Haaland និង Richarlison រកបាន២គ្រាប់ម្នាក់ នៅជំនួបបើកឆាក EPL

Manchester City ឈ្នះ Wolves ៤-០ ស្របពេល Tottenham Hotspur រកបានជ័យជម្នះលើក្រុម Burnley ៣-០ ក្នុងការប្រកួតសប្តាហ៍ដំបូងនៃពានរង្វាន់ Premier League រដូវកាល ២០២៥-២៦។ ខ្សែប្រយុទ្ធ Erling Haaland និង Richarlison សុទ្ធតែរក២គ្រាប់ម្នាក់សម្រាប់ក្រុមពួកគេរៀងខ្លួន។

នៅកីឡដ្ឋាន Molineux ក្រុមម្ចាស់ផ្ទះ Wolves ត្រូវបានក្រុមភ្ញៀវ Man City លត់ដល់ទៅ ៤-០ ក្នុងជំនួបបើកឆាកលីគកំពូលអង់គ្លេស នៅយប់ថ្ងៃទី១៦ ខែសីហា។ ខ្សែប្រយុទ្ធឆ្នើម Haaland សម្រេចបានពីរគ្រាប់ម្នាក់ឯង និងពីរគ្រាប់ធ្វើបានដោយកីឡាករចំណូលថ្មី Tijjani Reijnders និង Ryan Cherki។

តាមរយៈជ័យជម្នះនេះ បានជួយក្រុមលោក Pep Guardiola ឈរកំពូលតារាង EPL បណ្តោះអាសន្ន។

ដោយឡែក Spure ឯណោះវិញ ក៏រកបាន៣ពិន្ទុក្នុងជំនួបដំបូងរបស់ខ្លួនផងដែរ តាមរយៈការយកឈ្នះ Burnley ៣-០។ ៣គ្រាប់របស់ក្រុមមាន់ខ្នាយមាស ធ្វើបានដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison ពីរគ្រាប់ និង Brennan Johnson មួយគ្រាប់។ សមាជិកថ្មី Mohammed Kudus ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Thomas Frank ក៏បានបង្ហាញភាពលេចធ្លោផងដែរ ដោយបញ្ជូន Assist ចំនួន២គ្រាប់ ក្នុងការបង្ហាញខ្លួនលើដំបូងឱ្យ Spurs ក្រោយផ្លាស់ពី West Ham United ដើមរដូវកាលនេះ។

Sunderland ដែលទើបបង្ហាញមុខនៅលីគកំពូលលើកដំបូងក្រោយបាត់មុខ៩ឆ្នាំ បានយកឈ្នះ West Ham ដល់ទៅ ៣-០។ ក្រុមរហស្សនាមឆ្មាខ្មៅ បានវិនិយោគលើកីឡាករថ្លៃៗមួយចំនួនដើម្បីពង្រឹងក្រុមនៅរដូវកាលនេះ។

លទ្ធផលប្រកួតគូផ្សេងទៀត Brighton ស្មើ Fulham ១-១ ស្របពេល Newcastle United ស្មើ Aston Villa ០-០។

សម្រាប់ការជួបគ្នានៅយប់ថ្ងៃទីអាទិត្យ ទី១៧ ខែសីហានេះ មាន៖

– Chelsea ជួប Crystal Palace

– Nottenham Forest ជួប Brentford

– Man Utd ជួប Arsenal

– Leeds United ជួប Everton៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top