(បរទេស)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងសាកជើងទល់នឹងជម្រើសជាតិអ៊ុយរូហ្គាយ និងសាម៉ូរៃខៀវជប៉ុន នៃជំនួបមិត្តភាពអន្តរជាតិនាអំឡុងខែមីនា ដើម្បីត្រៀមលេងពាន FIFA World Cup 2026 នាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
អង់គ្លេស នឹងបើកទ្វារកីឡដ្ឋានជាតិរបស់ខ្លួន Wembley ដែលស្ថិតក្នុងទីក្រុង London ដើម្បីស្វាគមន៍ក្រុមទាំងពីរខាងលើ ដែលជា ២ប្រកួតចុងក្រោយរបស់ពួកគេ មុនពេលលេង World Cup ជំនាន់ទី២៣ នៅអាមេរិក មិចស៊ិក និងកាណាដា នាអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦។
អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ លោក Thomas Tuchel ដឹកនាំដឹកនាំអង់គ្លេសលេងទល់នឹងអ៊ុយរូហ្គាយ នាថ្ងៃសុក្រ ទី២៧ ខែមីនា មុនពេលប៉ះជប៉ុន នៅថ្ងៃអង្គារ មុនពេលគ្រូបង្វឹកដែលមានកិច្ចសន្យា ១៨ខែដឹកនាំអង់គ្លេស ប្រកាសបញ្ជីឈ្មោះកីឡាកររបស់ខ្លួនលេង World Cup 2026 នាខែឧសភា។
គួរបញ្ជាក់ផងថា អ៊ុយរូហ្គាយដែលស្ថិតក្នុងតំបន់អាមេរិកឡាទីន និងមានចំណាត់ថ្នាក់លេខ១៦ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA នៅពេលជប៉ុន ក្រុមស្ថិតនៅអាស៊ី ឈរនៅលេខរៀងទី១៨ ដែលសុទ្ធសឹងមានកៅអីលេង World Cup 2026 ដូចគ្នា ស្របពេលអង់គ្លេស ស្ថិតក្នុងពូល L ជាមួយក្រូអាត ហ្គាណា និងប៉ាណាម៉ា នៃវគ្គសន្សំពិន្ទុ ៤៨ក្រុម៕
ប្រភព៖ FRESHNEWS



