សមាសភាពកីឡាការិនីបាល់ទាត់កម្ពុជា ២៣នាក់ ទៅប្រកួតជម្រុះ AFC U20 Women’s Asian Cup នៅចិន

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាអាយុក្រោម ២០ឆ្នាំ ស្ថិតនៅពូល E ក្នុងការប្រកួតជម្រុះ  AFC U20 Women’s Asian Cup 2026 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៦-១០ ខែសីហា ឆ្នាំ២០២៥ នៅ Yinchuan ប្រទេសចិន។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញសមាសភាពកីឡាការិនីចំនួន ២៣រូប ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ។

 

ក្រុមនារី U-20 ស្ថិតនៅពូល E ជាមួយចិន លីបង់ និងស៊ីរី។ ក្រុមបាល់ទាត់នារីកម្ពុជា នឹងត្រូវប្រកួតជាមួយ លីបង់ នៅថ្ងៃទី៦ សីហា ក្នុងកីឡដ្ឋាន Helan Mountain វេលាម៉ោង ៣:៣០រសៀល និងបន្ដជួបម្ចាស់ផ្ទះ ចិន នៅថ្ងៃទី៨ សីហា វេលាម៉ោង ៧:៣៥ យប់ នៅកីឡដ្ឋានដដែលនេះ។ លុះចូលដល់ថ្ងៃទី១០ សីហា កម្ពុជា ត្រូវប៉ះជាមួយក្រុមនារីស៊ីរី វេលាម៉ោង ៣:៣០ រសៀល។

កីឡាការិនី ២៣រូបនោះ មាន៖ កែម ស្រីលាភ, ចាន់ លីហ្សាញ្ញា, ណាត មួយទាង, រ៉ុម ម៉ូលីកា, សុខ ស្រីនិត, វង់ សុដានីតា, វឿន លីហ្សា, ឡៃ សោភ័ណ្ឌ, ថាង ចាន់ថន, មុត រ៉ាត់, ទូច ច័ន្ទរី, និត សុខា, ចន ជីតា, នួន ស្រីនូ, កែវ ចាន់ណា, ញឹម គង្គា, គីន រក្សា, សេម ស្រីណាង, ស្រង នះ, ថន ថុនា, កែ ស្រីលាប, ទន់ គីមហុង, ម៉ៅ រដ្ឋា។

វគ្គចែកពូល មាន៣២ក្រុម ដោយក្នុងមួយពូល មាន៤ក្រុម។ ការប្រកួត ត្រូវជម្រុះយកក្រុមលេខ១ ក្នុងពូល និងលេខ២ ល្អជាងគេ ចំនួន ៣ក្រុម ដើម្បីឡើងទៅវគ្គបន្ទាប់។ ចំណែកក្រុមនារីអាយុក្រោម ២០ឆ្នាំថៃ ក្រុមនេះ មានកៅអីវគ្គ ១២ក្រុម ដោយស្វ័យប្រវត្តិ ព្រោះជាម្ចាស់ផ្ទះវគ្គជម្រុះនេះ៕ 

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top