អ្នកប្រដាល់ជនជាតិអ៊ីរ៉ង់ Daniel Mohamadi មិនស្គាល់ ពេជ្រ សម្បត្តិ ឬយ៉ាងណាហ៊ានចំហមុខឲ្យវាយ និងវាយបែបមើលស្រាលចុងក្រោយសន្លប់ក្នុងទឹកទី១ តែម្ដងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លើសង្វៀនបាយ័ន។
កីឡាករ Daniel Mohamadi ដើមទឹកដំបូងល្អវាយមួយៗមានស្នៀតចម្រុះល្អគឺបោះជង្គង់ ម៉ាត់ និងទាត់ កែង ទៀតផង។ យ៉ាងណា Daniel Mohamadi ហាក់មើលស្រាល ពេជ្រ សម្បត្តិ បន្តិចដោយវាយមិនសូវប្រយ័ត្ន និងបិទឲ្យបានច្រើននោះឡើយ ដោយអាងថាខ្លួនមានផ្លែវែងជាងរហូតភ្លាតចូល ២-៣ដៃនៅចុងទឹកទី១ សន្លប់បោះបង់ការប្រកួតតែម្ដង។
កីឡាករ ពេជ្រ សម្បត្តិ នៅកម្ពុជានេះគេស្គាល់ និងដឹងហើយថាជាអ្នកប្រដាល់ល្អកណ្ដាប់ដៃដែលមិនអាចប្រហែសបាន ពោលចេញធ្ងន់ហើយលឿនបូកនិងភាពធន់តាន់ល្អទៀតនោះគឺជាចំណុចដែលដៃគូភាគច្រើនប្រយ័ត្នបំផុត។
បញ្ជាក់ដែរថា ការប្រកួតមិត្តភាពអន្តរជាតិរវាង ពេជ្រ សម្បត្តិ និង Daniel Mohamadi កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ នេះដំណើរការបានតែ ១ទឹកប៉ុណ្ណោះដោយភ្ញៀវត្រូវសន្លប់នៅចុងទឹកទី១ ក្នុងកម្មវិធីអ្នកចម្បាំងអូដ្ឋ នៃសង្វៀនបាយ័ន៕
ប្រភព៖ KAMPUCHEATHMEY