នេះ​តម្លៃ​សំបុត្រ​ការ​ប្រកួតលីគកម្ពុជា​របស់​ក្លិបនីមួយ​ៗ​ ខណៈ​គិរីវង់សុខសែន​ជ័យ តម្លៃ​ទាប​ជាង​គេ

ខេមបូឌានព្រីមៀរលីគ រដូវ​កាល ២០២៥-២៦ ​បាន​​ដំណើរ​ការ​ប្រកួត​​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៩ ខែ​សីហា​ ​ដោយ​មាន​ក្លិប​ចំនួន ១១ រៀបចំ​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ចំនួន ៩ ផ្សេង​គ្នា។ ក្លិប វិសាខា និង អឹមអូអាយកំពង់ដេវ៉ា នៅ​កីឡដ្ឋាន ព្រីនស៍ ខណៈ​ ភ្នំពេញ​ក្រោន មិន​ទាន់​ប្រកួត​នៅ​ក្នុង​កីឡដ្ឋានរបស់​ខ្លួន​​សម្រាប់​ជើង​ទី១​ឡើយ។

សំបុត្រទស្សនាការប្រកួតតាមកីឡដ្ឋានរបស់ក្លិបនីមួយៗមានតម្លៃផ្សេងៗគ្នា។ តម្លៃខ្ពស់បំផុតត្រឹម ២០០០០រៀល ហើយក៏មានកញ្ចប់លក់ប្រចាំរដូវកាលដែលមានតម្លៃទាបសម្រាប់អ្នកដែលទៅទស្សនាទៀងទាត់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្លិបគិរីវង់សុខសែនជ័យ បានប្រកាសលក់សំបុត្រទាបជាងគេបំផុតគឺ ត្រឹមតែ ៣០០០រៀល និង ១៥០០រៀលប៉ុណ្ណោះ។

សម្រាប់តម្លៃទស្សនាការប្រកួតរបស់ក្រុមនីមួយៗមានតម្លៃខុសគ្នា។ ខាងក្រោមជាតម្លៃសំបុត្រតាមកីឡដ្ឋានមួយចំនួន។

កីឡដ្ឋាន AIA Park របស់ក្លិប អាយអេសអាយ ដង្កោសែនជ័យ

  • តំបន់ A មុនថ្ងៃប្រកួត តម្លៃ ៥០០០រៀល, តាមអនឡាញ តម្លៃ ១០០០០ រៀល និងទិញសំបុត្រផ្ទាល់ តម្លៃ ១២០០០រៀល
  • តំបន់ B មុនថ្ងៃប្រកួតតម្លៃ ៦០០០រៀល, តាមអនឡាញ តម្លៃ ៨០០០ រៀល និងទិញសំបុត្រផ្ទាល់ តម្លៃ ១០០០០រៀល

កីឡដ្ឋាន Akihiro Kato របស់​ក្លិប អង្គរថាយហ្គឺរ

  • មនុស្ស​ពេញ​វ័យ៖ ទិញ​មុន​ថ្ងៃ​ប្រកួត តម្លៃ ១០០០​០ រៀល និងទិញ​ថ្ងៃ​ប្រកួត តម្លៃ ២០០០០​រៀល
  • មនុស្ស​វ័យ​ជំទង់ តម្លៃ ៦០០០​រៀល
  • កុមារ​តូច ឥត​គិត​ថ្លៃ

កីឡដ្ឋាន ឡាយហ្វ របស់​ក្លិប​ឡាយហ្វ ព្រះ​សីហនុ

  • តំបន់ A & B តម្លៃ ១០ ​០០០​ រៀល
  • តំបន់ C & C តម្លៃ ៥ ០០០ ​រៀល

ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • តំបន់ A៖ តម្លៃ ៧ ០០០​រៀល (១.៧៥​ដុល្លារ) លក់​​តែ​តាម​អនឡាញ

ពហុកីឡដ្ឋាន​ជាតិអូឡាំពិក របស់ បឹងកេត

  • តំបន់ A តម្លៃ ១២ ០០០​រៀល
  • តំបន់ B តម្លៃ ៨ ០០០​រៀល

ស្តាត​ចាស់ របស់​ ​កង​យោធពល​ខេមរភូមិន្ទ

  • មិន​មាន​ការ​ប្រកាស​ពី​តម្លៃ​សំបុត្រ​ផ្លូវ​ការ​ទេ

កីឡដ្ឋាន​ព្រីនស៍​របស់ក្លិប វិសាខា

  • តំបន់ A តម្លៃ ២០ ០០០​រៀល
  • តំបន់ B តម្លៃ តម្លៃ ២០ ០០០​រៀល

ក្លិប អឹមអូអាយ កំពង់ដេវ៉ា ប្រើ​ប្រាស់​កីឡដ្ឋាន​ព្រីនស៍

ក្លិប​ភ្នំពេញ​ក្រោន លេង​ក្រៅ​ដី​ទាំង​សម្រាប់​ជើង​ទី១

កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ របស់ ណាហ្គាវើលដ៍

  • មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​អំពី​តម្លៃ​សំបុត្រទេ

កីឡដ្ឋាន​គិរីវង់សុខសែន​ជ័យ របស់​​គិរីវង់សុខសែន​ជ័យ

  • តំបន់ A តម្លៃ ៣ ០០០ រៀល
  • តំបន់ B តម្លៃ ១ ៥០០ រៀល

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top