អ្នក​គាំទ្រ​ ពេជ្រ សម្បត្តិ​ កុំ​ភ្លេច​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​រូប​គេ​នឹង​ប្រកួត​នៅ​សង្វៀន​បាយ័ន​

អ្នក​គាំទ្រ​កីឡាករ​​ ពេជ្រ​ សម្បត្តិ​ សប្ដាហ៍​នេះ​នឹង​បាន​ទស្សនា​ការ​ប្រកួត​របស់​គេ​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ២០២៥​ លើ​សង្វៀន​បាយ័ន​ ដោយ​រូប​គេ​ត្រូវ​ប៉ះជា​មួយ​​កីឡាករ​ Daniel Mohamadi ក្នុង​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ។

ក្រោយ​ស្ថានការណ៍​ព្រំ​ដែន​កម្ពុជា-សៀម​ បាន​ធូរស្រាល​មក​វិញ​ការ​ប្រកួត​តាម​ស្ថានីយ​ទូរទស្សន៍​ចាប់​បើក​ដំណើរ​ការ​ប្រកួត​ទាំង​អស់​វិញ​ហើយ។​ ដោយឡែក​​ចំពោះ​កីឡាករ​ ពេជ្រ​ សម្បត្តិ​ ក៏​បាន​ផ្អាក​ឡើង​សង្វៀន​យូរ​ហើយ​ដែរអំឡុង​ពេល​នេះ។​ ប៉ុន្តែ​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ រូប​គេ​បាន​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ​ហើយ។​

ពេជ្រ​ សម្បត្តិ​ ជា​កីឡាករ​ដែល​មាន​អ្នក​ស្រឡាញ់​គាំទ្រ​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​ថា​ក្មេង​ចាស់​គឺ​តែងតែ​លើក​ឈ្មោះ​រូប​គេ​មក​និយាយ។​ រាល់​ការ​ប្រកួត​របស់​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ រូប​នេះ​គឺ​តែងតែ​មាន​ការ​តាមដាន​ និង​ទស្សនា​ច្រើន​បំផុត។​

ដូច្នេះ​ការ​ឡើង​សង្វៀន​នៅ​សប្ដាហ៍​នេះ​ជឿជាក់​ថា​អ្នក​គាំទ្រ​នឹង​ចូលរួម​ទស្សនា​ផ្ទាល់​ ឬ​តាម​បណ្ដាញ​សង្គម​ច្រើន​ ព្រោះ​រាល់​ការ​ប្រកួត​របស់​ សម្បត្តិ​ តែងតែ​កក្រើក​ និង​ជក់ចិត្ត​ល្អ​មើល​សម្រាប់​អ្នក​ស្នេហា​វិស័យ​ប្រដាល់​គុនខ្មែរ។​

កុំ​ភ្លេច​ទស្សនា​ការ​ប្រកួត​នៅ​សង្វៀន​បាយ័ន​ ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ ក្នុង​កម្មវិធី​អ្នក​ចម្បាំង​អូដ្ឋ​ វេលា​ម៉ោង​ ៥.៣០​នាទី​ល្ងាច​តទៅ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top