សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ប៉ះ​ ​ក្លឹបបាល់ទះ​វិសាខា​ ស្អែក​នេះ​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ

សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ នឹង​បើក​ទ្វារ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ ក្លឹបបាល់ទះ​វិសាខា​ ក្នុង​​ជំនួប​មិត្តភាព​កម្ពៅ​សាច់ដុំ​នៅ​រសៀល​ម៉ោង​ ៣​ ថ្ងៃ​ទី១៥​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះនៅ​ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ។

នេះ​បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសបុកផេក​ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ​មុន​នេះ​បាន​បញ្ជាក់​ថា​ ស្អែក​ម៉ោង ​៣រសៀល​នឹង​មាន​ការ​ប្រកួត​មិត្តភាព​​រវាង​ សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ប៉ះ​ ​ក្លឹបបាល់ទះ​វិសាខា ដែល​ជា​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ​ និង​ដក​ស្រង់​បទ​ពិសោធ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។​ ការ​ប្រកួត​នោះ​ដែរ​នឹង​មាន​ផ្សាយ​ជូន​ប្រិយមិត្ត​ដែល​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា​បាល់ទះ​នៅ​កម្ពុជា​បាន​ទស្សនា​តាម​រយៈ​ផេក​ «ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» នេះ​តែ​ម្ដង។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ​ឯ​ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top