(បរទេស)៖ ខ្សែប្រយុទ្ធ Thomas Muller បានចុះកិច្ចសន្យាលេងឱ្យក្លិប Vancouver Whitecaps របស់សហរដ្ឋអាមេរិក ក្រោយចប់កិច្ចសន្យាជាមួយក្លិបអាល្លឺម៉ង់ Bayern Munich រួចមករដូវកាលមុន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករចាស់វស្សាវ័យ ៣៥ឆ្នាំរូបនេះ បានព្រមព្រៀងលេងឱ្យក្រុមស្ថិតនៅក្របខណ្ឌ Major League Soccer មួយនេះត្រឹមចប់រដូវកាលឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ ជាមួយនឹងជម្រើសតបានដល់ឆ្នាំ២០២៦ ទៀតដែរ។
បច្ចុប្បន្ន Vancouver បានកំពុងឈរនៅលេខរៀងទី២ ក្នុងលីគបណ្តោះអាសន្ន ចាញ់ប្រៀបក្រុមកំពូលតារាង San Diego តែ ១ពិន្ទុប៉ុណ្ណោះប្រចាំតំបន់ Wester Conference នៅ MLS ដ្បិតសល់ ១០ប្រកួតទៀតបិទរដូវកាលឆ្នាំ២០២៥ នេះ។
Muller បានចាកចេញពីទ្រនំចាស់ Bayern Munich ដែលបានចំណាយពេល ២៥ឆ្នាំលេងឱ្យក្រុមជើងឯកអាល្លឺម៉ង់មួយនេះ និងបានចូលលេង ១៣១ប្រកួតផងដែរជាមួយជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ ដោយស៊ុតបាន ៤៥គ្រាប់សរុប និងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក កាលឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ក្នុងនាមម្ចាស់ស្បែកជើងមាស Golden Boot នៅ World Cup 2010 ដែលមានអាហ្វ្រិកខាងត្បូងធ្វើម្ចាស់ផ្ទះ៕
ប្រភព៖ FRESHNEWS