CPL​ សប្ដាហ៍​ទី៣​ មក​ដល់​ហើយ​នៅថ្ងៃ​សៅរ៍-អាទិត្យ​នេះ​គិត​ថា​គូ​ណា​ជក់ចិត្ត​ជាង​គេ​…

ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា​ (CPL)​ រដូវកាល​ឆ្នាំ​ ២០២៥-២០២៦​ សប្ដាហ៍​ទី៣​ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ​ ស្អែក​នេះ​ហើយ ខណៈ​ការ​ប្រកួត​មាន​ ៥គូ​សម្រាប់​អ្នក​​គាំទ្រ​តាមដាន និង​ទៅ​ទស្សនា​ផង​ដែរ។​

ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ​មាន​ចំនួន​ ២គ្រូ​គឺ​ កងយោធពលខេមរភូមិន្ទ ស្វាគមន៍​ភ្ញៀវ ភ្នំពេញ​ក្រោន​ វេលាម៉ោង​ ៦ល្ងាច។​ ចំណែក​មួយ​គូ​ទៀត​គឺ​ អាយអេសអាយ ដង្កោសែនជ័យ​ ស្វាមគមន៍​ភ្ញៀវ ណាហ្គាវើលដ៍ វេលាម៉ោង​៦ដូច​គ្នា។​

ចំពោះ​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ ទី២៤​ ខែ​សីហា​​ ឆ្នាំ​២០២៥​ គឺ​មាន​៣គូ​រួម​មាន​ ក្រុម​គិរីវង់សុខសែនជ័យ​ ស្វាគមន៍​ភ្ញៀវ​ អង្គរថាយហ្គឺរ វេលាម៉ោង​ ៣.៤៥នាទី​រសៀល។​ គូ​បន្ទាប់​ អឹម​ អូ អាយ​ កំពង់ដេវ៉ា​ ប្រកួត​ជា​មួយ​ វិសាខា​ និង​គូ​ធំ​ប្រចាំ​សប្ដាហ៍​នេះ​គឺ​ ព្រះខ័នរាជស្វាយរៀង​ ស្វាគមន៍​ភ្ញៀវ​ បឹងកេត​ វេលាម៉ោង​ ៦ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។

ប្រិយមិត្ត​អ្នក​គាំទ្រ​ពេញ​ចិត្ត​ និង​ចង់​ទស្សនា​ការ​ប្រកួត​មួយ​ណា​អាច​អញ្ចើញ​ទៅ​ចូលរួម​ទស្សនា​ដើម្បី​ជាការ​លើក​ទឹកចិត្ត​ដល់​កីឡាករ​ និង​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​រីកចម្រើន៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top