ប្រវត្តិ​ក្រុម​ទាំង​៣​ ​​ប៉ះ កម្ពុជា​ វគ្គ​ជម្រុះ​​ពាន​ AFC U23 Asian Cup នៅ​ភ្នំពេញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះរៀប​ចំ​ ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល G ​ពាន​រង្វាន់​យុវជន​អាស៊ី​ AFC U23 Asian Cup 2026 ជា​ថ្មី​ បន្ទាប់​ពី​ធ្លាប់​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ក្នុង​ពូល​បែប​​នេះ​ពីរ​ដង​ហើយ។

ក្រុម U23 កម្ពុជា ស្ថិត​នៅ​ជា​មួយ​ក្រុម​​​ខ្លាំង អ៉ីរ៉ាក់ អូម៉ង់ និង​ ប៉ាគីស្ថាន។ តាម​មើល​សមាសភាព​ក្រុម​គឺ សុទ្ធ​តែ​ខ្លាំង​មិន​​ដាច់​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ឡើយ។ តាម​រូបមន្ត​នៃ​ការ​ប្រកួត​គឺ ​ក្រុម​ ៤៤ ​ត្រូវ​បែង​ចែក​ជា​១១​ពូល ក្នុង​១​ពូល​មាន​៤​​​ក្រុម​។ ក្រុម​លេខ​១​ក្នុង​ពូល​ទាំង​​១១ និង​ក្រុម​​លេខ​២​​ល្អ​បំផុត​​ចំនួន​៤ សរុប​ ១៥​ ក្រុម​ បូក​នឹង​ម្ចាស់​ផ្ទះ អារ៉ាប៊ីសាអ៊ូឌីត គឺ​ចំនួន​១៦​ក្រុម​នៅ​ជុំ​ចុង​ក្រោយ។

 

កម្ពុជា​មិន​ធ្លាប់​មាន​ប្រវត្តិ​ឈាន​ដល់​ជុំ​ចុង​ក្រោយ​ឡើយ ពោល​គឺ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល​រហូត។ ឆ្នាំ​ ២០២៥​ គឺ​ជា​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ទី​ ៣ បន្ទាប់​ពី​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​ ២០១៧ និង ឆ្នាំ​ ២០១៩។ តើ​កម្ពុជា​អាច​បង្កើត​ប្រវត្តិ​សាស្ត្រ​លើក​ដំបូងក្នុង​ការ​​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ទេ? ក្រឡេក​មើល​ប្រវត្តិ​របស់​ក្រុម​ទាំង​៤​សម្រាប់​ពូល G ក្នុង​ពាន​រង្វាន់​អាស៊ី។

U23 អ៉ីរ៉ាក់​ ជា​ក្រុម​ខ្លាំង​​មិន​ធ្លាប់​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ឡើង។ ចាប់​តាំង​ពី​ពាន​នេះ​​បង្កើត​​ក្នុង​​ឆ្នាំ​ ២០១៣​ ​​ពួក​គេ​​​​បាន​​ធ្វើ​ល្អ​ដោយ​ឡើង​ដល់​ជុំ​ចុង​ក្រោយរហូត។ អ្វី​ដែល​កាន់​តែ​ពិសេស​ នៅ​ឆ្នាំ​ដំបូង​ ​២០១៣ ពួក​គេ​បាន​ឈ្នះ​ជើង​ឯក​​តែ​ម្តង។ ឆ្នាំ​ ២០១៦​ ពួក​គេ​ទទួល​បាន​​លេខ​៣។ ​ឆ្នាំ​ ២០១៨ ពួក​គេ​ទទួល​បាន​លេខ​​ ៦។ ​ឆ្នាំ​ ២០២០ ពួក​គេ​​ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ហើយ​ឆ្នាំ​ ២០២២ ទទួល​បាន​លេខ​៦ និង​​ចុង​ក្រោយ​​ឆ្នាំ​ ២០២៤ ពួក​គេ​ទទួល​បាន​លេខ​៣។

កម្ពុជា

U23 កម្ពុជា​ មិន​ធ្លាប់​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​ឡើយ ប៉ុន្តែ​តែង​តែ​ចូល​រួម​ប្រកួត​ជម្រុះ​ក្នុង​ពូល​រហូត​គិត​ចាប់​តាំង​ពី​ឆ្នាំ​ដំបូង​ ២០១៣​។

  • ឆ្នាំ ២០១៣ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយឈ្នះ ១ ​ប្រកួត ស្មើ​ ១ ​ប្រកួត និង​ចាញ់​ ៣​ ប្រកួត
  • ឆ្នាំ​ ២០១៦ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ ១ ​ប្រកួត និងចាញ់​ ២​ ប្រកួត
  • ឆ្នាំ​ ២០១៨ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ​ ១​ ប្រកួត ស្មើ ១ ​ប្រកួត និង​ចាញ់ ១ ​ប្រកួត
  • ឆ្នាំ​ ២០២០ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ស្មើ ១ ​ប្រកួត និង​ចាញ់​ ២ ​ប្រកួត
  • ឆ្នាំ ២០២២ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ ១​ ប្រកួត និង​ចាញ់​ ១ ​ប្រកួត
  • ឆ្នាំ​ ២០២៤ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ ១ ​ប្រកួត ស្មើ១ និង​ចាញ់​ ១ ​ប្រកួត

អូម៉ង់

U23 អូម៉ង់ មាន​កំណត់​ត្រាល្អ​គួរ​សម​ដោយ​ធ្លាប់​បាន​ឡើង​ដល់​ជុំ​ចុង​ក្រោយ​២​លើក ប៉ុន្តែ​​បើ​គិត​ពិន្ទុ​ជា​រួម ពួក​គេ​មាន​តិច​ជាង​កម្ពុជា ដូច្នេះ​ហើយ​បាន​ជា​តារាង​ចំណាត់​ថ្នាក់​នៅ​ក្រោម​កម្ពុជា។

  • ឆ្នាំ ​២០១៣ បាន​ឡើង​ដល់​ជុំ​ចុងក្រោយ ក្រោយ​ឈ្នះ​៣​ ស្មើ១ និង​ចាញ់​១​។ នៅ​ជុំ​ចុង​ក្រោយ ពួក​គេ​ធ្លាក់​ក្នុង​ពូល ក្រោយ ឈ្នះ១ និង​ចាញ់​២។
  • ឆ្នាំ ២០១៦ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ​២​ប្រកួត និង​ស្មើ​២​ប្រកួត
  • ឆ្នាំ​ ២០១៨ ​បាន​ឡើង​ជុំ​ចុង​ក្រោយ បន្ទាប់​ពី​ឈ្នះ​ទាំង​២​ប្រកួត​។ នៅ​ជុំ​ចុង​ក្រោយ ពួក​គេចាញ់​ទាំង​៣​ប្រកួត​នៅ​វគ្គក្នុង​សន្សំពិន្ទុ​ក្នុង​ពូល។
  • ឆ្នាំ​ ២០២០ ធ្លាក់​វគ្គជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ១​ប្រកួត និង​ស្មើ​១​ប្រកួត
  • ឆ្នាំ ២០២២ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ១​ប្រកួត និង​ចាញ់​​២​ប្រកួត
  • ឆ្នាំ​ ២០២៤ ធ្លាក់វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយឈ្នះ២​ប្រកួត និង​ចាញ់​១​ប្រកួត

ប៉ាគីស្ថាន

U23 ប៉ាគីស្ថាន មិន​សូវ​មាន​ស្ថិតិ​ល្អ​ទេ​ក្នុង​ពាន​រង្វាន់ AFC U23 Asian Cup ដោយ​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ជម្រុះ​ក្នុង​ពូល​ ៣ ​ដង និង​មិន​បាន​ចូល​រួម​៣​ដង។

  • ឆ្នាំ ​២០១៣ ធ្លាក់វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ស្មើ១​ប្រកួត និង​ចាញ់​៤​ប្រកួត
  • ឆ្នាំ​ ២០១៦ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ១ប្រកួត និង​ចាញ់​៣​ប្រកួត
  • ឆ្នាំ​ ២០១៨ មិន​បាន​ចូល​រួម​ប្រកួត​ជម្រុះ​ក្នុង​ពូល
  • ឆ្នាំ​ ២០២០ មិន​បាន​ចូល​រួម​ប្រកួត​ជម្រុះ​ក្នុង​ពូល
  • ឆ្នាំ​ ២០២២ មិន​បាន​ចូល​រួម​ប្រកួត​ជម្រុះ​ក្នុង​ពូល
  • ឆ្នាំ​ ២០២៤ ធ្លាក់​ជម្រុះ​ក្នុង​ពូល ក្រោយ​ចាញ់​ទាំង​៣​ប្រកួត
  • កម្មវិធី​ប្រកួត

    • អ៉ីរ៉ាក់ vs ប៉ាគីស្ថាន (ថ្ងៃ​ទី​៣ កញ្ញា)
    • កម្ពុជា vs អូម៉ង់ (ថ្ងៃ​ទី៣ កញ្ញា)
    • អូម៉ង់ vs អ៉ីរ៉ាក់ (ថ្ងៃទី​៦ កញ្ញា)
    • ប៉ាគីស្ថាន vs កម្ពុជា (ថ្ងៃ​ទី​៦ កញ្ញា)
    • អូម៉ង់ vs ប៉ាគីស្ថាន (​ថ្ងៃ​ទី​៩ កញ្ញា)
    • អ៉ីរ៉ាក់ vs កម្ពុជា (ថ្ងៃ​ទី​៩ កញ្ញា)

      ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top