ថៃនិយាយថា អាចនឹងហាមឃាត់អត្តពលិកកម្ពុជា ចូលរួម SEA Games ដោយសំអាងលើការបារម្ភពីសុវត្ថិភាព

(បាងកក)៖ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Sorawong Thienthong បាននិយាយថា អាជ្ញាធរថៃអាចនឹងពិចារណាថាតើត្រូវហាមឃាត់អត្តពលិកកម្ពុជា មិនឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games ដែរឬក៏យ៉ាងណា។ នេះបើតាមទូរទស្សន៍ថៃ PBS។

លោក Sorawong Thienthong បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភអំពីការកើនឡើងអំពើហិង្សា បន្ទាប់ពីការផ្ទុះអាវុធរវាងថៃ និងកម្ពុជា។ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ តួនាទីរបស់ថៃក្នុងនាមជាម្ចាស់ផ្ទះ ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពរបស់អត្តពលិកកម្ពុជាអំឡុងព្រឹត្តិការណ៍ប្រកួត»។

ថៃនឹងត្រូវធ្វើជាម្ចាស់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games នៅខែធ្នូខាងមុខនេះ៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top