(បរទេស)៖ ក្រុមកាំភ្លើងធំ Arsenal នៅតែបន្តនាំមុខកំពូលតារាងលីគ UEFA Champions League យកឈ្នះក្រុម Club Brugge យ៉ាងងាយស្រួល ៣-០ ខណៈក្រុមជើងឯកច្រើនជាងគេ Real Madrid ភ្លាត់ចាញ់ក្រុម Manchester City ២-១ ពីការលេងជុំទី៦ នេះ ។
Arsenal ដឹកនាំដោយលោក Mikel Arteta បានកំពុងបង្ហាញនឹងរក្សាភាពខ្លាំងរបស់ខ្លួន ក្នុងការប្រជែងជើងឯក UEFA Champions League លើកដំបូងរបស់ពួកគេដោយពេលនេះបានកើន ១៨ពិន្ទុ លើស ៣ពិន្ទុពីក្រុមលេខ២ Bayern Munich ដែលយកឈ្នះ Sporting Cp ៣-១ ដែរនោះ ។
ស្ថិតក្នុងជំនួប Man City យកឈ្នះ Real គឺកើតឡើងពីការស៊ុតបញ្ចូលទីតាមស្មើដោយកីឡាករ Nico O’Reilly ក្រោយការនាំមុខដោយ Rodrygo ១គ្រាប់នៅនាទី២៨ ខណៈ Haaland ជាអ្នកបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមលោក Xabi Alonso នៅនាទី៤៣ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្នុងការប្រកួតដ៏តានតឹងមួយនេះនៅឯកីឡដ្ឋាន Santiago Bernabeu នារាត្រីថ្ងៃពុធ។
តាមរយៈការឆ្លងកាត់ជុំទី៦ ហើយនេះ ឃើញថា ៨ក្រុមកំពូលតារាងវគ្គ League Phase ក្រុមកាំភ្លើងធំរបស់លីគអង់គ្លេស Arsenal រកបាន ១៨ពិន្ទុនាំមុខគេ ក្រុមអាល្លឺម៉ង់ Bayern Munich រកបាន ១៥ពិន្ទុ ជាមួយក្រុម Paris Saint-Germain មាន ១៣ពិន្ទុស្មើជាមួយក្រុមមេឃខៀវ Man City និងក្រុម Atalanta ហើយក្រុម Inter Milan មាន ១២ពិន្ទុស្មើជាមួយក្រុម Real Madrid និងមិត្តរួមទីក្រុង Atletico Madrid ។
វគ្គនេះដែរ គឺនៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះ ក្នុងនោះក្រុមកំពូលតារាង Arsenal ត្រូវប៉ះក្រុម Inter Milan និងក្រុម Kairat ដ្បិតក្រុមនាំមុខគេនៅ Premier League មានកៅអីធានាទៅវគ្គបន្ទាប់រួចហើយផងដែរ ៕
ប្រភព៖ FRESHNEWS



