FFC បង្ហាញសមាសភាពកីឡាការិនី U-16 ចំនួន២៣រូប ចូលរួម ASEAN U16 Girls’ Championship

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាការិនីជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ ចំនួន ២៣រូប ដែលត្រូវចូលរួមប្រកួតពានរង្វាន់ ASEAN U16 Girls’ Championship 2025 នៅទីក្រុង Surakarta ប្រទេសឥណ្ឌូណេស៊ី។ ព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២០-២៩ សីហា ឆ្នាំ២០២៥។

ក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម ១៦ឆ្នាំកម្ពុជា ស្ថិតនៅពូល B ជាមួយវៀតណាម និងមីយ៉ាន់ម៉ា។ U16 កម្ពុជា នឹងត្រូវប្រកួតជាមួយវៀតណាម នៅថ្ងៃទី២១ សីហា ហើយបន្ដជួបមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ សីហា នៅកីឡដ្ឋាន Sriwedari ក្នុងទីក្រុង Surakarta ប្រទេសឥណ្ឌូណេស៊ី។

វគ្គចែកពូល នៃពានរង្វាន់ ASEAN U-16 Girls’ Championship 2025 ចែកចេញជា ៣ពូល ដោយក្នុងមួយពូល មាន៣ក្រុម។ ពូល A មាន៖ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈ ពូល C មាន៖ ថៃ សិង្ហបុរី និងអូស្ដ្រាលី។ ក្រុមចំណាត់ថ្នាក់លេខ១ ក្នុងពូល និងក្រុមលេខ២ ល្អជាងគេ ១ក្រុម ក្នុងចំណោម ៣ពូលនេះ ត្រូវទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមពីថ្ងៃទី២០-២៩ សីហា ឆ្នាំ២០២៥។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញឈ្មោះកីឡាការិនី ២៣រូប ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ មានដូចជា៖ ព្រិច ស្រីនិច, ជុន បូរ៉ី, ម៉ុន ស្រីម៉ា, ខាន់ សុឃីម, ឌឿម សុភ័ក្រ, ឈង់ ស្រីរា, សន មករា, សេង ណាត់ទី, លាង ស្រីយ៉ា, អែក ស្រីនីត, ឡុង ស្រីពេជ្រ, តឹក រដ្ឋា, មេន ពិសី, គីន សុខសាន, បូ ស្រីនីត, ស៊ិត សុគុណ, សុនី សៀវផេង, ហ៊ីម មិនា, ណាន់ សាន់សូផាថៈណា, ទេព ស្រីណេត, រិទ្ធ ធីតា, រ៉ុង ចាន់ណា និងកីឡាការិនី ខេនហ្ស៊ី ចូសឹបភីន ចាស្មីន ម៉ៅ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top