Pro Esports ស្គាល់​រស​ជាតិ​ពាន​លើក​​ដំបូង​ ក្រោយ​ឈ្នះ​ជើង​ឯក​ថ្នាក់​ជាតិ

ក្រុម​កីឡាអេឡិចត្រូនិក Pro Esports បាន​ឈ្នះ​ពាន​រង្វាន់​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្រុម បន្ទាប់​ពី​បាន​ឈ្នះ​​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​ថ្នាក់​ជាតិ ឆ្នាំ ២០២៥ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា ឆ្នាំ ២០២៦។

មុន​ពេល​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ថ្នាក់​ជាតិ​នេះ ក្រុម Pro Esports ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​គិត​ចាប់​តាំង​ពី វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​មិន​ស្គាល់​បរាជ័យ​ទាល់​តែ​សោះ​ពោល​គឺ​ឈ្នះ​គ្រប់​ការ​ប្រកួត​តែ​ម្តង។

 

គិត​ចាប់​តាំង​ពី​ឆ្នាំ ២០២៣ រហូត​ដល់ ដើម​ឆ្នាំ ២០២៦ ក្រុម Pro  Esports ធ្លាប់​បាន​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​ចំនួន ៩​ លើកហើយ ប៉ុន្តែ​មិន​ធ្លាប់ឈ្នះ​ពាន​ឡើយ។ ទើប​តែដើម​ឆ្នាំ ២០២៦​នេះ ពួក​គេ​បាន​ឈ្នះ​ជើង​ឯក​ជា​លើក​ដំបូង។

ការ​ប្រកួត​​ ​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ២០២៥ ចាប់​ពី​ថ្ងៃ​ទី៥ ដល់ ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ ២០២៥ នៅ​មជ្ឈមណ្ឌល​កីឡា T.Y Media Esports Center ដោយ​មាន​​ចំនួន ៤ វិញ្ញាសា គឺ eFootball Mobile, eFootball Console, Valorant និង Mobile Legends: Bang Bang។

សម្រាប់​វិញ្ញាសា eFootball Mobile មាន​កីឡាករ​ចំនួន ១២៦១​នាក់​ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ វិញ្ញាសា eFootball Console មាន​កីឡាករចំនួន ១២៥​នាក់​ បាន​ចុះឈ្មោះ​ចូល​រួម​ប្រកួត។ វិញ្ញាសា Valorant មានចំនួន ១៩ ក្រុម ស្មើ​កីឡាករ ១១៤​នាក់​ បាន​ចុះឈ្មោះ​ចូល​រួម​ប្រកួត និង​ វិញ្ញាសា Mobile Legends: Bang Bang មាន​ចំនួន ៣៣៥ ក្រុម​ ស្មើ​កីឡាករ​ ១៨៧៥​នាក់ បាន​ចុះឈ្មោះ​ចូល​រួម​ប្រកួត។

វិញ្ញាសា eFootball Mobile

  • លេខ​១៖ កីឡាករ តាង វិសាល​ ទទួល​បាន ពាន មេដាយ​មាស និង​ប្រាក់​រង្វាន់ ២,០០០,០០០ រៀល
  • លេខ២៖ កីឡាករ ថា ឆេងឡាយ ទទួល​បាន មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ១,២០០,០០០ រៀល
  • លេខ៣៖ កីឡាករ វុទ្ធសិរី សម្បត្តិឧត្តម ទទួល​បាន មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់ ៨០០,០០០ រៀល

វិញ្ញាសា eFootball Console

  • លេខ​១៖ កីឡាករ តាំង គីមស៊ុង ទទួល​បាន ពាន មេដាយ​មាស និង​ប្រាក់​រង្វាន់ ២,០០០,០០០ រៀល
  • លេខ២៖ កីឡាករ ផាន វិសិទ្ធ ទទួល​បាន មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ១,២០០,០០០ រៀល
  • លេខ៣៖ កីឡាករ សុខ ច័ន្ទឌីណា ទទួល​បាន មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់ ៨០០,០០០ រៀល

វិញ្ញាសា Valorant

  • លេខ​១៖ ក្រុម Galaxy Reign ទទួល​បាន ពាន មេដាយ​មាស និង​ប្រាក់​រង្វាន់ ៦,០០០,០០០ រៀល
  • លេខ២៖ ក្រុម Team CallMe ទទួល​បាន មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ៤,០០០,០០០ រៀល
  • លេខ៣៖ ក្រុម​ 24Kittens ទទួល​បាន មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់ ២,០០០,០០០ រៀល

វិញ្ញាសា Mobile Legends: Bang Bang

  • លេខ​១៖ ក្រុម Pro Esports ពាន មេដាយ​មាស និង​ប្រាក់​រង្វាន់ ៦,០០០,០០០ រៀល
  • លេខ២៖ ក្រុម Duck Rice esports ទទួល​បាន មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ៤,០០០,០០០ រៀល
  • លេខ៣៖ ក្រុម Valhalla មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់ ២,០០០,០០០ រៀល

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top