ថៃនិយាយថា អាចនឹងហាមឃាត់អត្តពលិកកម្ពុជា ចូលរួម SEA Games ដោយសំអាងលើការបារម្ភពីសុវត្ថិភាពពត៌មានថ្មីៗ / Leave a Comment (បាងកក)៖ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Sorawong Thienthong បាននិយាយថា អាជ្ញាធរថៃអាចនឹងពិចារណាថាតើត្រូវហាមឃាត់អត្តពលិកកម្ពុជា មិនឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games ដែរឬក៏យ៉ាងណា។ នេះបើតាមទូរទស្សន៍ថៃ PBS។ លោក Sorawong Thienthong បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភអំពីការកើនឡើងអំពើហិង្សា បន្ទាប់ពីការផ្ទុះអាវុធរវាងថៃ និងកម្ពុជា។ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ តួនាទីរបស់ថៃក្នុងនាមជាម្ចាស់ផ្ទះ ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពរបស់អត្តពលិកកម្ពុជាអំឡុងព្រឹត្តិការណ៍ប្រកួត»។ថៃនឹងត្រូវធ្វើជាម្ចាស់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games នៅខែធ្នូខាងមុខនេះ៕ ប្រភព៖ FRESH NEWS
ភារកិច្ចដ៏ធំសម្បើមរបស់ក្រុមបាល់ទាត់ Barcelona: តើខែមេសាឆ្នាំ 2025 នឹងនាំមកនូវភាពអស្ចារ្យមកកាន់ពហុកីឡាដ្ឋាន Camp Nou ដែរឬទេ ពត៌មានថ្មីៗ