ក្រុមបាល់ទះ វិសាខា ទទួលបានជ័យជម្នះដោយលទ្ធផល ៣-១ លើក្រុមរបស់វៀតណាម The Cong-Tan Cang សម្រាប់ការប្រកួតទី១ ពានប៉ូលិសអន្តរជាតិ International Police Cup ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៥ នៅប្រទេសវៀតណាម។
សិតទី១ ក្រុមវិសាខា បានយកឈ្នះ ដោយពិន្ទុ ២៨-២៦, សិតទី២ បានយកឈ្នះដោយពិន្ទុ ២៥-២៣។ នៅសិតទី៣ ក្រុម វៀតណាម បានឈ្នះដោយពិន្ទុ ២៦-២៤ បានយកឈ្នះដោយពិន្ទុ ប៉ុន្តែសិតទី៤ វិសាខា បានយកឈ្នះ ២៥-២១។
នៅថ្ងៃទី២៧ ខែសីហា ស្អែកវេលាម៉ោង២រសៀល ក្រុម វិសាខា បន្តការប្រកួតជាមួយក្រុមបាល់ទះនៃក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសឡាវ។ ក្រុមវិសាខា ស្ថិតនៅពូល A ដែលមាន ៣ ក្រុមគឺ ក្រុមរបស់វៀតណាម និងក្រុមរបស់ ឡាវ។ ចំណែកពូល B មានក្រុមម្ចាស់ផ្ទះវៀតណាម ២ និង១ក្រុមទៀតមកពីប្រទេសឥណ្ឌូណេស៊ី៕
ប្រភព៖ KAMPUCHEATHMEY