លោក ឃួន ឡាបូរ៉ាវី ឈ្នះស្បែកជើងមាសច្រើនជាងគេក្នុងពានសម្តេចតេជោ

អតីតខ្សែប្រយុទ្ធក្រុម ព្រះខ័នរាជស្វាយរៀង និង បឹងកេត លោក ឃួន ឡាបូរ៉ាវី ត្រូវបានកត់ត្រា ជាកីឡាករធ្លាប់មានប្រវត្តិឈ្នះពានស្បែកជើងមាសច្រើនជាងគេបំផុតក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ការប្រកួតពានរង្វាន់ពានសម្តេចតេជោថ្នាក់ជាតិ បានរៀបចំឡើងចំនួន ១៨ លើកហើយ ខណៈនៅរដូវកាល ២០២៥-២០២៦ គឺជាលើកទី ១៩។ បើក្រឡេកមើលអំពីសមាសភាពកីឡាករ ធ្លាប់មានប្រវត្តិឈ្នះពានស្បែកជើងមាសច្រើនជាងគេបំផុត គឺលោកឃួន ឡាបូរ៉ាវី ​បាន​ឈ្នះចំនួន ៤ លើក។

លោក ឃួន ឡាបូរ៉ាវី ឈ្នះដំបូងនៅឆ្នាំ ២០១១ អំឡុងពេលលេងឱ្យក្រុម ព្រះខ័នរាជស្វាយរៀង ដោយពេលនោះរកបាន ២២ គ្រាប់។ នៅ​ឆ្នាំ ២០១២ ជាពេលនោះកំពុងលេងឱ្យ ព្រះខ័នរាជស្វាយរៀង ដដែល លោកបានឈ្នះ ១ លើក​ទៀត បន្ទាប់ពីរកបាន ២២ គ្រាប់។ លុះចូលរួមជាមួយ បឹងកេត លោកបានសាងកំណត់ត្រាឈ្នះស្បែកជើងមាស ២ លើកទៀត គឺនៅឆ្នាំ ២០១៤ រកបាន ១២ គ្រាប់ និង​ ចុងក្រោយនៅឆ្នាំ ២០១៧ លោករកបានគ្រាប់បាល់សរុបចំនួន ១៦ គ្រាប់។

ដោយឡែកកីឡាករផ្សេងៗទៀត ដែលឈរនៅលំដាប់លេខ ២ រួមមាន គួច សុគុម្ភៈ, ប្រាក់ មុន្នីឧត្តម និង សៀង ចន្ធា គឺធ្វើបាន ២ លើកដូចៗគ្នា។ ចំណែកកីឡាករផ្សេងៗទៀត ដែលធ្លាប់មានប្រវត្តិឈ្នះស្បែកជើងមាស ក្នុងពានសម្តេចតេជោ នេះដែរ គឺធ្វើបាន ១ លើកៗប៉ុណ្ណោះ។

គួររម្លឹក ថា អ្នកឈ្នះពានស្បែកជើងមាសក្នុងពានសម្តេចតេជោកាលពីរដូវកាលមុន ២០២៤-២០២៥ បានទៅលើកីឡាករ សៀង ចន្ធា របស់ បឹងកេត បន្ទាប់ពីរកបានគ្រាប់បាល់ចំនួន ៦ គ្រាប់៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top