EPL ត្រឡប់ចូលរដូវកាលថ្មី ស្របពេលក្រុមធំៗ វិនិយោគកីឡាករថ្លៃៗ

ការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៥-២៦ នឹងដំណើរការនៅរាត្រីថ្ងៃទី១៥ ខែសីហា ដោយម្ចាស់ការពារតំណែងជើងឯក Liverpool នឹងបើកឆាកមុនគេទទួលស្វាមគន៍ Bournemouth វេលាម៉ោង ២ អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ទីផ្សារដោះដូរកីឡាករមិនទាន់បិទទ្វារផង ប៉ុន្តែក្លិបធំៗនៅអង់គ្លេស ចាយលុយរាប់រយលានដុល្លាររួចហើយ ដើម្បីទិញចូលកីឡាករមានគុណភាពទៅរួមក្រុម។

មិនខុសពីរដូវកាលមុខៗឡើយ ក្លិបធំៗនៅគ្រប់ក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលៗនៅតំបន់អឺរ៉ុប សុទ្ធតែបញ្ចេញខ្ទង់ចំណាយរយលានដុល្លារដើម្បីនាំចូលកីឡាករល្បីៗមានសមត្ថភាពទៅពង្រឹងក្រុមពួកគេ។

ចំណោមលីគកំពូលទាំង ៥ តំបន់អឺរ៉ុប ក្លិបធំៗនៃលីគកំពូលអង់គ្លេស លេចធ្លោជាងគេក្នុងការទិញដូរកីឡាករ នៅរដូវកាល ២០២៥-២៦ នេះ។ សូម្បី Manchester United ដែលគ្មានកៅអីអឺរ៉ុបផងនោះ បានចាយលុយជាង២០០លានដុល្លាររួចហើយ ដើម្បីទិញកីឡាករពង្រឹងក្រុមប្រជែងលីគ និងខាប់នៅអង់គ្លេសរដូវកាលថ្មី។

នៅ Premier League មាន៨ក្រុមឯ​ណោះដែលបានកៅអីរ៉ុប ក្នុងនោះ ៦ក្រុម រួមមាន Liverpool, Arsenal, Manchester City, Chelsea, Newcastle Untied និង Tottenham Hotspurត្រូវប្រជែង UEFA Champions League និងពីរក្រុម Aston Villa និង​ Crystal Palace ត្រូវប្រជែង Europa League។ 

ក្នុងចំណោមក្លិបខាងលើ ម្ចាស់ការពារជើងឯក Liverpool រួមជាមួយ Chelsea, Man Utd, Arsenal និង Man City មានការទិញដូរកីឡាករថ្លៃៗច្រើនជាងគេ។ 

គិតត្រឹមថ្ងៃទី១៥ ខែសីហា ហង្សក្រហម ចំណាយ ៣៣៦លានដុល្លារ, តោខៀវ ៣១៧លានដុល្លារ, បិសាចក្រហម ២៦៣លានដុល្លារ, កាំភ្លើងធំ ២៥១លានដុល្លារ និង មេឃខៀវ ចាយ ???????១៩៩លានដុល្លារ។ យ៉ាងណាក៏ដោយ ការចំណាយនេះទំនងជាមិនទាន់បញ្ចប់នោះទេ ដ្បិតទីផ្សារដោះដូរកីឡាករនៅអង់គ្លេស បិទនៅថ្ងៃទី១ ខែកញ្ញា ឯណោះ ស្របពេលក្លិបក៏ស្ថិតក្នុងការចរចាកីឡាករផ្សេងៗទៀត។

ជំនួបបើករដូវកាល ២០២៥-២៦ Liverpool នឹងត្រូវបើកទ្វាកីឡដ្ឋាន Anfield ទទួលស្វាមគន៍ Bournemouth វេលាម៉ោង ២ អាធ្រាត្រ រាត្រីថ្ងៃទី១៥ ខែសីហា។ គូប្រកួតផ្សេងៗទៀតនៅសប្តាហ៍ទី១ មាន៖

Aston Villa ជួប Newcastel United

Brighton ជួប Fulham

Spurs ជួប Burnley

Sunderland ជួប West Ham

Wolves ជួប Man City

Chelsea ជួប Crystal Palace

Nottenham Forest ជួប Brentford

Man Utd ជួប Arsenal

Leeds United ជួប Everton៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top