អ្នកគាំទ្រកីឡាករ ពេជ្រ សម្បត្តិ សប្ដាហ៍នេះនឹងបានទស្សនាការប្រកួតរបស់គេជាថ្មីនៅថ្ងៃសៅរ៍ ទី២៣ ខែសីហា ២០២៥ លើសង្វៀនបាយ័ន ដោយរូបគេត្រូវប៉ះជាមួយកីឡាករ Daniel Mohamadi ក្នុងកម្មវិធីអ្នកចម្បាំងអូដ្ឋ។
ក្រោយស្ថានការណ៍ព្រំដែនកម្ពុជា-សៀម បានធូរស្រាលមកវិញការប្រកួតតាមស្ថានីយទូរទស្សន៍ចាប់បើកដំណើរការប្រកួតទាំងអស់វិញហើយ។ ដោយឡែកចំពោះកីឡាករ ពេជ្រ សម្បត្តិ ក៏បានផ្អាកឡើងសង្វៀនយូរហើយដែរអំឡុងពេលនេះ។ ប៉ុន្តែថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ រូបគេបានវិលត្រឡប់មកកាន់សង្វៀនវិញហើយ។
ពេជ្រ សម្បត្តិ ជាកីឡាករដែលមានអ្នកស្រឡាញ់គាំទ្រច្រើនក្នុងពេលបច្ចុប្បន្ននេះមិនថាក្មេងចាស់គឺតែងតែលើកឈ្មោះរូបគេមកនិយាយ។ រាល់ការប្រកួតរបស់កូនសិស្សលោក ពេជ្រ សុផាន់ រូបនេះគឺតែងតែមានការតាមដាន និងទស្សនាច្រើនបំផុត។
ដូច្នេះការឡើងសង្វៀននៅសប្ដាហ៍នេះជឿជាក់ថាអ្នកគាំទ្រនឹងចូលរួមទស្សនាផ្ទាល់ ឬតាមបណ្ដាញសង្គមច្រើន ព្រោះរាល់ការប្រកួតរបស់ សម្បត្តិ តែងតែកក្រើក និងជក់ចិត្តល្អមើលសម្រាប់អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ។
កុំភ្លេចទស្សនាការប្រកួតនៅសង្វៀនបាយ័ន ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ ក្នុងកម្មវិធីអ្នកចម្បាំងអូដ្ឋ វេលាម៉ោង ៥.៣០នាទីល្ងាចតទៅ៕
ប្រភព៖ KAMPUCHEATHMEY



