Ronaldo បង្កើតកំណត់ត្រាជាកីឡាករទី១ រក​បានច្រើនជាង ១០០ គ្រាប់ ឱ្យ៤ក្រុមផ្សេងគ្នា

ខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មី ក្លាយជាកីឡាករដំបូងគេនៅក្នុងពិភពលោក សម្រាប់​ការ​រកបានគ្រាប់បាល់បានច្រើនជាង ១០០ គ្រាប់ ឱ្យ ៤ ក្រុមផ្សេងៗគ្នា។

កំណត់ត្រានេះ Ronaldo បានសម្រេចបានជាផ្លូវការ បន្ទាប់ពីគាត់រកបានគ្រាប់បាល់ចុងក្រោយមួយគ្រាប់ឱ្យក្រុម Al-Nassr កាលពីថ្ងៃ សៅរិ៍ ទី ២៣ ខែ សីហា ឆ្នាំ ២០២៥ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Saudi Super Cup ទល់នឹង Al-Ahli។ ទោះបីជាយ៉ាងណា ក្រោយបញ្ចប់ការប្រកួត ក្រុម Al-Nassr បានបរាជ័យក្រោមថ្វីជើងក្រុម Al-Ahli នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៥-៣ បន្ទាប់ពី ៩០ នាទីស្មើគ្នា ២-២។

នេះជាក្រុមទី ៤ នៅក្នុងអាជីពរបស់ Ronaldo ដែលគាត់រកបានគ្រាប់បាល់បានច្រើនជាង ១០០ គ្រាប់។ ដោយឡែក ៣ ក្រុមផ្សេងទៀត គឺនៅ Real Madrid រកបានគ្រាប់បាល់បាន ៤៥០ គ្រាប់, Manchester United រកបាន ១៤៥ គ្រាប់ និង Juventus រកបាន ១០១ គ្រាប់។

គួរឱ្យដឹងថា ក្រៅអំពីក្លិបអាជីព នៅក្រុមជម្រើសជាតិក៏គាត់រកបានគ្រាប់បាល់បានច្រើនជាង ១០០ គ្រាប់ផងដែរ ដោយនៅជម្រើសជាតិ ព័រទុយហ្គាល់ គាត់រកបានគ្រាប់បាល់បានចំនួន ១៣៨ គ្រាប់៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top