យុវជន ឃួន វេជ្ជបុត្រ តំណាងក្រុមបាល់បោះ Bong Kror ដែលទទួលបានលេខ២ នៃពានរង្វាន់ CamEd Men’s & Women’s Basketball Tournament 2025 មិននឹកស្មានថាក្រុមប្រកួតអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រដូចនេះទេ។
ឃួន វេជ្ជបុត្រ បានឲ្យដឹងថា បើទោះជាទទួលបានចំណាត់ថ្នាក់ត្រឹមលេខ២ក៏ក្រុមទាំងមូលសប្បាយរីករាយផងដែរ ដោយសារតែម្នាក់ៗបានខំប្រឹងហ្វឹកហាត់ និងប្រកួតអស់ពីសមត្ថភាព។ ក្រុម Bong Kror ប្រមូលផ្ដុំទើបបាន ៤សប្ដាហ៍នោះទេ ដូច្នេះការហ្វឹកហាត់ជាមួយគ្នាមានពេលតិចតួច និងទើបប្រកួតជាមួយប៉ុណ្ណោះ។ និយាយជារួមក៏មិននឹកស្មានថាក្រុមតស៊ូប្រកួតរហូតអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងទទួលបានលេខ២ ដូចនេះទេ។
យុវជនខាងលើនេះបន្ថែមទៀតថា សម្រាប់ការប្រកួតនេះបានធ្វើឲ្យក្រុមចេះស្រឡាញ់សាមគ្គីគ្នា និងចេះបង្ហាត់បង្រៀន យោគយល់គ្នា និងចេះតស៊ូខំប្រឹងឆ្ពោះទៅមុខជានិច្ច។ រូបគេក៏ដូចជាសមាជិកក្រុមសប្បាយរីករាយ និងបានស្គាល់មិត្តភ័ត្តថ្មីៗហើយបានចូលរួលការប្រកួតពានរង្វាន់ដែលវិទ្យាស្ថានរៀបចំនេះឡើយជាមួយគ្នា។
បញ្ជាក់ដែរថា ពានរង្វាន់បាល់បោះ CamEd Men’s & Women’s Basketball Tournament 2025 បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ ក្រោយរៀបចំឡើងអស់រយៈពេល ៧ថ្ងៃមកនេះ។ ផ្នែកបុរស ក្រុមជើងឯកបានលើក្រុម Centurion លេខ២ បានលើក្រុម Bong Kror លេខ៣ បានលើក្រុម CFS។ ផ្នែកនារី ក្រុមជើងឯកបានលើក្រុម The Vixens លេខ២ បានលើក្រុម DE ROOKIES លេខ៣ បានលើក្រុម CPSDC។ ការប្រកួតដែលរៀបចំដោយ CamED នេះប្រព្រឹត្តិទៅនៅសាលនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕
ប្រភព៖ KAMPUCHEATHMEY