មិនស្គាល់​ ឬ​យ៉ាងណា​ហ៊ាន​ចំហ​មុខ​ឲ្យ​ ពេជ្រ​ សម្បត្តិ​ វាយ​លទ្ធផល​ចុង​ក្រោយ​សន្លប់

អ្នក​ប្រដាល់​ជនជាតិ​អ៊ីរ៉ង់​ Daniel Mohamadi មិន​ស្គាល់​ ពេជ្រ​ សម្បត្តិ​ ឬ​យ៉ាងណា​ហ៊ាន​ចំហមុខ​ឲ្យ​វាយ​ និង​វាយ​បែប​មើល​ស្រាល​ចុង​ក្រោយ​សន្លប់​ក្នុង​ទឹក​ទី១​ តែ​ម្ដង​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ លើ​សង្វៀន​បាយ័ន។​

កីឡាករ​ Daniel Mohamadi ដើម​ទឹក​ដំបូង​ល្អ​​វាយ​មួយៗ​មាន​ស្នៀត​ចម្រុះ​ល្អ​គឺ​បោះជង្គង់​ ម៉ាត់​ និង​ទាត់ កែង ទៀត​ផង។​ យ៉ាងណា​ Daniel Mohamadi ហាក់​មើល​ស្រាល ពេជ្រ​ សម្បត្តិ​ បន្តិច​ដោយ​វាយ​មិន​សូវ​ប្រយ័ត្ន​ និង​បិទ​ឲ្យ​បាន​ច្រើន​នោះ​ឡើយ​ ដោយ​អាង​ថា​ខ្លួន​មាន​ផ្លែ​វែង​ជាង​រហូត​ភ្លាតចូល​ ២-៣​ដៃ​នៅ​ចុង​ទឹក​ទី១​ សន្លប់​បោះ​បង់​ការ​ប្រកួត​តែ​ម្ដង។​

កីឡាករ​ ពេជ្រ​ សម្បត្តិ​ នៅ​កម្ពុជា​នេះ​គេ​ស្គាល់​ និង​ដឹង​ហើយ​ថា​ជា​អ្នក​ប្រដាល់​ល្អ​កណ្ដាប់​ដៃ​ដែល​មិន​អាច​ប្រហែស​បាន​ ពោល​ចេញ​ធ្ងន់ហើយ​លឿន​បូក​និង​ភាព​ធន់​តាន់​ល្អ​ទៀតនោះ​គឺ​ជា​ចំណុច​ដែល​ដៃគូ​ភាគ​ច្រើន​ប្រយ័ត្ន​បំផុត។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ ពេជ្រ​ សម្បត្តិ​ និង​ Daniel Mohamadi កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ​ដំណើរ​ការ​បាន​តែ ​១ទឹក​ប៉ុណ្ណោះ​ដោយ​ភ្ញៀវ​ត្រូវ​សន្លប់​នៅ​ចុង​ទឹក​ទី១​ ក្នុង​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​ នៃ​សង្វៀន​បាយ័ន៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top