សមាគមបាល់ទះក្រសួងមហាផ្ទៃ នឹងបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ ក្លឹបបាល់ទះវិសាខា ក្នុងជំនួបមិត្តភាពកម្ពៅសាច់ដុំនៅរសៀលម៉ោង ៣ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នេះបើតាមការបង្ហោះផ្សព្វផ្សាយនៅលើហ្វេសបុកផេក ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅមុននេះបានបញ្ជាក់ថា ស្អែកម៉ោង ៣រសៀលនឹងមានការប្រកួតមិត្តភាពរវាង សមាគមបាល់ទះក្រសួងមហាផ្ទៃ ប៉ះ ក្លឹបបាល់ទះវិសាខា ដែលជាជំនួបមិត្តភាពកម្ដៅសាច់ដុំ និងដកស្រង់បទពិសោធរវាងគ្នាទៅវិញទៅមក។ ការប្រកួតនោះដែរនឹងមានផ្សាយជូនប្រិយមិត្តដែលស្រឡាញ់គាំទ្រវិស័យកីឡាបាល់ទះនៅកម្ពុជាបានទស្សនាតាមរយៈផេក «ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» នេះតែម្ដង។ ការប្រកួតនេះនឹងធ្វើឡើងនៅក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅឯខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
ប្រភព៖ KAMPUCHEATHMEY