូវបានស្វាគមន៍ចំពោះការផ្លាស់មកលេងនៅ Saudi League ស្របពេលមានក្លឹបមួយចំនួន បានកំពុងជជែកគ្នាហើយ។ Salah គឺជាគោលដៅនាំមុខគេមួយរូប»។

មានរបាយការណ៍ជាច្រើនបានចេញផ្សាយថា Mohamed Salah ដែលទើបតកិច្ចសន្យា ២ឆ្នាំជាមួយ Liverpool កាលខែមេសា ឆ្នាំ២០២៥ អាចនឹងចាកចេញពីទឹកដី Anfield នាខែមករា ឆ្នាំ២០២៦ ខាងមុខ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top