(បរទេស)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស Dallian Whyte បាននិយាយថា Anthony Joshua គួរតែវ៉ៃជាមួយ Jake Paul ម្តង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការថ្លែងបែបនេះធ្វើឡើងក្នុងសន្និសីទ នៅពេលកីឡាករវ័យ ៣៧ឆ្នាំ Whyte ត្រៀមប្រកួតទល់នឹងជើងខ្លាំង Moses Itauma នៅអារ៉ាប៊ីសាអូឌីត នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
បើនិយាយពី អតីតតារា YouTube គឺ Jake Paul នៅតែមានលទ្ធភាពអាចប៉ះអតីតជើងឯកខ្សែក្រវាត់ពិភពលោក Joshua ដដែល ដែលមានការជជែកគ្នាច្រើនថ្មីៗនេះ។
នៅចាំបានថា Dallina Whyte ធ្លាប់បានចាញ់ Joshua ម្តងកាលឆ្នាំ២០១៥ ដែលជាជំនួបរវាងជើងខ្លាំងអង់គ្លេសមិនអាចបំភ្លេចបាន និងត្រូវបានផ្គូផ្គងប៉ះគ្នាលើកទី២ ទៀតក្នុងឆ្នាំ២០២៣ ក៏ប៉ុន្តែត្រូវបានលុបចោលវិញ ដោយសារ Whyte រងបទចោទប្រកាន់ទាក់ទងនឹងថ្នាំញៀន មុនពេលត្រឡប់ឡើងសង្វៀនវិញកាលខែមីនា ឆ្នាំ២០២៤៕
ប្រភព៖ FRESHNEWS