ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥-២៦ បានដំណើរការប្រកួតកាលពីថ្ងៃសៅរ៍ ទី៩ ខែសីហា ដោយមានក្លិបចំនួន ១១ រៀបចំការប្រកួតនៅកីឡដ្ឋានចំនួន ៩ ផ្សេងគ្នា។ ក្លិប វិសាខា និង អឹមអូអាយកំពង់ដេវ៉ា នៅកីឡដ្ឋាន ព្រីនស៍ ខណៈ ភ្នំពេញក្រោន មិនទាន់ប្រកួតនៅក្នុងកីឡដ្ឋានរបស់ខ្លួនសម្រាប់ជើងទី១ឡើយ។
សំបុត្រទស្សនាការប្រកួតតាមកីឡដ្ឋានរបស់ក្លិបនីមួយៗមានតម្លៃផ្សេងៗគ្នា។ តម្លៃខ្ពស់បំផុតត្រឹម ២០០០០រៀល ហើយក៏មានកញ្ចប់លក់ប្រចាំរដូវកាលដែលមានតម្លៃទាបសម្រាប់អ្នកដែលទៅទស្សនាទៀងទាត់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្លិបគិរីវង់សុខសែនជ័យ បានប្រកាសលក់សំបុត្រទាបជាងគេបំផុតគឺ ត្រឹមតែ ៣០០០រៀល និង ១៥០០រៀលប៉ុណ្ណោះ។
សម្រាប់តម្លៃទស្សនាការប្រកួតរបស់ក្រុមនីមួយៗមានតម្លៃខុសគ្នា។ ខាងក្រោមជាតម្លៃសំបុត្រតាមកីឡដ្ឋានមួយចំនួន។
កីឡដ្ឋាន AIA Park របស់ក្លិប អាយអេសអាយ ដង្កោសែនជ័យ
- តំបន់ A មុនថ្ងៃប្រកួត តម្លៃ ៥០០០រៀល, តាមអនឡាញ តម្លៃ ១០០០០ រៀល និងទិញសំបុត្រផ្ទាល់ តម្លៃ ១២០០០រៀល
- តំបន់ B មុនថ្ងៃប្រកួតតម្លៃ ៦០០០រៀល, តាមអនឡាញ តម្លៃ ៨០០០ រៀល និងទិញសំបុត្រផ្ទាល់ តម្លៃ ១០០០០រៀល
កីឡដ្ឋាន Akihiro Kato របស់ក្លិប អង្គរថាយហ្គឺរ
- មនុស្សពេញវ័យ៖ ទិញមុនថ្ងៃប្រកួត តម្លៃ ១០០០០ រៀល និងទិញថ្ងៃប្រកួត តម្លៃ ២០០០០រៀល
- មនុស្សវ័យជំទង់ តម្លៃ ៦០០០រៀល
- កុមារតូច ឥតគិតថ្លៃ
កីឡដ្ឋាន ឡាយហ្វ របស់ក្លិបឡាយហ្វ ព្រះសីហនុ
- តំបន់ A & B តម្លៃ ១០ ០០០ រៀល
- តំបន់ C & C តម្លៃ ៥ ០០០ រៀល
ពហុកីឡដ្ឋានជាតិមរតកតេជោ របស់ ព្រះខ័នរាជស្វាយរៀង
- តំបន់ A៖ តម្លៃ ៧ ០០០រៀល (១.៧៥ដុល្លារ) លក់តែតាមអនឡាញ
ពហុកីឡដ្ឋានជាតិអូឡាំពិក របស់ បឹងកេត
- តំបន់ A តម្លៃ ១២ ០០០រៀល
- តំបន់ B តម្លៃ ៨ ០០០រៀល
ស្តាតចាស់ របស់ កងយោធពលខេមរភូមិន្ទ
- មិនមានការប្រកាសពីតម្លៃសំបុត្រផ្លូវការទេ
កីឡដ្ឋានព្រីនស៍របស់ក្លិប វិសាខា
- តំបន់ A តម្លៃ ២០ ០០០រៀល
- តំបន់ B តម្លៃ តម្លៃ ២០ ០០០រៀល
ក្លិប អឹមអូអាយ កំពង់ដេវ៉ា ប្រើប្រាស់កីឡដ្ឋានព្រីនស៍
ក្លិបភ្នំពេញក្រោន លេងក្រៅដីទាំងសម្រាប់ជើងទី១
កីឡដ្ឋានខេត្តកំពង់ស្ពឺ របស់ ណាហ្គាវើលដ៍
- មិនទាន់មានការប្រកាសជាផ្លូវការអំពីតម្លៃសំបុត្រទេ
កីឡដ្ឋានគិរីវង់សុខសែនជ័យ របស់គិរីវង់សុខសែនជ័យ
- តំបន់ A តម្លៃ ៣ ០០០ រៀល
- តំបន់ B តម្លៃ ១ ៥០០ រៀល
ប្រភព៖ KAMPUCHEATHMEY



