ក្រុម​ល្បុក្កតោ​ ជា​ច្រើន​នាក់​រួម​គ្នា​សម្ដែង​នៅ​មហាវិថី​ថ្មើរជើង​ប្រមូល​ថវិកា​ជួយ​ជន​ភៀសសឹក​

កីឡាករ​ កីឡា​ការិនី​គុន​ល្បុក្កតោ​ ជា​ច្រើន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ទៅ​សម្ដែង​ជូន​មហាជន​ទស្សនា​កម្សាន្តនៅ​ឯ​មហាវិថី​ថ្មើរជើង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​ជន​ភៀសសឹក​នៅ​តាម​បណ្ដោយ​ព្រំដែន​។​

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ ចាន់​ ឬទ្ធីស័ក្តិ​ លើក​ឡើង​ថា​ ការ​រៀបចំ​សម្ដែង​នេះ​គឺ​ដឹកនាំ​ដោយ​លោក​ ហែម ចិត្រ្ដា ដែល​ជាគ្រូបង្គោលនៅសាលាគុនល្បុក្កតោព្រះខ័នជ័យ​ ជា​មួយសាលាគុនល្បុក្កតោសាកលវិទ្យាល័យជាតិគ្រប់គ្រង សាលាគុនបុរាណខ្មែរ ល័ក្ខរៃយ៉ុង ល្បុក្កតោ។​ សរុប​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​មាន​ចំនួន​ ២៥​នាក់។​

ក្រុម​ល្បុក្កតោ​ខាង​លើ​គឺបាន​សម្ដែងបាន ២សប្ដាហ៍រួចមកកាល​ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥​ កន្លងមក​នេះ​។ ការសម្ដែងគុន​ល្បុក្កតោ​ជូន​មហាជន​បាន​ទស្សនា​កម្សាន្ត​អារម្មណ៍​ដើម្បី​កៀរគរ​ប្រមូឡ​ថវិកា​ជួយ​ជន​ភៀសសឹកនេះ​នឹង​ធ្វើចំនួន​ ២ថ្ងៃបន្ដទៀតគឺថ្ងៃទី៣០ និង ៣១ ខែសីហា ឆ្នាំ​២០២៥​ ។​ បន្ទាប់​ពី​សម្ដែង​រួចរាល់​ហើយ​នោះ​ក្រុម​ការងារ​នឹង​យក​ថវិកាដែល​ប្រមូល​បាន​ទាំងនេះ​ទៅ​ទិញ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​រួម​ទាំង​គ្រឿង​ឧបភោគបរិភោគ​ដើម្បី​យក​ទៅ​ឧបត្ថម្ភ​ដល់​ជន​ភៀសសឹក​នៅ​តាម​បណ្ដោយ​ព្រំដែន។​

បញ្ជាក់​ដែរ​ថា​ ការ​សម្ដែង​គុន​ល្បុក្កតោ​នេះ​នៅ​សល់ ​២ថ្ងៃ​​ទៀត​ ដូច្នេះ​បើ​មហាជន​ចង់​ទស្សនា​ ឬ​ចង់​ចូលរួម​ឧបត្ថម្ភ​អាច​អញ្ជើញ​ទៅ​មហាវិថី​ថ្មើរជើង​នៅ​ថ្ងៃ​ទី៣០​ ដល់​ ៣១​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top